ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន,​រុស្ស៊ី​ពន្លះ​គ្នា​មួយ​អស់​ដៃ​ថ្ងៃ​អនុ​វត្ត​បទ​ឈ​ប់​បា​.ញ់​លើក​ដំបូង

12 ម៉ោង មុន

ទី​ក្រុង​កៀវ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ប្រកាស​ថា​រុស្ស៊ី​បាន​ធ្វើ​ខុស​នឹង​ការ​សន្យា​របស់​ខ្លួន​​ដែល​ថា​ផ្អាក​បាញ់​គ្នា​បី​ថ្ងៃ​ដើម្បី​អប​អរ​សាទរ​ខួប​ទី​៨០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​។ ហេតុ​នេះ​អ៊ុយ​ក្រែន​យល់​ថា​បទ​ឈប់​បាញ់​នេះ​គ្រាន់​តែ​ជា​ឡប់​ឡែ ឬ​ឆាក​ល្ខោន​បំភាន់​ភ្នែក​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ​។ ចំណែក​រុស្ស៊ីអះ​អាង​ថា​អ៊ុយ​ក្រែន​ក៏​បន្ត​បាញ់​ប្រហារ​​ដាក់​​មូល​ដ្ឋាន​របស់​រុស្ស៊ី​ដូច​តែ​​គ្នា​ទេ​។ ប៉ុន្តែ​​សកម្ម​ភាព​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទោះ​ជា​យ៉ាង​ម៉េច​ក៏​រាង​ថយ​ជាង​រាល់​ដង​​។ កាល​ពី​យប់​មិញ ចាប់​ពីពេល​រំលង​អធ្រាត្រ​ត​ទៅ​ គេ​មិន​បាន​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​នៅ​តាម​ទី​ក្រុង​តូច​-​ធំ​របស់​អ៊ុយ​ក្រែន​ទេ​។ ដូច្នេះ​ប្រជា​ជន​អ៊ុយ​ក្រែន​អាច​គេង​លក់​ស្រួល​បាន​ពីរ​បី​យប់​ដែរ​។…

ទី​ក្រុង​កៀវ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ប្រកាស​ថា​រុស្ស៊ី​បាន​ធ្វើ​ខុស​នឹង​ការ​សន្យា​របស់​ខ្លួន​​ដែល​ថា​ផ្អាក​បាញ់​គ្នា​បី​ថ្ងៃ​ដើម្បី​អប​អរ​សាទរ​ខួប​ទី​៨០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​។ ហេតុ​នេះ​អ៊ុយ​ក្រែន​យល់​ថា​បទ​ឈប់​បាញ់​នេះ​គ្រាន់​តែ​ជា​ឡប់​ឡែ ឬ​ឆាក​ល្ខោន​បំភាន់​ភ្នែក​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ​។ ចំណែក​រុស្ស៊ីអះ​អាង​ថា​អ៊ុយ​ក្រែន​ក៏​បន្ត​បាញ់​ប្រហារ​​ដាក់​​មូល​ដ្ឋាន​របស់​រុស្ស៊ី​ដូច​តែ​​គ្នា​ទេ​។

ប៉ុន្តែ​​សកម្ម​ភាព​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទោះ​ជា​យ៉ាង​ម៉េច​ក៏​រាង​ថយ​ជាង​រាល់​ដង​​។ កាល​ពី​យប់​មិញ ចាប់​ពីពេល​រំលង​អធ្រាត្រ​ត​ទៅ​ គេ​មិន​បាន​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​នៅ​តាម​ទី​ក្រុង​តូច​-​ធំ​របស់​អ៊ុយ​ក្រែន​ទេ​។ ដូច្នេះ​ប្រជា​ជន​អ៊ុយ​ក្រែន​អាច​គេង​លក់​ស្រួល​បាន​ពីរ​បី​យប់​ដែរ​។ ចាំ​ដល់​ពេល​រុស្ស៊ី​រៀប​ចំ​ពិធី​នេះ​ចប់​ប្រហែល​ជា​ត្រូវ​ជម្រះ​បញ្ជី និង​ស្រង់​ដើម​វិញ​ជា​មិន​ខាន​ទេ​។​

​រុស្ស៊ី​យប់​មិញ​ផ្អែម​មាត់​មិន​ស្ទើរ​ដែរ​នៅ​ពេល​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​រាប់​សិប​គ្រឿង​ហោះ​​សំដៅ​ទៅ​ទី​ក្រុង​ម៉ូស្គូ​ដើម្បី​វាយ​ប្រ​ហា​រ​ខណៈ​ដែល​នៅ​ខ្វះ​ប្រហែល​បី​​ម៉ោង​ទៀតតែ​ប៉ុណ្ណោះ​​ប្រធានា​ធិបតី​ចិន​​​នឹង​​ជិះ​យន្ត​ហោះ​ទៅ​ដល់​។​ ​អភិ​បាល​ក្រុង​ម៉ូស្គូ​​បញ្ជា​ក់​ថា​​​ខែល​ការ​ពារ​ដែន​អាកាស​រុស្ស៊ីបាន​​បាញ់​ធ្លាក់​​​ដ្រូន​ភាគ​ច្រើន​បំផុ​តមុន​ពេល​ពួក​គេ​ហោះ​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​។​

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន ​លោក​អានឌ្រី ស៊ី​ប៊ី​ហា (Andrii Sybiha) បង្ហោះ​សារ​​នយោ​បាយ​របស់​គាត់​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ដូច​ការ​ទស្សន៍​ទាយ​មែន​, បទ​ឈប់​បាញ់​ដែល​ប្រកាស​ដោយ​លោក​ពូទីន​នោះ​គ្រាន់​តែ​ជា​ឡប់​ឡែ​តែ​ប៉ុណ្ណោះ។ ​កង​ទ័ព​រុស្ស៊ី​នៅ​តែ​បន្ត​វាយ​ប្រហារ​នៅ​លើ​គ្រប់​សមរភូមិ​យោធា​ទាំង​អស់​។ ចាប់​តាំង​ពី​ពាក់​កណ្ដាល​អធ្រាត្រ​រហូត​ដល់​ថ្ងៃ​ត្រង់​ រុស្ស៊ី​បាន​ធ្វើ​ផ្ទុយ​ពី​បទ​ឈប់​បាញ់​៧៣៤​ករណី​ និង​បើក​ប្រតិ​បត្តិ​ការ​សឹក​វាយ​ប្រហារ​ធំ​ៗ​ចំនួន​៦៣​ករណី​។

រហូត​មក​ដល់​ពេល​នេះ ប្រតិ​បត្តិ​ការ​សឹក​​២៣​របស់​ពួក​គេ​នៅ​តែ​បន្ត​នៅ​ឡើយ​ទេ​​។ ​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​បាន​បញ្ជូន​សារ​​ទៅ​ឱ្យ​អាមេរិក និង​អឺរ៉ុប​ដើម្បី​ជ្រាប​ជា​ដំណឹង។ ​​ដោយ​ឡែក​ បើ​​គេ​ស្ដាប់​ពី​ខាង​ភាគី​រុស្ស៊ី​វិញ​ម្ដង​​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​អ៊ីន​ធឺ​ហ្វេក​ (Interfax) បាន​ដក​ស្រង់​ប្រភព​ពី​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មក​ចុះ​ផ្សាយ​ថា​អ៊ុយ​​ក្រែន​បាន​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​របស់​រុស្ស៊ី​៤៨៨​ករណី​ និង​ជា​ពិសេស​សម្រុក​វាយ​ប្រហារ​ខ្លាំង​ជាង​មុន​២​ដង​ទៅ​លើ​តំបន់​ខឺស​​។

គួរ​កត់​សម្គាល់​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ ​​បទ​ឈប់​បាញ់​បី​ថ្ងៃ​នោះ​មិន​ត្រូវ​បាន​អ៊ុយ​ក្រែន​ប្រកាស​ទទួ​លយក​ទេ​។ ដូច្នេះ អ៊ុយ​ក្រែន​សូម​រក្សា​សិទ្ធិ​មិន​អនុវត្ត​​ជា​ដាច់​ខាត​តាម​បទ​ឈប់​បាញ់​ដែល​ប្រកាស​ជា​ឯក​តោ​ភាគី​​ដោយ​លោក​ពូទីន​​។ អ៊ុយ​ក្រែ​ន​រហូត​ដល់​ទៅ​​ហ៊ាន​និយាយ​ថា​លោ​កពូទីន​ប្រកាស​បទ​ឈប់​បាញ់​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​តែ​ប៉ុណ្ណោះ​។ គាត់​ចង់​បង្ហាញ​ប្រាប់​ពិភព​លោក​ថាគាត់​​ចង់​​​បញ្ចប់​សង្គ្រាម​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​ណាស់​តែ​អ៊ុយ​ក្រែន​ទៅ​វិញ​ទេ​ដែល​មិន​ព្រម​ឈប់​បាញ់​។

សូម្បី​តែ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ក៏​និយាយ​ដែរ​ថា​បទ​ឈប់​បាញ់​នេះ​ជា​វិញ្ញា​សា​វាស់​ស្ទង់​ជំហរ​របស់​អ៊ុយ​ក្រែន​។ ពិភព​លោក​អាច​មើល​ឃើញ​ទាំង​អស់​គ្នា​ថា​តើ​​អ៊ុយ​ក្រែន​មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​​​​នៅ​ពេល​នេះ​ហើយ​។​​ អ្នក​នាំ​ពាក្យ​យោ​ធា​អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បន្ត​វាយ​លុក​យ៉ាង​ខ្លាំង​ក្លា​នៅ​លើ​សមរភូមិ​១​​ចំនួន​​នៅ​​ភាគ​ខាង​កើត​។ រុស្ស៊ី​ក៏​បាន​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​ស៊ូមី​ផង​ដែរ​បណ្ដាល​ឱ្យរបួស​​មនុស្ស​​២​នាក់​​​​។ ខាង​លើ​នេះជា​ការ​ដក​ស្រង់​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ