ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ជុង​អ៊ុ​ន ដឹកនាំ​ការ​បា.ញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ចេញពី​នាវា​ពិឃា.ត​ថ្មី

3 ម៉ោង មុន

ទីក្រុង​ព្យុ​ង​យ៉ាង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​ចុះ​ត្រួតពិនិត្យ​ការ​សាកល្បង​នាវាចម្បាំង​ពិឃាត​ថ្មី​១​គ្រឿង…

ទីក្រុង​ព្យុ​ង​យ៉ាង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​ចុះ​ត្រួតពិនិត្យ​ការ​សាកល្បង​នាវាចម្បាំង​ពិឃាត​ថ្មី​១​គ្រឿង និង​ការ​សាកល្បង​បាញ់​មី​ស៊ី​ល​ផ្លោង​បញ្ជា​ទិស​យុទ្ធសាស្ត្រ​ចេញពី​នាវា​ថ្មី​នោះ​។ នេះ​បើ​តាម​ប្រភព​ពី NHK, Reuters និង Al Jazeera ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥ បាន​រាយការណ៍ ថា លោក គី​ម ជុង​អ៊ុ​ន បាន​ទៅ​ទស្សនា​ទីក្រុង​កំពង់​ផែ​នៅ​ភាគ​ខាងលិច​នៃ​កោះ​ណាំ​ផូ (Nampho) កាលពី​ថ្ងៃ​ទី​៣ និង​ទី ៤ ខែមីនា កន្លង​ទៅ​។ របាយការណ៍​ទាំងនោះ​បានឱ្យ​ដឹង​ថា លោក គី​ម បាន​ត្រួតពិនិត្យ​នាវា​ពិឃាត​ថ្មី​ទម្ងន់ ៥ ពាន់​តោន ក៏​ដូច​ជា​បាន​សង្កេត​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដែល​ធ្វើ​ឡើង​ចេញពី​នាវា​ថ្មី​នោះ​។

លោក គី​ម ត្រូវ​បាន​រាយការណ៍​ថា បាន​បង្ហាញ​ផែនការ​មួយ​ដើម្បី​ផលិត​នាវាចម្បាំង ២ គ្រឿង​ប្រភេទ​ដូច​គ្នា​នឹង​នាវា​ពិឃាត ឬ​ថ្នាក់ខ្ពស់​ជាង​នេះ ជា​រៀង​រាល់​ឆ្នាំ អំឡុង​ពេល​ផែនការ ៥ ឆ្នាំ​ម្តង​ថ្មី ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​។ លោក​បាន​ថ្លែង​ថា ការ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ដល់​កងទ័ពជើងទឹក​កូរ៉េ​ខាងជើង​កំពុង​មាន​វឌ្ឍនភាព​គួរ​ឱ្យ​ពេញចិត្ត​។ ខណៈ​ដែល​នៅ​សមាជ​បក្ស​ពលករ​ដែល​កំពុង​តែ​កាន់​អំណាច​កាលពី​ខែកុម្ភៈ​កន្លង​ទៅ លោក​ក៏​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ជំរុញ​អំណាច​កងទ័ពជើងទឹក​របស់​ប្រទេស​។

នាយសេនាធិការ​ចម្រុះ​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បញ្ជា​ទិស​ជា​ច្រើន​គ្រាប់​ពី​ជិត​កោះ​ណាំ​ផូ ឆ្ពោះទៅ​សមុទ្រ​លឿង ភាគ​ខាងលិច​ឧបទ្វីប​កូរ៉េ នៅ​ម៉ោង​ប្រហែល ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា កន្លង​ទៅ​។ មន្ត្រី​ដែល​រូប​នោះ​ថា ពួក​គេ​កំពុង​តាមដាន​សកម្មភាព​កូរ៉េ​ខាងជើង​ក្នុង​ការ​សម្របសម្រួល​ជាមួយ​កងកម្លាំង​អា​មេ​រិ​ក​។

អ្នកជំនាញ​កូរ៉េ​ខាងត្បូង​ក៏​បាន​លើក​ឡើង​ថា មី​ស៊ី​ល​នេះ​អាច​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ចំណែក​បណ្តា​អ្នកវិភាគ​ខ្លះ​ថា សកម្មភាព​នេះ ហាក់ដូចជា​មាន​បំណង​បង្ហាញ​ពី​ការ​ព្រមាន​ប្រឆាំង​នឹង​ការ​វាយប្រហារ​ជា​មុន​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​បានឃើញ​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ី​ស្រា​អែ​ល​ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ