ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​រដូវប្រាំង​វាយប្រហារ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ខូចខាត​ជាង​១០​ខ្នង​នៅ​ស្រុក​ភ្នំព្រឹក

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​របស់​ប្រជា​កសិករ​យ៉ាងតិច​ជាង​១០​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង វាយប្រហារ​ក្នុង​រយៈ​មួយ​ដង្ហើមចង្រិត ដែល​មួយ​ចំនួន​រាប​ដល់​ដី កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ ​មីនា នៅ​ក្នុង​ទឹកដី​ឃុំ​បួរ…

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​របស់​ប្រជា​កសិករ​យ៉ាងតិច​ជាង​១០​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង វាយប្រហារ​ក្នុង​រយៈ​មួយ​ដង្ហើមចង្រិត ដែល​មួយ​ចំនួន​រាប​ដល់​ដី កាលពី​វេលា​ម៉ោង​៦ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៤ ​មីនា នៅ​ក្នុង​ទឹកដី​ឃុំ​បួរ ស្រុក​ភ្នំំ​ព្រឹក តែ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ​ ។​

យោង​តាម​របាយ​ការ​ណ៍​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា  គិត​មក​ទល់​នឹង​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៥ មីនា សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​លំនៅ​ឋាន​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បួរ​សរុប​ចំនួន​១៤​ខ្នង ក្នុង​នោះ​ មាន​ចំនួន​០៣​ខ្នង​ខូចខាត​ទាំងស្រុង ក្រៅពី​នេះ​ខូចខាត​ប​ង្គូ​រ និង​មធ្យម​ ។​

អធិការ​ស្រុក​ភ្នំ​ព្រឹក លោក សំ វី​រៈ  បាន​បញ្ជាក់​ប្រាប់​ពី​បាតុភូត​គ្រោះថ្នាក់​ធម្មជាតិ​នេះ​តាម​ទូរស័ព្ទ​ថា   ភ្លៀង​បាន​ធ្លាក់​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​ផង  ប៉ះទង្គិច​ទៅ​លើ​​ភូមិសាស្ត្រ​ឃុំ​បួរ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​ការ​ខូចខាត តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​​មនុស្ស​ទេ​ ។

នេះ​ជា​លើក​ដំបូង​ហើយ ដែល​ទឹកដី​ខេត្តបាត់ដំបង  ទ​ទួល​រង​នូវ​បាតុភូត​គ្រោះ​ធម្មជាតិ​«​ខ្យល់​កន្ត្រាក់​» អម​ជាមួយនឹង​ភ្លៀង​កក់ខែ​នា​រដូវប្រាំង​ ។​

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​សម្រាប់​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ហ​ថា  ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ​មីនា ស្ថានភាព​ធាតុអាកាស ខេត្តបាត់ដំបង ទ​ទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់  បាន​និង​កំពុង​មាន​ឥទ្ធិពល​លើ​ខេត្តបាត់ដំបង​ ។

ក្នុង​ស្ថានភាព​នេះ អាច​មាន​ភ្លៀង ផ្ទ​រ​​ ​រន្ទះ តែ​មាន​កំរិត​ខ្សោ​យ​ ។    ដូច្នេះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ ដែល​អាច​កើតឡើង​ដោយ​យ​ថាហេតុ​នា​រដូវប្រាំង​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ