ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេខ្សែកង្ហា ឆេះ​ផ្ទះ​ឈើ​អស់មួយខ្នង​ទាំងស្រុង​

2 ខែ មុន
  • ស្វាយរៀង

ខេត្ត​ត្បូងឃ្មុំ​ ៖ ស្រប​ពេល​រដូវប្រាំង​និង​ខ្យល់​បក់​ផាត់​មក​ពី​ទិស​ខាងជើងរាង​ត្រជាក់​នា​ពេល​ព្រឹក​ៗ ។​ចៃដន្យ​ស្រាប់តែ​មាន​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​មាន​អណ្ដាតភ្លើង​ក្រហមច្រាល​ទៅ​លើ​អាកាស​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​រង​គ្រោះ​នោះ​ឡើយ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​:​នៅ​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​អគ្គី​ភ័យ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ស្រប​ពេល​រដូវប្រាំង​និង​ខ្យល់​បក់​ផាត់​មក​ពី​ទិស​ខាងជើងរាង​ត្រជាក់​នា​ពេល​ព្រឹក​ៗ ។​ចៃដន្យ​ស្រាប់តែ​មាន​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​មាន​អណ្ដាតភ្លើង​ក្រហមច្រាល​ទៅ​លើ​អាកាស​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​រង​គ្រោះ​នោះ​ឡើយ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​:​នៅ​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​អគ្គី​ភ័យ ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ម្ចាស់ផ្ទះ​ឈ្មោះ​វឿ​ន សេង​និ​ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជាតិខ្មែរ ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​លោក​វី​រៈ​សេនីយ៍​ឯក​ថា​ញ់ សុខ​វ៉ា​ត​អធិការ​នគរបាល​ស្រុក បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ទប់ស្កាត់​មិន​ឱ្យ​ឆេះ​ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ហើយ​ដឹង​ទៀត​ថា ណាមួយ​ខែ​នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​ហើយ​ផ្ទះ​ឈើ ចម្ងាយ​ផ្លូវ​ក៏​រាង​ឆ្ងាយ​ទៀត​ទម្រាំ​តែ​រថយន្ត​ទៅ​ដល់​គឺ​ផ្ទះ​ឈើ​នោះ​បាន​ឆេះ​ស្ទើរតែ​អស់​ទៅ​ហើយ​។

​ការ​ខូ​ត​ខា​ច​រួម​មាន​៖
១.​ផ្ទះ​១​ខ្នង​កន្លះ ទំហំ​៦.៥​ម៉ែត្រ គុណ​នឹង​៧.៥​ម៉ែត្រ​។
២.​គ្រែ​ដេក​ឈើ ចំនួន​២​។
៣.​ពូក​ដេក​ចំនួន​២​។
៤.​សម្លៀក​បំពាក់ ឆេះ​ទាំងស្រុង​។
៥.​តុ បាយ ចំនួន​១​។
៦.​សំភារៈ​ផ្ទះបាយ ឆេះ​ទាំងស្រុង​។
៧.​និង ប្រាក់​រៀល​ចំនួន ១.៨០០.០០០​ម៉ឺន​រៀល​។
ករណី​នេះ​មិន​មាន​រង​របួស​មនុស្ស​ទេ​។

កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក បាន​ចុះ​ប្រតិបត្តិការ​អន្តរាគមន៍​បាញ់​ពន្លត់​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​១១ នឹង​២៥​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​។

ចំពោះ​មូលហេតុ​: ទុ​ស្សេ​ខ្សែភ្លើង​កង្ហារ​ដោត​នៅ​ខាងលើ​ផ្ទះ​ឈើ ដោយ​ម្ដាយ​ចំណាស់​កំពុង​តែ​បញ្ចុក​បាយ​ចៅ​នៅ​ខាងក្រោម​ផ្ទះ គ្រានោះ​ភ្លើង​បាន​ឆាបឆេះ​លឿន​ដោយ​ម្ចាស់ផ្ទះ​មិន​អាច​យក​របស់ទ្រព្យ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ