ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ស្ត្រី​ជា​ជនដៃដល់​​សម្លា.ប់​គ្រូទាយ​ បាន​​បញ្ចប់​ជីវិ.ត​​ក្នុង​​កន្លែង​ឃុំឃាំង​

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ស្ត្រី​ជា​ឃា.តករ​សម្លា.ប់​គ្រូទាយ​បាន​ច.ងក​សម្លា.ប់​ខ្លួន​នៅ​កន្លែង​ឃុំឃាំង​

រាជធានី​ភ្នំពេញ ៖ ទីបំផុត ស្ត្រី​ជា​ឃា.តករ​សម្លា.ប់​គ្រូទាយ​បាន​ច.ងក​សម្លា.ប់​ខ្លួន​នៅ​កន្លែង​ឃុំឃាំង​របស់​នគរបាល កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ។ គួររំលឹកថា ចាប់​បាន​ហើយ ស្ត្រី​ដៃដល់​ប្ល​.​ន់​យក​គ្រឿងអលង្ការ រួច​ផ្តា​.​ច់​ជី​វិ​.​ត​គ្រូទាយ​ក្នុងផ្ទះ​សំណាក់

សូម​រំឭក​ថា នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ធ្វើការស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើ ដែល​បាន​សម្លា.ប់​ស្ត្រី​ជា​គ្រូទាយ កាលពីអំឡុង​ខែកក្កដា ឆ្នាំ​២០២៣​កន្លង​មក ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀលថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ ។ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក
វរ​សេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ លោក​វរសេនីយ៍ឯក អេ​ង
សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់ និង​លោក​វរសេនីយ៍ឯក ទៀង ចន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​៤៥៩​អយក ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ របស់​ឯកឧត្តម​ព្រះរាជអាជ្ញា ច្រឹង ខ្មៅ ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ នួន ខេ​ង ភេទ​ស្រី អាយុ​៥១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ​ត្នោត ឃុំ​ញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ នៅផ្ទះ​សំណាក់ ហេង ពេជ្រ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៨៤ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី ចូល​មក​ផ្ទះសំណាក់​ជាមួយ​ស្ត្រី​ខាងលើ តែ​មិនដឹង​ជា​មាន​បញ្ហា​អ្វី​នោះ​ទេ ជនសង្ស័យ​ឈ្មោះ នួន ខេ​ង បាន​ធ្វើ​សកម្មភាព​សម្លា.ប់​ស្ត្រី​ជា​គ្រូទាយរូប​នេះ ហើយ​រត់គេច​ខ្លួន​បាត់ ។

ស្ត្រី​ជា​ឃា.តករ​ឈ្មោះ នួន ខេ​ង អាយុ៥១​ឆ្នាំ ក្រោយ​ពី​ចាប់ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូន​ពេញ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ។

ក្រោយ​ពេល​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ដែល​សម្រេច​ឃុំខ្លួន សមត្ថកិច្ច​ក៏​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​បន្ទប់​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ រង់ចាំ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធ​ធា​គារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​២២​ខែកញ្ញា ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ បាន​ច.ងក​នៅ​ក្នុង​បន្ទប់ឃុំឃាំង ហើយ​សមត្ថកិច្ច​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ តែ​មិន​អាច​សង្គ្រោះ​ជីវិត​បាន ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ