ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ គំរាមអូតង់ និងចិនឱ្យជួយទម្លាយការបិទច្រក Hormuz ខណៈជប៉ុន និងអូស្ត្រាលីបដិ​សេធបញ្ជូននាវាចម្បាំង

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​១៦ ​មីនា​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៧​ ហើយ​ ។ អ់ី​ស្រា​អែ​ល​បន្ត​វាយប្រហារ​ទីតាំង​ស្តុក​ប្រេង​ទាំងឡាយ​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​បរិហារ​ថា នោះ​ជា​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​១៦ ​មីនា​ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៧​ ហើយ​ ។ អ់ី​ស្រា
​អែ​ល​បន្ត​វាយប្រហារ​ទីតាំង​ស្តុក​ប្រេង​ទាំងឡាយ​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​បរិហារ​ថា នោះ​ជា​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ ​។

រដ្ឋមន្ត្រី​រូប​នោះ​បន្ត​ថា ​វាយប្រហារ​ទីតាំង​ស្តុក​ប្រេង​បែប​នេះ នាំ​ឲ្យ​ប្រជាជន​ជួប​ប្រទះ​បណ្ដា​ផល​វិបាក​អាក្រក់​ដល់​សុខភាព​រយៈពេល​យូរ​ និង​នាំ​ឲ្យ​មានការ​បំពុល​ដី​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ជំនាន់​។ ចំណែក​ប្រទេស​ជប៉ុន​និង​អូស្ត្រាលី បាន​បដិសេធ​សំណើ​របស់​លោក​ត្រាំ ឲ្យ​បញ្ជូន​នាវាចម្បាំង​ទៅ​ជួយ​អម​ការពារ នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។ ប្រទេស​ទាំង​២​នោះ​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ទី​១៦
​មីនា​ ថា សម្រាប់​ពេល​នេះ​ ពួក​គេ​មិន​គ្រោង​បញ្ជូន​នាវាចម្បាំង​ទៅ​ជួយ​ការពារ​សន្តិសុខ​នៅ​ច្រក​
សមុទ្រ​ហ័​រ​មូស​ឡើយ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ពេល​នេះ​កំពុង​តែ​គាបសង្កត់​ចិន​ និង​គំរាម​អូតង់ ដើម្បី​ឲ្យ​ពួក​គេ ជួយ​ទំលាយ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស​ដោយ​អ៉ី​រ៉​ង់​ ។ លោក​ត្រាំ​ថ្លែង​ទៅ​កាន់​កា​សែត FINANCIAL TIMES ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ពួក​អ្នក​ទាញ​យក​ប្រយោជន៍​ពី​ច្រក​សមុទ្រ​នោះ រួមចំណែក​ធ្វើ​បែប​ណា​កុំ​ឲ្យ​មាន​អ្វី​កើតឡើង​នៅ​ទីនោះ​ ។

លោក​ព្យាករណ៍​ទុក​ថា នឹង​មាន​ផល​វិបាក​អាក្រក់​បំផុត សម្រាប់​អនាគត​អូតង់​ក្នុង​ករណី​បដិសេធ​សំណើ​ជួយ​ការពារ​សន្តិសុខ​ច្រក​សមុទ្រ​នេះ​។ លោក​ត្រាំ​ក៏​គំរាម​ចិន​ដែរ​ថា ​លោក​នឹង​ពន្យារពេល ការ​ធ្វើ​ដំណើរ​ជា​ផ្លូវការ​របស់​លោក​ទៅ​កាន់​ចិន ដែល​គ្រោង​នា​ថ្ងៃ​ទី​៣១​ មីនា​ ទៅ​ថ្ងៃ​ទី​​២ ​មេ​សា​។ លោក​ត្រាំ​និយាយ​ទុក​មុន​ថា អូតង់​នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​អនាគត​របស់​ខ្លួន ​។

ការ​ហោះហើរ​នៃ​យន្តហោះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ឌូ​បៃ​ ដែល​ជា​ព្រ​លាន​យន្តហោះ​ដ៏​មមារញឹក​មួយ​នៃ​ពិភពលោក​ត្រូវ​បាន​ផ្អាក ក្រោយ​ពី​ឧប្បត្តិហេតុ​ទាក់ទិន​នឹង​ដ្រូ​ន​មួយ​គ្រឿង ដែល​វាយ​ប្រហារ​​បណ្ដាល​ឲ្យ​ឆេះ​អាង​ស្តុក​ប្រេង តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​ ។ ម្យ៉ាងទៀត​លោក​ត្រាំ​អះអាង​ថា បាន​ពិភាក្សា​ជាមួយ​អ៉ី​រ៉​ង់​ តែ​អ៉ី​រ៉​ង់​មិន​ទាន់​ត្រៀម​បញ្ចប់សង្គ្រាម​ឡើយ​។

កងទ័ព​អ៉ី​ស្រា​អែ​ល​ប្រកាស​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦​ មីនា​ ថា បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​របបអ៉ី​រ៉​ង់​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ​។ អ្នកនាំពាក្យ​កងទ័ព​អ៉ី​ស្រា​អែ​ល​ថ្លែង​នា​ថ្ងៃ​ទី​១៦​ មីនា​ថា យើង​មាន​ផែនការ​ច្បាស់លាស់​មួយ ហើយ​យើង​នៅ​សល់​គោលដៅ​វាយប្រហារ​ច្រើន​ពាន់​ទៀត​នៅ​ក្រុង​តេ​ហេ​រ៉​ង់​ ។

របប​អ៉ី​រ៉​ង់​កាន់តែ​ទន់ខ្សោយ​ហើយ​ យើង​ធ្វើ​ឲ្យ​កាន់តែ​ទន់ខ្សោយ​ថែម​ទៀត​។ ទោះបី​យ៉ាងណា​អ៉ី​រ៉​ង់​នៅ​តែ​បន្ត​វាយប្រហារ​លើ​អ៉ី​ស្រា​អែ​ល​វិញ​ដែរ​ ។ ម្យ៉ាងទៀត​មីស៊ី​ល​ និង​ដ្រូ​ន​របស់​អ៉ី​រ៉​ង់​បន្ត​វាយ​ប្រហារ​ប្រទេស​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​នា​ព្រឹក​ថ្ងៃ​ទី​១៦​មីនា​៕ ប្រភព៖ (EURONEWS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ