ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាត្រៀមរៀបចំ«ភូមិហ្វ្រង់កូហ្វូន» ដ៏ធំក្នុងរាជធានីភ្នំពេញ អមក្របខណ្ឌកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ការ​រៀបចំ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​ន​» (Village Francophone) ដែល​ជា​ព្រឹត្តិការណ៍​អម​ដ៏​សំខាន់ ក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នា​ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ការ​រៀបចំ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​ន​» (Village Francophone) ដែល​ជា​ព្រឹត្តិការណ៍​អម​ដ៏​សំខាន់ ក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នា​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​។

ជាក់ស្តែង ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា​នេះ​ថា ៖ រាជធានី​ភ្នំពេញ បាន​ត្រៀម​ទីតាំង​សម្រាប់​រៀបចំ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​ន​» (Village Francophone) ដ៏​ធំ និង​មាន​ពន្លា​សម្រាប់​ប្រទេស និង​អង្គការ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាង​១០០​ចូលរួម ដែល​ជា​ព្រឹ​តិ្ត​ការណ៍​អម​មួយ ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ នា​ខែវិច្ឆិកា​ខាង​មុខ ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជំទាវ​កិ​តិ្ត​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទី​៥ (​ព្រឹ​ត្ត​ការណ៍​អម​កិច្ចប្រជុំ​កំពូល​) រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម លុយ ដា​វីត ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង លោក​-​លោកស្រី​ជា​មន្ត្រី​ជំនាញ​ពី​ក្រសួង​ពាក់ព័ន្ធ តំណាង​អាជ្ញាធរ​ដែនដី និង​កងកម្លាំង បាន​អញ្ជើញ​អម​លោក​ជំទាវ ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) អគ្គលេខាធិការ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទាល់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​អម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ នា​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ ។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អម​ចម្បង ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​មាន​ចំនួន​២ គឺ «​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​ន​» (Village Francophone) ដែល​មាន​ពន្លា​សម្រាប់​ប្រទេស​ចូលរួម​បង្ហាញ​ពី​វប្បធម៌ និង​ទេសចរណ៍​របស់​ខ្លួន អង្គការ និង​ស្ថាប័ន​ផ្សេង​ៗ បង្ហាញ​ពី​សកម្មភាព​ការងារ ក៏​មាន​វេទិកា​តុមូល​លើ​ប្រធានបទ​មួយ​ចំនួន និង «​ហ្វ្រ​ង់​កូ​តេ​ក​» (Francotech) ដែល​ជា​ជំនួប​ធុរកិច្ច​រវាង​ធុរជន​ពី​បណ្តា​គ្រប់​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ