ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាពជាតិ ! ភ្ញៀវទេសចរឥណ្ឌាបង្ហាញសម្រស់ក្នុងឈុតប្រពៃណីខ្មែរ លើទឹកដីអច្ឆរិយៈអង្គរ

5 ម៉ោង មុន

សៀមរាប ៖ ថ្មី​ៗ​នេះ ភ្ញៀវ​បរទេស​ឥណ្ឌា​មាន​សន្ទុះ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ខណៈ​ពួក​គេ​ស្លៀក​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ នៅ​បរិវេណ​តំបន់​ប្រាសាទ​អង្គរ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ…

សៀមរាប ៖ ថ្មី​ៗ​នេះ ភ្ញៀវ​បរទេស​ឥណ្ឌា​មាន​សន្ទុះ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ខណៈ​ពួក​គេ​ស្លៀក​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ នៅ​បរិវេណ​តំបន់​ប្រាសាទ​អង្គរ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ ។

ទិដ្ឋភាព​នេះ​បាន​បង្ហាញ​ពី​ការ​ស្រលាញ់​ពេញចិត្ត និង​ចាប់អារម្មណ៍​លើ​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់​ខ្មែរ ព្រមទាំង​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៃ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ផង​ដែរ ។

ទិដ្ឋភាព​នេះ មិន​ត្រឹមតែ​បង្កើត​ភាព​ស្រស់​ស្អាត​ជា​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​មួយ​ស្តី​ពី​ការ​អភិរក្ស និង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ទៅ​កាន់​ពិភពលោក​ផង​ដែរ ។

អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​សរសើរ​ដល់​កាយវិការ ការ​បត់បែន​ទៅ​តាម​ទំរង់​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ ដោយ​ចាត់​ទុក​ថា នេះ​ជា​រូបភាព​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ ដែល​បង្ហាញ​ពី​កិត្តិយស និង​តម្លៃ​មរតក​វប្បធម៌​កម្ពុជា ក្នុង​សម័យ​ទំនើប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com