ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនភៀសសឹកសកម្មក្នុងការដាំបន្លែធម្មជាតិនៅទីតាំងសុវត្ថិភាព ​លូតលាស់ល្អ នឹងទទួលបាន​ផល​ឆាប់ៗនេះ​

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥ នៅរោងកសិកម្មរបស់បងប្អូនភៀសសឹកបាននឹងកំពុងថែទាំ ដាក់ជីធម្មជាតិ​ និងស្រោច ទឹកយ៉ាងសកម្ម​នូវការដាំដុះ​នៅទីតាំងសុវត្ថិភាពរបស់ខ្លួន​ ដេីម្បីផ្គត់ផ្គង់អាហារប្រចាំ…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥ នៅរោងកសិកម្មរបស់បងប្អូនភៀសសឹកបាននឹងកំពុងថែទាំ ដាក់ជីធម្មជាតិ​ និងស្រោច ទឹកយ៉ាងសកម្ម​នូវការដាំដុះ​នៅទីតាំងសុវត្ថិភាពរបស់ខ្លួន​ ដេីម្បីផ្គត់ផ្គង់អាហារប្រចាំ ថ្ងៃតាមតម្រូវ​ចាំបាច់​។ ជាមួយនឹងការដាំដុះនេះ​ បងប្អូនភៀសសឹកក៏បានប្រាប់ដល់ក្រុមការងារថា​ ក្រោយពីទទួលគ្រាប់ពូជពីក្រុមការ ងារនៅតាមមណ្ឌលរួចមក​ បងប្អូនដែលបានភៀសសឹកបានរៀបចំថ្នាល​ និងដាំបន្លែងទាំង នេះនៅតាមរោងនីមួយៗ។ បន្ទាប់ពីការដាំបានជិតមួយសប្តាហ៍​ ពេលនេះបន្លែកំពុងលូតលាស់យ៉ាងល្អ​ ក្រោយការមេីលថែ​ ស្រោចទឹក​ ដាក់ជីរបស់ពួកគាត់​ ហេីយមិនយូរប៉ុន្មានទៀត​ យេីងនឹងទទួលបានផល ហេីតផលទាំងនេះ​ ក៏បានជួយសម្រាលបន្ទុករបស់ថ្នាក់ដឹកនាំខេត្ត​ ស្រុកបានមួយចំនួនផងដែរ។

បងប្អូនភៀសសឹកក៏បានបញ្ជាក់ថា​ ការរៀប ចំដាំដុះនេះ​ អនុវត្តតាមណែនាំរបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល ខេត្ត​ និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា«យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។

បងប្អូនភៀសសឹក​ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំខេត្ត​ទាំងការយកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹកមកស្នាក់នៅក្នុងខេត្តសៀមរាប​ ដោយផ្គត់ផ្គង់ទាំងសម្ភារ​ គ្រឿងឧបភោគបរិភោគ​ ពិសេសបានផ្តល់ពូជដល់ពួកគាត់ក្នុងការដាំដុះថែមទៀត។ ម្យ៉ាងទៀត​ បងប្អូនក៏មិនបំភ្លេចបាននូវការផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា​ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារ​កងទ័ព​ បងប្អូនភៀសសឹក​សម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com