លោក Thomas Shugart អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកបានប្រាប់ Fox News Digital ថា Mark 48 Torpedo គឺជាអាវុធប្រឆាំងនាវាដ៏សាហាវបំផុតមួយក្នុងចំណោមអាវុធផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ Mark 48 Torpedo នេះមានក្បាលគ្រាប់ទម្ងន់ ២៩៥ គីឡូក្រាម ហើយត្រូវបានរចនាឡើងមិនមែនដើម្បីវាយប្រហារនាវដោយផ្ទាល់នោះទេ ប៉ុន្តែដើម្បីបំផ្ទុះនៅផ្នែកខាងក្រោមនាវា ដោយបង្កើតពពុះចំហាយទឹកដ៏ធំមួយ និងបំបែកខ្នងនាវាឱ្យដាច់ជា ២ បំណែក។
យោងតាមទិន្នន័យថ្មីៗនេះបានបង្ហាញថា មីស៊ីលតូបពីដូទម្ងន់ធ្ងន់ទំនើបៗ ដូចជា Mk 48 នេះមានតម្លៃប្រហែល ៤,២ លានដុល្លារក្នុង១គ្រឿងគ្រាប់។ ដូច្នេះលោក Shugart បានហៅការវាយប្រហារនេះថា ការវាយប្រហារដោយនាវាមុជទឹកដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកអាមេរិកសម័យទំនើប៕ ប្រភព ៖ New Youk Times, Fox News និង France 24
ចែករំលែកព័តមាននេះ