ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទា.ក់​ប្ល.ន់​ម៉ូតូ​បាន​សម្រេច​ តែគេច​មិនផុត​

3 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើការ​ស្ទាក់​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ព្យាយាម​រត់គេច​ខ្លួន​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​រោង​ចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ខ្នង​ក្រាំង…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៧​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ជនសង្ស័យ​ធ្វើការ​ស្ទាក់​ប្លន់​យក​ម៉ូតូ​ស៊េរី​ទំនើប​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ព្យាយាម​រត់គេច​ខ្លួន​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​រោង​ចំការ​ស្វាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១~​ឈ្មោះ ម៉ុ​ញ ស៊ី​ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​យោធា រស់នៅ​ក្នុងភូមិ​រការ​ធំ សង្កាត់​រការ​ធំ ក្រុង​ច្បា​មន ខេត្ត​ក​ពង់​ស្ពឺ និង​ទី​២~ ឈ្មោះ ណាត់ ផានិត ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​គឺ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ ឈ្មោះ វ៉ា​ន់ វ៉​ន ភេទ​ប្រុស​  អាយុ​២០​ឆ្នាំ បាន​តេ​ទូរស័ព្ទ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ HoteLine​លេខ​1292 បាន​រាយការណ៍ មាន​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ម៉ូតូ​) ស្ថិត​នៅ​ក្នុងភូមិ ក្រាំង​ត្របែក ឃុំ​ព្រៃ​រំដួល​  ស្រុក ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​តាម​ទូរស័ព្ទ​រួច​មក​  កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ភ្នំស្រួច ដឹកនាំ​លោក​វរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ បាន​ចុះ​ដល់​កន្លែង​កើតហេតុ បាន​ធ្វើការ​សួរនាំ ជន​រង​គ្រោះ ឈ្មោះ គី លី​ហុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​បន្ទាប់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

តាម​ការ​ឆ្លើយ​បំភ្លឺ របស់​ជន​រង​គ្រោះ​ខាងលើ នៅ​វេលា​ម៉ោង​ប្រហែល​៧​យប់ មាន​ជនសង្ស័យ​មួយ​ក្រុម ប្រហែល​៧​នាក់​(​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៧​នាក់​នោះ ជន​រង​គ្រោះ​ ​បាន​ស្គាល់គ្នា​ចំនួន​០២​នាក់​) បាន​ជិះ​ម៉ូតូ​ចំនួន ៥​គ្រឿង មក​ឃាត់ និង​បាន​យក​ម៉ូតូ របស់​ជន​រង​គ្រោះ បាន​សម្រេច​ទៅ​បាត់​ចំនួន​០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៥ រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម

១ -​ម៉ូតូ​ចំនួន​០៤ គ្រឿង​  (​ម៉ូតូ របស់​ជន​រង​គ្រោះ​០១​គ្រឿង​)
២- ទូរ​សព្ទ័​ចំនួន​០២​គ្រឿង
៣- IPad ចំនួន​០១​គ្រឿង
៤ -​បារី​អេ​ឡិ​ក​ត្រូ​និ​ច​ចំនួន​០២​ដើម
៥- ស្លាក​លេខ​ម៉ូតូ ចំនួន​០១​សន្លឹក
៦- ជញ្ជីង​អេ​ឡិច​ត្រួ​និ​ច ចំនួន ០១ គ្រឿង ។
៧- ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ លុះ​រហូត​ដល់​វេលា​ម៉ោង ០៤​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ណាត់ ផានិត ស្ថិត​នៅ​ក្នុងភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូត​វត្ថុ​តាង​រួម​មាន​៖
~​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​០២ សន្លឹក ១~​កំពង់ស្ពឺ​1AA-4244 ២~​ភ្នំពេញ​1KS-6442
~​ខ្សៀ​ជក់​គ្រឿងញៀន ចំនួន ០១
~​ដែកកេះ​ចំនួន ០៥​ដើម ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​រួម​ជាមួយ​និង​វត្ថុ​តាំង មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បញ្ជូន ទៅ​បញ្ជាការដ្ឋាន​កង​រាង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ