ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ប្រេង​បុ.ក​រះឡាន២​គ្រឿង​ និង​កង់​បី​១​គ្រឿង កៀប​ជាប់​អ្នក​បើ​កបរ​ក្នុង​កាប៊ី​ន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​បើក​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ខណៈ​ទៅ​ដល់​ត្រង់​ចំណុច​ជិត​ផ្លូវ​កោង​ដែល​មាន​សង់រោង​បុណ្យ​១​ចំហៀង​ផ្លូវ​ផង ក៏​បុក​រះ​រថយន្ត​ទ្រុង​ឃ្លុប​២​គ្រឿង​និង​ម៉ូតូ​កង់​បី​១​គ្រឿង​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ។ ដោយ​ឡែ​អ្នក​បើ​កបររថ​យន្ត​ទ្រុង​ឃ្លុប​១​គ្រឿង​ដែល​ខ្ទេច​កាប៊ី​ន​បានកៀប​​បុរស​អ្នកបើកបរ​ម្នាក់​ជាប់​នៅ​ក្នុង​កាប៊ី​ន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​អ្នក​បើករថយន្ត​ដឹក​ប្រេង​នោះ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សំណាង​ដែរ​ដែល​មិន​បុក​ចូល​រោង​បុណ្យ​ខាងលើ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន និង​បើក​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ខណៈ​ទៅ​ដល់​ត្រង់​ចំណុច​ជិត​ផ្លូវ​កោង​ដែល​មាន​សង់រោង​បុណ្យ​១​ចំហៀង​ផ្លូវ​ផង ក៏​បុក​រះ​រថយន្ត​ទ្រុង​ឃ្លុប​២​គ្រឿង​និង​ម៉ូតូ​កង់​បី​១​គ្រឿង​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ។ ដោយ​ឡែ​អ្នក​បើ​កបររថ​យន្ត​ទ្រុង​ឃ្លុប​១​គ្រឿង​ដែល​ខ្ទេច​កាប៊ី​ន​បានកៀប​​បុរស​អ្នកបើកបរ​ម្នាក់​ជាប់​នៅ​ក្នុង​កាប៊ី​ន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​អ្នក​បើករថយន្ត​ដឹក​ប្រេង​នោះ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សំណាង​ដែរ​ដែល​មិន​បុក​ចូល​រោង​បុណ្យ​ខាងលើ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ដឹក​ប្រេង​ខាងលើ​នោះ​ម៉ាក​CHENGLONG ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-1921 ចំណែក​រថយន្ត​ទ្រុង​ឃុ​ប​ទី​១ ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-1074 រង​ការ​ខូចខាត​ធ្លុះធ្លាយ​ជញ្ជាំង​ទ្រុង ។

រថយន្ត​ទ្រុង​ឃុ​ប​ទី​២ ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-8775 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ជុំ ចាន់​ធី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ប្រ​ឡះ​ឡា​ង ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។ បុរស​នេះ​រង​របួស​បាក់ជើង​ខាងឆ្វេង​និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ដោយសារ​តែ​រថយន្ត​គាត់​រង​ការ​ខូចខាត​ខ្ទេច​កាប៊ី​ន និង​កៀបគាត់​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ រីឯ​ម៉ូតូ​កង់​បី​១​គ្រឿង​ទៀត​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ទាំង​៣​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ដោយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។ ដោយឡែក​រថយន្ត​ទ្រុង​ឃ្លុប​ទាំង​២​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ហួស​រោង​បុណ្យ​ដែល​សង់​១​ចំហៀង​ផ្លូវ​នោះ​បន្តិច ក៏ ជាមួយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ដែល​បើក​លឿន​ចូល​ចំណែក​ផ្លូវ​របស់​ខ្លួន​(​ផ្លូវ​អាទិ៍ភាព​រថយន្ត​ទ្រុង​ឃ្លុប​) ហើយ​ពេល​ឃើញ​បែប​នេះ​រថយន្ត​ទ្រុង​ឃ្លុប​ទាំង​២​គ្រឿង​នោះ ក៏​បាន​បន្ថយល្បឿន​និង​ឈប់ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នៅ​តែ​បើក​លឿន​មិន​បាន​បន្ថយល្បឿន​ឡើយ ហើយ​រថយន្ត​ទ្រុង​ឃ្លុប​ទី​១ ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-1074 ក៏​បាន​ព្យាយាម​កាច់ចង្កូត​គេច​ចេញ តែ​ទើបតែ​ងាកក្បាល​ចេញ​ផុត​បន្តិច រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នោះ​ក៏​ទៅ​ដល់​បុក​ចំ​ទ្រុង បណ្ដាល​ឲ្យ​ដាច់​រហែក​ធ្លុះ​ធា​យ​ជញ្ជាំង​ទ្រុង ។ ចំណែក​រថយន្ត​ទ្រុង​ឃុ​ប​ទី​២ ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-8775 គេច​ចេញ​មិន​ទាន់​ក៏​ឈប់​ស្ងៀម​មួយ​កន្លែង ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​នោះ​បុក​ចំ​ពីមុខ​រុញ​ថយក្រោយ​ជា​ច្រើន​ម៉ែត្រ ខូចខាត​ខ្ទេច​កាប៊ី​ន និង​គាប​បុរស​ដែល​ជា​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះ​រថយន្ត​បង្ក​ខាងលើ​ក៏​បុក​ម៉ូតូ​កង់​បី​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ខូចខាត​ផង​ដែរ ហើយ​រថយន្ត​នោះ​ក៏​រង​ការ​ខូចខាត​កាប៊ី​ន​និង​កាង​មុខ​ខាងឆ្វេង បន្ទាប់​មក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​ប្រាប់​ថា នៅ​ចំណុច​កើតហេតុ​នោះ​ជិត​ផ្លូវ​កោង​ផង ហើយ​ក៏​មាន​អ្នក​ភូមិ​សង់រោង​បុណ្យ​អស់​១​ចំហៀង​ផ្លូវ​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ចំណុច​នោះ​តូច​ចង្អៀត​ងាយ​ប្រឈម​និង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក និង​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ រួច​សុំ​ឲ្យកង​​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ កងពលតូច​លេខ​៧០ ជួយ​សង្គ្រោះ​កាត់​គាស់​កាប៊ី​ន​រថយន្ត​ទាញ​យក​អ្នកបើកបរ​រថយន្ត​ទ្រុង​ឃ្លុប​ចេញពី​ក្នុង​កាប៊ី​ន​រថយន្ត រួច​ប្រគល់​ឲ្យ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ