លីបង់-អ៉ីស្រាអែល ៖ តុល្យការនៃរលកប្រយុទ្ធគ្នាចុងក្រោយរវាងអ៉ីស្រាអែល និងពួកហេសប៊ុលឡាហ៍លីបង់ ចំនួនអ្នកស្លាប់ឡើងដល់លើសពី៣០០០នាក់ហើយ។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ឧសភា របស់ក្រសួងសុខាភិបាលលីបង់ ។
ក្រសួងនោះបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែលនៅលីបង់ ពេលនេះបានឡើងដល់៣០២០នាក់ ក្នុងនោះ មាននារី២៩២នាក់ និងកុមារ២១១នាក់ ។ ការប្រយុទ្ធគ្នាចាប់ផ្ដើមពីថ្ងៃទី២ មីនាមក ពេលក្រុមហេសប៊ុលឡាហ៍ស្និទ្ធអ៉ីរ៉ង់ បាញ់ស្រោចមីស៊ីលលើអ៉ីស្រា អែល២ថ្ងៃ ក្រោយការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់។ ការវាយប្រហារគ្នារវាងភាគីទាំង២មិនបានបញ្ឈប់ឡើយ ទោះបីមានបទឈប់បាញ់ក្នាដ៏ផុយស្រួយក្ដី។
ចាប់តាំងពីពេលនោះមក អ៉ីស្រាអែល បានលុកលុយចូលភាគខាងត្បូងលីបង់ និងទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូតព្រមទាំងតំបន់ដទៃៗទៀតរបស់លីបង់ ដោយអ៉ីស្រាអែលថា ការវាយប្រហារបែបនេះសំដៅបញ្ឈប់ពួកហេសប៊ុលឡាហ៍ កុំឲ្យរៀបចំកម្លាំងជាថ្មីឡើងវិញ។ ក្រុមហេសប៊ុលឡាហ៍ដែល ក៏មានឥទ្ធិពលខ្លាំងក្នុងនយោបាយលីបង់បានក្រាញននៀល ប្រឆាំងការរំសាយអាវុធពីក្រុមពួកគេពិសេសការគាបសង្កត់របស់រដ្ឋាភិបាលលីបង់។
Lebanese army soldiers gather over the rubble of a levelled buildings as people flight the flames, following Israeli air strikes in the Haret Hreik neighbourhood of Beirut’s southern suburbs on September 27, 2024. A source close to Hezbollah said the massive Israeli strikes on Beirut’s southern suburbs flattened six buildings. (Photo by Ibrahim AMRO / AFP) ការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់បន្តរាល់ថ្ងៃ ទោះបីមានការចរចាដោយផ្ទាល់រវាងប្រទេសទាំង២ នៅក្រុងវ៉ាស៊ីនតោនដែលនាំទៅដល់បទឈប់បាញ់គ្នាមួយដែលចាប់ផ្ដើមពីថ្ងៃ ទី១៧ មេសា មកក្ដី ៕
ចែករំលែកព័តមាននេះ