ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រា.ក់ បំផ្លា.ញ​ផ្ទះអស់​ជា​ច្រើន​ខ្នង នៅ​ស្រុក​ស៊ី​ធរ​កណ្តាល តែគ្មាន​អ្នក​រងគ្រោះថ្នា.ក់

3 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ផ្ទះ​ចំនួន​4​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​កួច​យក​ដំបូល​ទៅ​អស់ នៅ​សល់​តែ​តួ​ផ្ទះ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត ត្រូវ​ខ្យល់កួច​ប៉ើង​ដាច់​ជញ្ជាំង សំ​យ៉ាប​ផ្ទះ ក្នុង​ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​។ ករណី​ខ្យល់​កន្ត្រាក់​បក់​ប៉ើង​ផ្ទះ​ប្រជាពលរដ្ឋ​នេះ…

ខេត្ត​ព្រៃវែង ៖ ផ្ទះ​ចំនួន​4​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​កួច​យក​ដំបូល​ទៅ​អស់ នៅ​សល់​តែ​តួ​ផ្ទះ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត ត្រូវ​ខ្យល់កួច​ប៉ើង​ដាច់​ជញ្ជាំង សំ​យ៉ាប​ផ្ទះ ក្នុង​ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​។

ករណី​ខ្យល់​កន្ត្រាក់​បក់​ប៉ើង​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៤០​នាទី​រសៀល ថ្ងៃ​ទី​៤ មិ​នា នៅ​ចំណុច​ភូមិ​តា​ណា​ល ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ មាន​ភ្លៀង​ធ្លាក់​១​មេ​ធំ ហើយ​ក៏​មាន​ខ្យល់​កន្ត្រាក់​បោកបក់​មក​ជាមួយ​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​បាន​ធ្វើ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ប៉ើង​ដំបូលផ្ទះ​ទៅ​អស់ទាំង​ស្រុង​នៅ​សល់​តែ​តួ​ផ្ទះ និង​ផ្ទះ​ជាង​១០​ខ្នង​ផ្សេង​ទៀត ក៏​រង​ការ​ខូចខាត​ផង​ដែរ ដោយ​ខ្លះ​ប៉ើង​ជញ្ជាំង ខ្លះ​ប៉ើង​សំ​យ៉ាប​ផ្ទះ និង​ខ្លះ​ប៉ើង​រោង​បាយ​។

ទោះជា​យ៉ាងណា គ្រោះ​ខ្យល់​កន្ត្រាក់​១​នេះ មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​ស្លាប់​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ ទាំង​អាជ្ញាធរ និង មន្ត្រី​កាកបាទក្រហម​ក្នុងស្រុក​ស៊ី​ធរ​កណ្តាល កំពុង​ចុះ​ស្រង់​ស្ថិតិ និង​ចាត់ការ​បន្ត​ទៅ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ