ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមតារា K-Pop សន្យាជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា

8 ម៉ោង មុន

ក្រុម​តារាចម្រៀង​បុរស K-Pop ដ៏​ល្បីល្បាញ បាន​បេ្ត​ជ្ញា​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កូរ៉េ និង​ពិភពលោក​ពី​កត្តា​សុខ​សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​របស់​ប្រជាជន​កម្ពុជា ។ ការ​សន្យា​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​បាន​ធ្វើ​នៅ​ពេល​ដែល…

ក្រុម​តារាចម្រៀង​បុរស K-Pop ដ៏​ល្បីល្បាញ បាន​បេ្ត​ជ្ញា​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កូរ៉េ និង​ពិភពលោក​ពី​កត្តា​សុខ​សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​របស់​ប្រជាជន​កម្ពុជា ។

ការ​សន្យា​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​បាន​ធ្វើ​នៅ​ពេល​ដែល លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជួប​ពិភាក្សា​ជាមួយនឹង​លោកស្រី ណា យន់​ជង ( Na Yunjung) តំណាង​ក្រុមហ៊ុន K’VE Entertainment ដែល​បាន​ដឹកនាំ​ក្រុម​តារាចម្រៀង​បុរស K-POP ដែល​កំពុង​តែ​ល្បី​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រុម N-CHIVE និង​សហការី កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ​កន្លង​ទៅ ដើម្បី​សម្តែង​ការ​គួរសម រាយការណ៍​ពី​សកម្មភាព​ការងារ និង​ស្នើ​សុំ​អនុសាសន៍​ដឹកនាំ​លើ​ការ​រៀបចំ​កម្មវិធី​ត​ន្រី្ត​ទេសចរណ៍​ចែករំលែក​ក្តី​ស្រលាញ់ និង​សាមគ្គីភាព​ពី​ប្រជាជន​កូរ៉េ​នៅ​រាជធានី​ភ្នំពេញ ។

ចំពោះ​ការ​សន្យា​នេះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​គម្រោង​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ដែល​បាន​សម្លឹង​មើលឃើញ​ពី​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប និង​កាលា​នុ​វត្ត​វិនិយោគ​របស់​កម្ពុជា ជា​ពិសេស គឺ​ការ​ស្វែង​យល់​ច្បាស់ និង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​ដ៏​ល្អ​ប្រពៃ ដែល​កម្ពុជា​មាន​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា ការ​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​អ្នកទេសចរ និង​វិនិយោគិន​អន្តរជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៥​កន្លង​ទៅ កូរ៉េ​នៅ​តែ​ជាទី​ផ្សារ​ទេសចរណ៍​បរទេស​កំពូល​ទាំង​៥ របស់​កម្ពុជា ។ នៅ​ក្នុង​រយៈពេល​នេះ កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​កូរ៉េ​ប្រមាណ​ជា​ជាង​១៤ ម៉ឺន​នាក់ ធ្លាក់​ចុះ​ប្រមាណ​ជា ១៦​ភាគរយ ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com