កាន់ទុក្ខ៣ថ្ងៃ! ក្រោយគ្រោះរញ្ជួយដីវា.យប្រហារម៉ារ៉ុក ឆ.ក់យកជីវិតមនុស្សជាង២ពាន់នាក់
ប្រទេសម៉ារ៉ុក ៖ តុល្យការថ្មីនៃគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក ចំនួនអ្នកស្លា.ប់ អាចមានកាន់តែខ្ពស់។
ប្រទេសម៉ារ៉ុក ៖ តុល្យការថ្មីនៃគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក ចំនួនអ្នកស្លា.ប់ អាចមានកាន់តែខ្ពស់។
ប្រទេសម៉ារ៉ុក ៖ តុល្យការថ្មីនៃគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក ចំនួនអ្នកស្លា.ប់ពេលនេះមានដល់២០១២នាក់ និងអាចមានកាន់តែខ្ពស់ថែមទៀត។ ប្រទេសនោះរងការវា.យប្រហារដោយការរញ្ជួយដីខ្លាំងមួយ កាលពីយប់ថ្ងៃទី៨មកទី៩កញ្ញា នាំឲ្យមានការបំផ្លាញធ្ងន់ធ្ងរបំផុត និងបង្កឲ្យមានភាពចលាចលក្នុងទីក្រុង MARRAKECH និងក្នុងទីក្រុងជាច្រើនទៀត ។ នេះបើតាមសេចក្ដីរាយការណ៍កាលពីថ្ងៃទី១០កញ្ញារបស់AFP ។
តុល្យការមុននេះលើកឡើងពីចំនួនអ្នកស្លា.ប់ថាមាន១៣០៥នាក់។ ការរញ្ជួយដីនេះក៏បណ្ដាលឲ្យមនុស្ស២០៥៩នាក់រងរបួសផងដែរ ក្នុងនោះ១៤០៤នាក់របួសធ្ងន់។ នេះបើតាមការអះអាងរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក ក្នុងសេចក្ដីប្រកាសមួយកាលពីយប់ថ្ងៃទី៩កញ្ញា។ ចំណែកខុន្ទកាល័យព្រះបរមរាជវាំងម៉ារ៉ុក ក្រោយកិច្ចប្រជុំមួយស្ដីពីការរញ្ជួយដីនេះក្រោមការដឹកនាំរបស់ព្រះមហាក្សត្រមហាម៉េដទី៦ លើកឡើងថា ការកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃមួយត្រូវបានប្រកាស។
ការរញ្ជួយដីខ្លាំងនេះមានកម្លាំង៦,៨រីស្ទ័រ កើតមាន នាវេលាម៉ោង២៣និង១១នាទីម៉ោងក្នុងស្រុក។ នេះបើតាមការគូសញ្ជាក់របស់់ទីភ្នាក់ងារភូគុម្ភសាស្ត្រអាមេរិកUSGS។ ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាម៉ារ៉ុកនិយាយថា ការរញ្ជួយដីនេះមានកម្លាំងដល់៧រីស្ទ័រដោយបញ្ជាក់ថា ចំណុចកណ្ដាលរបស់វាស្ថិតក្នុងខេត្តAL-HAOUZ ភាគនិរតីនៃទីក្រុងទេសចរណ៍MARRAKECH ។
តាមក្រសួងមហាផ្ទៃម៉ារ៉ុកថា ក្នុងចំណោមអ្នកស្លា.ប់ជាងពាក់កណ្ដាលគឺនៅខេត្តAL-HAOUZ និងខេត្តTAROUDANT។
ទូរស្សន៍នានាបានចេញផ្សាយបណ្ដារូបភាពថតពីអាកាស បង្ហាញបណ្ដាភូមិទាំងមូលនៅតំបន់AL-HAOUZ ដែលរងការបំផ្លាញទាំងស្រុង។ ក្រៅពីក្រុងMARRAKECHការរញ្ជួយដីនោះក៏ញ័ររង្កើរដល់ក្រុងរ៉ាបាត កាសាប្លង់កា អាហ្គាឌៀនិងអេសាអ៊ូអ៊ីរ៉ានាំឲ្យមានការច្រួលច្របល់ក្នុងចំណោមប្រជាជន។ ក្នុងទីក្រុងទាំងនេះមនុស្សម្នានាំគ្នារត់ចេញក្រៅមកតាមដងវិថី ខ្លា.ចអគារនិងផ្ទះពួកគេបាក់។
តាមទីភ្នាក់ងារព័ត៌មានម៉ារ៉ុកMAPថា កងទ័ពបានដាក់ពង្រាយកងទាហាន និងសម្ភារចាំបាច់នានាដើម្បីជួយសង្គ្រោះ ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រនិងបណ្ដាឧបករណ៍រុករក។ ប្រទេសជាច្រើនលើពិភពលោកបានសម្ដែងសាមគ្គីភាព និងស្នើផ្ដល់ជំនួយជួយដល់ម៉ារ៉ុក៕
ចែករំលែកព័តមាននេះ