ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ការឈានដល់បទឈប់បាញ់រវាង កម្ពុជា-ថៃ

3 ខែ មុន

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Marco Rubio បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​របត់​វិជ្ជមាន​នៃ​ស្ថានការណ៍​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។ ជាក់ស្តែង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា…

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក Marco Rubio បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​របត់​វិជ្ជមាន​នៃ​ស្ថានការណ៍​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។

ជាក់ស្តែង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ​ថា ៖ រដ្ឋមន្ត្រី​ការ​បរទេស Marco Rubio ដែល​ចេញ​នៅ​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០២៥ ម៉ោង​នៅ​អា​មេ​រិ​ក ដោយ​សង្កត់ធ្ងន់​ថា ៖ សហរដ្ឋអាមេរិក សូម​ស្វាគមន៍​សេចក្តី​ប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ ស្តី​ពី​ការ​ឈាន​ដល់​បទ​ឈប់​បាញ់ ដែល​បញ្ឈប់​អំពើ​អរិភាព​តាម​បណ្តោយ​ព្រំដែន​របស់​គេ បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ។ យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ថៃ គោរព​ការ​ប្តេជ្ញា​ចិត្ត​នេះ​ភ្លាម​ៗ និង​អនុវត្ត​ពេញលេញ​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ