ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿង​ចោទ​លោក​អធិការ «​មុខលុយ​» យើង​គ្មាន​វាចា​នឹង​ថ្លែង​ទេ

7 ខែ មុន
  • កោះកុង

ជុំវិញ​រឿងរ៉ាវ​លោក​អធិការ​ស្រុកស្រែ​អំបិល ចុះ​ចាប់​បង្ក្រាប​ទីតាំង​ល្បែ​.​ង​មាន់​ជល់​តាម​អន​ឡាញ បន្ទាប់​ពី​ទទួល​លុយ​សំណូក​ថ្នូរ​នឹង​បិទ​ភ្នែក​បិទ​ច្រមុះ​មិន​បង្ក្រាប​បាន​រយៈ​៣​ថ្ងៃ​ប៉ុណ្ណោះ ថែម​ទាំង​រឹបអូស​យក​លុយ​ថ្លៃ​ស៊ីសង​ជាង​១​លាន​រៀល​ទៀត​នោះ លោកស្នងការ​ខេត្ត​ថា

ខេត្តកោះកុង ៖ ជុំវិញ​រឿងរ៉ាវ​លោក​អធិការ​ស្រុកស្រែ​អំបិល ចុះ​ចាប់​បង្ក្រាប​ទីតាំង​ល្បែ​.​ង​មាន់​ជល់​តាម​អន​ឡាញ បន្ទាប់​ពី​ទទួល​លុយ​សំណូក​ថ្នូរ​នឹង​បិទ​ភ្នែក​បិទ​ច្រមុះ​មិន​បង្ក្រាប​បាន​រយៈ​៣​ថ្ងៃ​ប៉ុណ្ណោះ ថែម​ទាំង​រឹបអូស​យក​លុយ​ថ្លៃ​ស៊ីសង​ជាង​១​លាន​រៀល​ទៀត​នោះ លោកស្នងការ​ខេត្ត​ថា ស្រាប់​តែ​លោក​អធិការ​នោះ ផ្ញើ​របាយការណ៍ ក្រោយ​បែក​រឿង​ថា លុយ​ជាង​១​លាន​រៀល​នោះ ខាង​ក្រុមហ៊ុន​ល្បែ​.​ង​ឲ្យ​គាត់​យក​មក​ធ្វើ​រោង​បាយ​ទេ មហាជន​ហោ​ថា «​អធិការ​មុខលុយ​»​។

ឯ​លោក​ឧត្តមសេនីយ៍​ស្នងការ ថា កំពុង​តែ​ពិភាក្សា​ជាមួយ​ជំនាញ​ពិនិត្យ​មើល​ខ្លឹមសារ​ក្នុង​របាយការណ៍​របស់​លោក​អធិការ ដើម្បី​មាន​វិធានការ​នៅ​ពេល​ក្រោយ ។

លោក​វរសេនីយ៍ទោ ដូង វ​ណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល ដែល​ចុះ​ចាប់​ទីតាំង​ល្បែ​.​ង​មាន់​ជល់​អន​ឡាញ និង​ឡូ​តូ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ហើយ​បាន​ដកហូត​យក​វត្ថុ​តាង​ជា​ច្រើន​នោះ រួម​មាន ៖ ទូរទស្សន៍ ម៉ាស៊ីន​កុំព្យូទ័រ និង​លុយ​សម្រាប់​ស៊ីសង​ចំនួន​១​លាន​៤០​ម៉ឺន​រៀល​ទៀត​។

តែ​មួយសន្ទុះ​ក្រោយមក លោក​អធិការ​ក៏​បាន​ប្រគល់​វត្ថុ​តាង​ទាំងនោះ​ឲ្យ​ម្ចាស់​វិញ​ភ្លាម​ៗ​ផង​ដែរ ប៉ុ​នែ្ត​លុយ​ដែល​ត្រូវ​ដកហូត​ទុក​ដែរ​នោះ ក៏​មិន​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ស្នងការ​រង​ទទួល​ផែន និង​ស្នងការ​ខេត្ត​នោះ​ទេ ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី ឃឹម សា​ណេ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តកោះកុង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​អធិការ​ស្រុកស្រែ​អំបិល មិន​រាយការណ៍​មក​លោក​តាម​គ្រុប​ការងារ​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ​ថា លោក​អធិការ​ស្រុកស្រែ​អំបិល បាន​រាយការណ៍​មក​លោក​ជា​ប្រយោល​សុំ​អនុញ្ញាត​ធ្វើ​ការងារ​រដ្ឋបាល​។ ចំណែកឯ​ពាក់ព័ន្ធ​ការ​ចុះ​ចាប់​ទីតាំង​មាន់​ជល់​អន​ឡាញ និង​ឡូ​តូ ព្រមទាំង​ដកហូត​យក​សម្ភារៈ​ជា​វត្ថុ​តាង និង​លុយ​សម្រាប់​ស៊ីសង​ជាង​១​លាន​រៀល ក្រោយមក​លោក​អធិការ​បាន​ប្រគល់​វត្ថុ​តាង​ឲ្យ​ម្ចាស់​វិញ ហើយ​លុយ លោក​អធិការ​ដក​ទុក​នោះ លោក​មិន​បានដឹង​នោះ​ទេ ប៉ុន្ដែ​ក្រោយមក​ទើប​លោក​ទទួល​បាន​របាយការណ៍​ពី​លោក​អធិការ​ស្រុកស្រែ​អំបិល​ថា រឿង​លុយ​នោះ គឺ​ខាង​ក្រុមហ៊ុន​ឲ្យ​ទៅ​លោក​អធិការ​សម្រាប់​ធ្វើ​រោង​បាយ​។

បើ​តាម​ប្រភព​ពី​អ្នក​ច្បាប់​ម្នាក់ បាន​លើក​ឡើង​ថា នៅ​ពេល​កងកម្លាំង​សមត្ថកិច្ច​នរ​គ​បាល ឬ​កងកម្លាំង​កងរាជអាវុធហត្ថ ចុះ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង ហើយ​ធ្វើការ​ហូត​យក​សម្ភារៈ​ជា​វត្ថុ​តាង អ្នកដឹកនាំ​ចាំបាច់​ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ថ្នាក់លើ​សាមី​អង្គភាព ស្នើ​សុំ​គោលការណ៍​បន្ដ​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​។ ហើយ​បើ​ថ្នាក់​អធិការ នៅ​ពេល​ចុះ​បង្ក្រាប​បទល្មើស និង​ដកហូត​យក​សម្ភារៈ ដែល​ជា​វត្ថុ​តាង​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​ទៅ​សាមី​អង្គភាព ស្នងការ​នរ​គ​បាល​ខេត្ត​/​ក្រុង ដើម្បី​លោកស្នងការ​រាយការណ៍​បន្ដ​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា ដើម្បី​ស្នើ​សុំ​សុំ​គោលការណ៍ ។

អ្នក​ច្បាប់​ដដែល​បន្ត​ទៀត​ថា ថ្នាក់​អធិការ ពេល​ចុះ​បង្ក្រាប​បទល្មើស ហើយ​ដកហូត​យក​វត្ថុ​តាង​ណាមួយ បែរជា​ប្រគល់​វត្ថុ​តាង​មួយ​នោះ​ទៅ​ឲ្យ​ម្ចាស់​វិញ លោក​អធិការ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​លោកស្នងការ​ខេត្ត​/​ក្រុង ដើម្បី​លោកស្នងការ​មាន​អំណះអំណាង​រាយការណ៍​ជូន​បន្ត​ទៅ​ឯកឧត្តម​ព្រះរាជអាជ្ញា​វិញ​ដែរ​។ ហើយ​ចំពោះ​ការ​ដោះ​លែង​វត្ថុ​តាង ឬ​មិន​ដោះ​លែង​វត្ថុ​តាង គឺ​ឆន្ទានុសិទ្ធិ​របស់​ឯកឧត្តម​ព្រះរាជអាជ្ញា​។

យោង​តាម​មាត្រា​១១៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៅ​ពេល​ចាប់​បាន​ភស្តុ​តាង​ពី​ជនជាប់សង្ស័យ​ពេល​បង្ក្រាប​បទល្មើស​នោះ វត្ថុ​តាង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ជា​អ្នក​ឃាត់ និង​រក្សា​ទុក រួច​រាយការណ៍ និង​បញ្ជូន​ភស្តុ​តាង​ដែល​ពាក់ព័ន្ធ​ទាំងនោះ មក​កាន់​តុលាការ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ សម្រេច​រក្សា​ទុក​វត្ថុ​តាង​ទាំងនោះ ទៅ​តាម​ផ្លូវច្បាប់ ដើម្បី​ស៊ើបអង្កេត​បន្ត​។

ចំពោះ​ករណី​អធិការ​ស្រុកស្រែ​អំបិល កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ទោ ដូង វ​ណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល បាន​បញ្ជា​ឲ្យ​កូនចៅ​ចុះ​ចាប់​ទីតាំង​មាន់​ជល់​អន​ឡាញ និង​ឡូ​តូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ដកហូត​យក​វត្ថុ​តាង​ដូច​ជា ៖ ទូរទស្សន៍ ម៉ាស៊ីន​កុំព្យូទ័រ និង​លុយ​សម្រាប់​ស៊ីសង​ជាង​១​លាន​រៀល​។ លុះដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៣ ក៏​បាន​ប្រគល់​សម្ភារៈ​សម្រាប់​បម្រើ​ឲ្យ​ល្បែ​.​ង​មាន់​ជល់​ទូរទស្សន៍​អន​ឡាញ​នេះ​ទៅ​ឲ្យ​ម្ចាស់​វិញ ចំណែកឯ​លុយ​សម្រាប់​ស៊ីសង​ចំនួន​ជាង​១​លាន​រៀល​នោះ ត្រូវ​បាន​លោក​អធិការ​ដកហូត​រក្សា​ទុក ដោយ​មិន​បាន​បញ្ជូន​វត្ថុ​តាង និង​រាយការណ៍​ជូន​ថ្នាក់លើ​បានដឹង​នោះ​ទេ តើ​លទ្ធផល​ផ្លូវច្បាប់ និង​ទទួល​បាន​បែប​ណា​ដែរ​……​?

គួរ​រំលឹក​ថាម្ចាស់​ទីតាំង​ល្បែ​.​ង​មួយ​កន្លែង​ចោទប្រកាន់​អធិការ​ថា ទទួល​លុយ​ហើយ​បង្ក្រាប​ទៀត តែ​លោក​អធិការ​បដិសេធ (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ