ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទីតាំង​ល្បែ.ង​មួយ​កន្លែង​ចោទប្រកាន់​អធិ​ការ​​ថា​ ទទួល​លុយ​ហើយ​បង្ក្រាប​ទៀត តែ​លោក​អធិ​ការ​បដិសេធ (​វី​ដេ​អូ​)

7 ខែ មុន
  • កោះកុង

ល្បែ​.​ង​មាន់​ជល់​អន​ឡាញ​ចំនួន​២​កន្លែង ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា លោក​អធិការ​ស្រុក​មួយ ដែល​ទទួល​សំ​ណូ​.​ក​១​លាន​រៀល​ក្នុង​មួយ​ខែ ពី​ម្ចាស់​ទីតាំង​ជា​ថ្នូរ​នឹង​បិទ​ភ្នែក​ធ្វើ​ដឹង​ធ្វើ​លឺ មិន​បង្ក្រាប ប៉ុ​នែ្ត​ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ទទួល​លុយ​រួច​ហើយ បែរជា

ខេត្តកោះកុង ៖ ល្បែ​.​ង​មាន់​ជល់​អន​ឡាញ​ចំនួន​២​កន្លែង ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា លោក​អធិការ​ស្រុក​មួយ ដែល​ទទួល​សំ​ណូ​.​ក​១​លាន​រៀល​ក្នុង​មួយ​ខែ ពី​ម្ចាស់​ទីតាំង​ជា​ថ្នូរ​នឹង​បិទ​ភ្នែក​ធ្វើ​ដឹង​ធ្វើ​លឺ មិន​បង្ក្រាប ប៉ុ​នែ្ត​ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ទទួល​លុយ​រួច​ហើយ បែរជា​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ទៅ​ចាប់​សិន ដោយ​សន្យា​ថា កន្លះ​ខែ​ក្រោយ​នឹង​ឲ្យ​បើក​លេង​វិញ​។

បើ​យោង​តាម​ប្រភព​មួយ បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍ទោ ជូ​ង វ​ណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល​នោះ បា​ទទួលយក​លុយ​ចំនួន​១​លាន​រៀល​ក្នុង​មួយ​ខែ ពី​ម្ចាស់​ទីតាំង​ល្បែ​.​ង​មាន់​ជល់​អន​ឡាញ​នៅ​ដើមខែ គឺ​ថ្ងៃ​ដាច់​ខែ​ចាស់​ទី​៣០ ឬ​៣១ ជា​ថ្នូរ​នឹង​បិទ​ភ្នែក​មិន​ចាត់​វិធាន​បង្ក្រាប ។

ប៉ុ​នែ្ត​បន្ទាប់​ពី​ទទួលយក​លុយ​១​លាន មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​លោក​អធិការ​រូប​នោះ បាន​បញ្ជា​ឲ្យ​កូនចៅ​ចុះ​ទៅ​ចាប់​បង្ក្រាប​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ហើយ​បាន​សន្យា​ជាមួយ​ម្ចាស់​ទីតាំង​ល្បែ​.​ង​មាន់​ជល់​តាម​អន​ឡាញ​នោះ​ថា កន្លះ​ខែ​ក្រោយ លោក​នឹង​ឲ្យ​បើក​លេង​វិញ​ហើយ​។

ទីតាំង​ដែល​លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិល យក​លុយ​ហើយ បែរជា​ចុះ​ចាប់​នោះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

ហើយ​នៅ​ពេល​ចុះ​ចាប់​បង្ក្រាប​នោះ កម្លាំង​របស់​លោក​អធិការ​ស្រុកស្រែ​អំបិល បាន​ប្រមូល​វត្ថុ​តាង​យក​ទៅ​មួយ​ចំអិន​កំពឹស​ដែរ ដោយ​មិន​បាន​រាយការណ៍​ទៅ​ឲ្យ​ថ្នាក់លើ​ដឹង​នោះ​ទេ ក្រោយមក​ក៏​ប្រគល់​សម្ភារៈ​នោះ រួម​មាន ៖ ទូរទស្សន៍ និង​ម៉ាស៊ីន​កុំព្យូទ័រ សម្រាប់​បម្រើ​ឲ្យ​ល្បែ​.​ង​មាន់​ជល់​ទូរទស្សន៍​អន​ឡាញ​ឲ្យ​ម្ចាស់​ដើម​វិញ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​លុយ​រឹបអូស​បាន​ពី​អ្នក​កាន់​ប្រចាំការ​សម្រាប់​ល្បែ​.​ង​ស៊ីសង​នោះ មាន​ចំនួន​មួយ​លាន​បួន​សែន​រៀល ត្រូវ​កម្លាំង​លោក​អធិការ​ដកហូត​យក​ទៅ​បាត់ មិនឃើញ​ប្រគល់​ឲ្យ​វិញ​ទេ​។

ប្រភព​បាន​បង្ហើប​បន្ត​ទៀត​ថា សព្វ​ថ្ងៃនេះ ទីតាំង​បើក​ល្បែ​.​ង​មាន់​ជល់​តាម​អន​ឡាញ និង​ឡូ​តូ កំពុង​​តែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ខ្លាំង​ណាស់ មិន​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ទើបតែ​ពេល​នេះ​ស្រាប់តែ​បង្ក្រាប​យក​ស្នាដៃ​បង្អួត​រដ្ឋមន្ត្រី​ថ្មី​ហើយ​។

បើ​តាម​ការ​សង្កេត​ទីតាំង​ល្បែ​.​ង​តាម​អន​ឡាញ​ដែល​បើក​លេង​ក្នុងស្រុក​ស្រែអំបិល​នោះ មាន​ចំនួន​៣​ទីតាំង គឺ​ទី​១ ផ្លូវ​ចូល​ផែ​ថ្មី​ក្នុងភូមិ​ត្រពាំង​, ទី​២ ក្បែរ​ស្ពាន​ទី​២ ស្ថិត​ក្នុងភូមិ​វាល និង​ទី​៣ នៅ​ខាងក្រោយ​ផ្សា​រលើ ស្ថិត​ក្នុងភូមិ​ស្រែអំបិល ដោយ​ទាំង​៣​ទីតាំង​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ពាក់ព័ន្ធ​នឹង​ការ​ទម្លាយ​រឿង​លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិល ដែល​ទទួលយក​លុយ​១​លាន​រៀល​ក្នុង​មួយ​ខែ ពី​ម្ចាស់​ល្បែ​.​ង​មាន់​ជល់​អន​ឡាញ​ជា​ថ្នូរ​នឹង​បិទ​ភ្នែក​មិន​ចាត់​វិធាន​បង្ក្រាប​នោះ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក​វរសេនីយ៍ទោ ជូ​ង វ​ណ្ណា អធិការ​នគរបាល​ស្រុកស្រែ​អំបិល​ដែរ ដើម្បី​សុំ​ការ​បំភ្លឺ តែ​លោក​ឆ្លើយ​បដិសេធ​យ៉ាង​ខ្លី​ថា «​មិន​បាន​ទទួល​លុយ​ប្រចាំខែ​នោះ​ទេ​»​។ ចំណែកឯ​រឿង​ចុះ​ទៅ​ចាប់ និង​ដកហូត​យក​លុយ​សម្រាប់​ស៊ីសង​ល្បែ​.​ង​មាន់​ជល់​ទូរទស្សន៍​អន​ឡាញ​ជាង​មួយ​លាន​បួន​សែន​នោះ​វិញ ក៏​លោក​ថា មិនដឹង​ដែរ ។ ហើយ​ចំពោះ​ការ​បញ្ជា​ឲ្យ​កូនចៅ​ចុះ​ទៅ​នោះ គ្រាន់តែ​ចុះ​ទៅ​អប់រំ ណែនាំ​តែ​ប៉ុណ្ណោះ ។

ប៉ុ​នែ្ត​បើ​តាម​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ហាក់បីដូចជា​បង្ហាញ​ថា លោក​អធិការ​នគរបាល​ស្រុកស្រែ​អំបិល មិនមែន​ចុះ​ទៅ​អប់រំ​ណែនាំ​នោះ​ទេ គឺ​កម្លាំង​របស់​លោក​អធិការ ចុះ​ចាប់ដក​ហូត​យក​សម្ភារៈ​នៅ​ក្នុង​ទីតាំង​នោះ​ទាំងអស់​តែ​ម្ដង​។

ចំពោះ​ករណី​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ​នោះ មិនមែន​មាន​តែ​នៅ​ក្នុងស្រុក​ស្រែអំបិល​ប៉ុណ្ណោះ តាម​បណ្តា​ស្រុក​-​ក្រុង ស្ទើរ​ទូ​ទាំង​ខេត្តកោះកុង​នោះ​ទៅ​ហើយ ដែល​មាន​លេង​បែប​នេះ ដោយ​មិន​មានការ​បង្ក្រាប​។ ហើយ​បង្ក​នាំ​ឲ្យ​មាន​ជម្លោះ កើត​អំពើ​ហិ​.​ង្សា​នៅ​ក្នុង​គ្រួសារ អំពើ​បោ​.​ក​ប្រាស់​គ្រប់​រូបភាព និង​ចោ​.​រ​ថែម​ទៀត​ផង នៅ​ក្នុង​តំបន់​ដែល​មាន​ល្បែ​.​ង​ស៊ីសង​នោះ​។​

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

ខាងក្រោម​នេះ គឺជា​សារ​សំឡេង និង​វីដេអូឃ្លីប​ ដែល​​និយាយ​ពាក់ព័ន្ធនឹង​ការ​បង្ក្រាប​ទីតាំង​​​ល្បែ.ង​ជល់​មាន់​អន​ឡាញ​ចំនួន​២​កន្លែង ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ