ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសបារាំង ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ការចូលជាធរមាននៃបទឈប់បា.ញ់រវាងកម្ពុជា-ថៃ

4 ម៉ោង មុន

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្រកាស​ថា ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា…

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្រកាស​ថា ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដោយ​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ថៃ ។

ជាក់ស្តែង ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ប្រទេស​កម្ពុជា​/​ថៃ​-​ការ​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់ (​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥) ។

ប្រទេស​បារាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូល​ជា​ធរមាន នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែធ្នូ នៃ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​កិច្ច​សន្ទនា​រវាង​អាជ្ញាធរ​យោធា​នៃ​ប្រទេស​ទាំង​ពីរ ។

អំណឹះតទៅ សន្តិភាព​ត្រូវ​តែ​បាន​គេ​ពង្រឹង​។ ប្រទេស​បារាំង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធានា​ការ​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន ការ​វិល​ត្រលប់​ទៅ​កាន់​ផ្ទះសំបែង​វិញ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស ក៏​ដូច​ជា​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី ដោយ​គោរព​ច្បាប់​អន្តរជាតិ​។

ដូច​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង បាន​ធានា​ជូន​សម​ភាគី​ថៃ និង​កម្ពុជា ក្នុង​អំឡុង​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ​កន្លង​ទៅ ប្រទេស​បារាំង​ស្ថិត​នៅ​ក្បែរ​ប្រទេស​ទាំង​ពីរ និង​ប្រធាន​អាស៊ាន​ដើម្បី​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com