ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អង្គការ​ម្នាក់​បុ​.​ក​២​នាក់​ម្តាយ​និង​កូន​ស្លា​.​ប់​នោះ ត្រូវ​ចៅក្រម​សម្រេច​ឃុំខ្លួន​ហើយ​(​វី​ដេ​អូ​)

1 អាទិត្យ មុន
  • សៀមរាប

បុគ្គលិក​អង្គការ​ម្នាក់​ដែល​បើករថយន្ត​បុ​.​ក​ម៉ូតូ​២​នាក់​ម្តាយ​និង​កូន​តូច បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​នាំ​ខ្លួន​ទៅ​យក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​

ខេត្តសៀមរាប ៖ បុគ្គលិក​អង្គការ​ម្នាក់​ដែល​បើករថយន្ត​បុ​.​ក​ម៉ូតូ​២​នាក់​ម្តាយ​និង​កូន​តូច បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នោះ ត្រូវ​បាន​លោក យូ ធា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នាំ​ខ្លួន​ទៅ​យក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ហើយ​។

បុគ្គលិក​អង្គការ​ខាងលើ​រូប​នេះ មានឈ្មោះ អ៊ូ សុ​ផា​ន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​អង្គការ រស់នៅ​ភូមិ​ចុង​កៅស៊ូ ស្ថិត​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

សូម​រំលឹក​ផង​ដែរ​ថា ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធ​.​ត់​នេះ បាន​កើតឡើង​កា​លក​ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​១០​នាទី​រសៀល នៅ​ចំណុច​ខាងកើត​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀម​រាប ចម្ងាយ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អ​ញ្ជា​ញ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​មន្ត្រី​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត ដែល​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus470 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2H-3866 បើកបរ​ដោយ​ឈ្មោះ អ៊ូ សុ​ផា​ន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​អង្គការ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ហើយ​ក៏​បុ​.​ក​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ ផ្លា​ក​លេខ សៀមរាប​1AG.7894 អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចិត្រ សោភា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មាន​ដឹក​កូនស្រី​ម្នាក់​ឈ្មោះ រ៉ា សុជាតា ភេទ​ស្រី អាយុ​ទើបតែ​១​ឆ្នាំ​២​ខែ​ប៉ុណ្ណោះ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា​.​ប់​ទាំង​ម្តាយ និង​កូន​ភ្លាម​ៗ​។

មន្ត្រី​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បន្ត​ថា ក្រោយ​កើតហេតុ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ បាន​ចុះ​ធ្វើការ​វាស់វែង រួច​ប្រមូល​យក​វត្ថុ​តាង​ម៉ូតូ និង​តាម​ស្រាវជ្រាវ​រក​រថយន្ត​ឃើញ ហើយ​ក៏​អូស​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែ​ម្ដង​។

មន្ត្រី​បញ្ជាក់​ទៀត​ថា ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ​និង​កូន ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរ​បាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ហើយ​យក​ទៅ​បូជា​នៅ​វត្ត​ប្រាសាទ​ត្រាំ​នាគ​។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ជា​បុគ្គលិក​អង្គការ​រូប​នោះ ត្រូវ​បាន​លោក យូ ធា​រិ​ទ្ឋ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នាំ​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​ហើយ​។

គួរ​រំលឹក​ថាបុគ្គលិក​អង្គការ​ម្នាក់​បើកឡាន​ពន្លះ​ម៉ូតូ​២​នាក់​ម្តាយ និង​កូន​តូច យ៉ាង​រន្ធ​.​ត់