ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អង្គការ​ម្នាក់បើក​ឡាន​ពន្លះ​​ម៉ូតូ​២នាក់​ម្តាយ និង​កូន​តូច យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ បុគ្គលិក​អង្គការ​ម្នាក់​ស្រវឹងជោក​ហើយ​បើករថយន្ត​​មួយគ្រឿងធ្វើដំណើរ​​បញ្ច្រាស​ទិស

​ខេត្ត​សៀម​រា​ប ៖ បុគ្គលិក​អង្គការ​ម្នាក់​ស្រវឹងជោក​ហើយ​បើករថយន្ត​​មួយគ្រឿងធ្វើដំណើរ​​បញ្ច្រាស​ទិស ​ក៏បាន​បុ.ក​ម៉ូតូ​​មួយគ្រឿងជិះគ្នា​​​២នាក់​ម្តាយ និង​កូន​តូច យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​ជនរងគ្រោះជា​ម្តាយ​និង​កូន​ស្លា.ប់​​ទាំង​​​២នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និងបង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង ។

ហេតុការណ៍​​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង៤​និង​១០​នាទី​រសៀលថ្ងៃ​ទី​១២​ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ខាងកើត​មូល​ដ្ឋា​ន​កងរាជអាវុធហត្ថ ក្រុង​សៀមរាប ចម្ងាយ ៣០​ម៉ែត្រ ក្នុងភូមិ​អ​ញ្ជា​ញ ស​ង្គា​ត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​ ។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​តាមតេលេ​ក្រាម ​កាលពី​​វេលា​ម៉ោង​១១និង​១៥​នាទី​​ព្រឹក​​ថ្ងៃ​ទី១៣ ខែ កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus470​ ព​ណ៍​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 2H-3866 បើកបរ​ដោយ​ឈ្មោះ អ៊ូ សុ​ផា​ន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ៥៦​ឆ្នាំ ​ជា​បុគ្គលិក​អង្ក​ការ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ​។ ចំណែកភាគីខាង​​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ព​ណ៍​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ សៀមរាប 1AG-7894 ​បើកបរ​ដោយ​ឈ្មោះ ចិត្រ សោភា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ត្រូវជា​ម្តាយ ​(បានស្លា.ប់) និង​អ្នក​រួមដំណើរ​ជា​កូន​ឈ្មោះ រ៉ា សុជាតា ភេទ​ស្រី អាយុ​១ ​ខួប​២​ខែ ។ ជនរងគ្រោះទាំង​២នាក់ម្តាយ​និង​កូន​រ​ស់នៅ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀម​រាប បាន​ឱ្យ​ដឹង​​បន្ត​ថា ​មុនពេលកើតហេតុ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Lexus470​ ព​ណ៍​ខ្មៅ​ បើកបរ​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ស្ថាន​ភាព​ស្រវឹងជោក ក៏​បាន​​បុ.ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Dream ជិះគ្នា​​​២នាក់ម្តាយ​និង​កូន ​កំពុងធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត​ បណ្ដាល​ឱ្យស្ត្រីជា​អ្នក​បើ​កបរ​​និង​កូន​​ស្លា.ប់​​ភ្លាម​ៗនៅ​កន្លែងកើតហេតុ​ ។

ក្រោយកើតហេតុ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ បាន​ចុះ​វាស់វែង រួច​ប្រមូល​យក​វត្ថុ​តាងម៉ូតូ និងតាម​ស្រាវ​ជ្រាវ​រក​រថយន្ត​ឃើញ ក៏​អូស​យក​ទៅរក្សាទុក​នៅ​​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ រង់ចាំចាត់ការ​តាមនីតិវិធី ។​

បច្ចុប្បន្ន ស.ពជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ និង​កូន ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហ​ដ្ឋា​ន ស្ថិត​នៅ​ក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ