ខេត្តស្វាយរៀង ៖ ប្រពលរដ្ឋនៅសង្កាត់បាវិតរអ៊ូរទាំនិងខឹងសម្បារក្រុមហ៊ុនធ្វើអាជីកម្មជីករណ្តៅដីធ្វើចរាចររថយន្តធុនយក្សដឹកអាចម៌ដីលក់បង្កហុយធូលីចូលផ្ទះរបស់ប្រជាពលរដ្ឋរស់នៅអមតាមបណ្តោយផ្លូវធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងរយៈពេល២ទៅ០៣ខែមកហើយគ្មានដំណោះស្រាយ ទើបសំណូមពរសុំឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងជួយអន្តរាគមន៍។
ប្រជាពលរដ្ឋលើកឡើងនេះនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ធ្នូ២០២៥នៅភូមិតាពៅនិងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមអាជីវកម្មជីករណ្តៅដីនេះមាន២ក្រុមហ៊ុន ។
ក្រុមហ៊ុនទីមួយមានម្ចាស់អាជីវកម្មឈ្មោះយ៉េ មានទីលំនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិត បានធ្វើអាជីវកម្មជីករណ្តៅដី នៅព្រែកតាពៅចំណុចខាងកើតវត្តតាពៅ ដោយលើកឡើងថា ក្រុមហ៊ុនបានច្បាប់អនុញ្ញាត្តពីរដ្ឋបាលខេត្តស្តារព្រែកតាពៅ គឺរយៈពេលជិត២ឆ្នាំមកហើយ ជាក់ស្តែងគឺមិនមែនជីកយកអាចម៍ដីក្នុងបាតព្រែកទេគឺជីកយកទាំងចំណីព្រែក ដោយទទឹង៨០ម៉ែត្រទៅ១០០ម៉ែត្រ ជម្រៅចាប់ពី១០ម៉ែត្រទៅ១៥ម៉ត្រឯណោះ ។
តាមប្រភពបន្តថា ហើយការជីកអាចម៌ដីវិញគឺដាក់ពេញទ្រុងបង្កឲ្យស្រុតខូចផ្លូវនិងបែកដីបង្កឲ្យហុយធូលីចូលផ្ទះរបស់ប្រជាពលរដ្ឋ រាល់ថ្ងៃធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅអមតាមបណ្តោយផ្លូវយ៉ាងខ្លាំងរយៈពេល២ខែមកនេះពុំទាន់មានដំណោះស្រាយទេ។
ទាក់ទិនករណីនេះដែរ ម្ចាស់អាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់ឈ្មោះយ៉េ បានប្រាប់អ្នកសារព័ត៌មានយើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ធ្នូនេះថា លោកធ្វើអាជីវកម្មជីករណ្តៅដីនេះជិត១ឆ្នាំហើយលើផ្ទៃដី១ហិកតា ហើយរយៈពេល១ខែចុងក្រោយនេះជាពិសេសមកដល់ថ្ងៃនេះគឺជីកលែងកើតជីកទៅគឺរណ្តៅចេញទឹក បូមមិនអស់ដូច្នេះអាចលើកគ្រឿងចក្រចេញនៅល្ងាចនេះហើយហើយការធ្វើអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់នេះមានច្រើនក្រុមហ៊ុនសូមទៅមើលផង ។
មហាជនលើកឡើងថា បើជីកជ្រៅដល់ក្បាលប្រែត ចូលដល់ឋានភុជង្គនាគ ហើយរឿងអីមិនចេញទឹក បើរណ្តៅដីជម្រៅជិត២០ម៉ែត្រហើយនោះ។
រដ្ឋបាលសង្កាត់បាវិតបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងថា អាជ្ញាធររដ្ឋបាលសង្កាត់បាវិតបានហៅក្រុមអាជីវកម្មដឹកដីមកធ្វើកិច្ចសន្យារួចហើយឲ្យដឹកទឹកស្រោចតាមដងផ្លូវ ក៏ប៉ុន្តែ ការស្រោចទឹកមិនបានជាប់ ដោយរដូវនេះជារដូវក្តៅនិងមានខ្យល់ផងទើបមានធូលីដីហុយ ចាំលោកហៅក្រុមធ្វើអាជីកម្មដឹកអាចម៌ដីមកណែនាំបន្ថែមទៀត ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ