ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ផ្តល់​សណ្ឋាគារ​ប្រណីត​ខ្លួន ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ម៉ា​រ៉ុ​ក

10 ខែ មុន

ម៉ា​រ៉ុ​ក ៖ សណ្ឋាគារ​ដែល​ជា​កម្មសិទ្ធិ​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ស្ថិត​នៅ​ក្នុង​

ម៉ា​រ៉ុ​ក ៖ សណ្ឋាគារ​ដែល​ជា​កម្មសិទ្ធិ​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ា​រ៉ុ​ក ត្រូវ​បាន​អនុញ្ញាត​ដាក់​ឱ្យ​ប្រើប្រាស់​ជា​កន្លែង​ជ្រកកោន​សម្រាប់​ជន​រង​គ្រោះ ដែល​រស់រាន​មានជីវិត​ពី​ការ​រញ្ជួយ​ដី​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។ គួររំលឹកថា កាន់ទុក្ខ​៣​ថ្ងៃ​! ក្រោយ​គ្រោះ​រញ្ជួយ​ដី​វា​.​យ​ប្រហារ​ម៉ា​រ៉ុ​ក ឆ​.​ក់​យក​ជីវិត​មនុស្ស​ជាង​២​ពាន់​នាក់

ការ​រញ្ជួយ​ដី​កម្រិត ៦.៨ រ៉ិ​ច​ទ័​រ ស្ថិត​នៅ​តំបន់​ភ្នំ High Atlas ចម្ងាយ​ប្រមាណ ៧១ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Marrakesh ដែល​តាម​របាយការណ៍​ចុង​ក្រោយ​របស់​សារព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ បង្ហាញ​ថា មនុស្ស​ច្រើន​ជាង ២,១០០​នាក់​បាន​ស្លា.ប់​បាត់បង់​ជិ​វិត និង​ច្រើន​ជាង ២,៤០០​នាក់​រង​របួស​។ ជា​លទ្ធផល ជន​រង​គ្រោះ​រស់រាន​មានជីវិត​បាន​នាំ​គ្នា​ភៀសខ្លួន​ទៅ​កាន់​អគារ​មួយ​ចំនួន ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​ស្វែងរក​ទីជំរក ដោយ​ក្នុង​នោះ​រួម​ទាំង​សណ្ឋាគារ​របស់​កីឡាករ Cristiano Ronaldo ដែល​ស្ថិត​នៅ​ជាយក្រុង Marrakesh ផង​ដែរ ។

សណ្ឋាគារ Pestana CR7 Marrakech របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៨​ឆ្នាំ​រូប​នេះ គឺជា​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ​បួន ដែល​មាន ១៧៤​បន្ទប់ រួម​បញ្ចូល​ទាំង​អាង​ហែល​ទឹក​ខាងក្រៅ កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន និង​កន្លែង​ពិសេស​ៗ​ជា​ច្រើន​ផ្សេង​ទៀត​។ ដោយសារ​តែ​ពេល​នេះ ប្រជាជន​ម៉ា​រ៉ុ​ករង​គ្រោះ បាន​ព្យាយាម​ស្វែង​ទីជំរក​ស្នាក់​នៅ​បណ្តោះអាសន្ន សណ្ឋាគារ​មួយ​នេះ បាន​សម្រេច​បិទ​អាជីវកម្ម​ខ្លួន​បណ្តោះអាសន្ន ដើម្បី​ប្រើប្រាស់​ទៅ​ជា​កន្លែង​ជ្រកកោន​របស់​ជន​រង​គ្រោះ​ដោយ​រញ្ជួយ​ដី​ដ៏​អាក្រក់​នេះ​។

ក្រៅពី​សណ្ឋាគារ​ប្រណិត​របស់ Cristiano Ronaldo ដែល​បាន​បញ្ចេញ​សកម្មភាព​មនុស្សធម៌ ចំ​ពេល​នៃ​សោកនា.ដកម្ម​នេះ គេ​ក៏​សង្កេត​ឃើញ​បណ្តា​អង្គការ រួម​នឹង​អាជីវកម្ម​មួយ​ចំនួន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Marrakech ក៏​បាន​ផ្តល់​ជំនួយ​យ៉ាងច្រើន​ដល់​អ្នក​រង​ផល​ប៉ះពាល់ ដោយ​ការ​រញ្ជួយ​ដី​នេះ​ផង​ដែរ​៕ (​ប្រភព​ពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ