បរិមាណនៃការនាំអង្ករចេញរបស់កម្ពុជា នៅក្នុងរយៈពេល ២ខែដើម ឆ្នាំ២០២៦ សម្រេចបានកំណើន៨៣,៥ភាគរយ ហើយតម្លៃនៃការនាំចេញវិញ គឺកើនឡើងបាន៣៤,៨ភាគរយ ។
រូបតំណាងដោយAI
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល២ខែនៃឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន២៤៧.៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង១៤២.៨៧ លានដុល្លារ ។
ផ្អែកតាមបរិមាណ និងតម្លៃ ដែលអង្ករកម្ពុជា សម្រេចនាំចេញបាននេះ គឺថាបរិមាណអង្ករនាំចេញកើនឡើង៨៣,៥ភាគរយ ខណៈដែលកាលពី២ខែដំបូង ឆ្នាំ២០២៥ កម្ពុជានាំចេញបានត្រឹម១៣៥.០៧៤តោន ហើយនិយាយអំពីតម្លៃវិញគឺថា កើនឡើងបាន៣៤,៨ភាគរយ ដោយសារកាលនោះតម្លៃនាំចេញសម្រេចបានត្រឹមតែ១០៦លានដុល្លារ ។
រូបតំណាងដោយAIមកដល់ពេលនេះ តម្លៃអង្ករនាំចេញរបស់កម្ពុជាថោកបំផុត គឺមានតម្លៃ ៤៩៥ ដុល្លារ ហើយអង្ករដែលថ្លៃបំផុតគឺអាចលក់បានដល់ទៅ១.៣៥០ ដុល្លារនៅក្នុងមួយតោន ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កម្ពុជាអាចនាំចេញអង្ករទៅកាន់ទីផ្សារនៅក្នុងប្រទេស៥១ហើយ ៕
ចែករំលែកព័តមាននេះ