ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កូនប្រសា​ដែល​រង​ហិ.ង្សា​​ពី​ខាងម្តាយ​ក្មេក​និង​​ប្អូនថ្លៃស្រី ​សម្រេច​ដក​ពាក្យបណ្តឹង​វិញ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅទីបំផុតនោះ ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្តឹង​អតីត​ម្តាយក្មេក និង​ប្អូនថ្លៃ​ស្រី​ប្រើ​​​ហិង្សា​​លើ​ខ្លួន ក៏​សម្រេច​ដក​ពាក្យបណ្តឹង​វិញ ក្រោយពី​​ភាគី​ទាំង​២​​បានធ្វើការ​​ព្រមព្រៀង​គ្នា និង​គិត​ថា ធ្លាប់​រស់នៅ​ក្នុង​រង្វង់​គ្រួសារ​ជាមួយ​គ្នាពេល​​កន្លង​មក ​។…

រាជធានី​ភ្នំពេញ ៖ នៅទីបំផុតនោះ ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្តឹង​អតីត​ម្តាយក្មេក និង​ប្អូនថ្លៃ​ស្រី​ប្រើ​​​ហិង្សា​​លើ​ខ្លួន ក៏​សម្រេច​ដក​ពាក្យបណ្តឹង​វិញ ក្រោយពី​​ភាគី​ទាំង​២​​បានធ្វើការ​​ព្រមព្រៀង​គ្នា និង​គិត​ថា ធ្លាប់​រស់នៅ​ក្នុង​រង្វង់​គ្រួសារ​ជាមួយ​គ្នាពេល​​កន្លង​មក ​។ សូមរំលឹកថា ៖ ដាក់​បញ្ជាទៅ​នគរបាល​ខណ្ឌ​ប្ញស្សី​កែវ​​ស្រាវ​ជ្រាវ​​​​ជា​បន្ទាន់​ ​រឿងអតីតម្តាយ​ក្មេក​​ព្រួតគ្នា​វាយ​កូ​ន​ប្រសា​​ស្រី

យោងតាមផេកស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា ស្ត្រី​រង​គ្រោះ​ដែល​ប្តឹង​អតីត​ម្តាយក្មេក និង​ប្អូនថ្លៃ​ស្រី នៅ​ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ខ្លួន​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​សម្រេច​ដក​ពាក្យបណ្តឹង ​ក្រោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ បាន​កោះហៅ​អតីត​ម្តាយក្មេក និង​អតីត​ប្អូនថ្លៃ​មក​សាកសួរ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​បំភ្លឺ​ជូន​សា​ធារណៈជន​​​ថា​ ករណី​ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ រតនា អាយុ​២៣​ឆ្នាំ ប្រកប​មុខរបរ​នៅផ្ទះ រស់នៅ​ភួ​មិ​បឹង​សា​ឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​សំណូមពរ​តាម​បណ្តាញ​សារព័ត៌មាន ស្នើ​សុំ​ឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ករណី មាន​ស្ត្រី​០២ ដែល​ជា​អតីត​ម្តាយក្មេក​ឈ្មោះ ញ៉ុ​ង សុភាព អាយុ​៥៩​ឆ្នាំ និង​ស្ត្រី​ជា​អតីត​ប្អូនថ្លៃ​មានឈ្មោះ ទ្រុយ ច​ន្ទ្រា អាយុ​២៥​ឆ្នាំ បាន​សម្រុកចូល​ដល់​ក្នុងផ្ទះ​ជួល​របស់​នាង​នឹង​ព្រួត​គ្នា​វ៉ៃ​យ៉ាងអនាធិបតេយ្យ ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ បង្ក​ឱ្យ​រង​របួស​នៅ​លើ​ផ្ទៃមុខ ខណៈ​ដែល​អតីត​ម្តាយក្មេក​និង​ប្អូនថ្លៃ​ស្រី បាន​មក​ផ្ទះ​នាង​ក្នុង​បំណង​យក​កូន​នាង ទៅ​នៅ​ជាមួយ​ពួក​គេ​ តែ​នាង​ជន​រង​គ្រោះ​មិន​ព្រម ក៏​មានការ​វាយ​ប្រតាយប្រតប់​គ្នា​តែ​ម្តង នៅ​ក្នុង​ហេតុការណ៍​កើតឡើង​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​
នេះ​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​ស្នងការ​ក៏​បាន​ដាក់​បទបញ្ជា​ទៅ​លោក​វរសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​។ បន្ទាប់​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ ក៏​បាន​ចេញ​លិខិត​កោះហៅ​ស្ត្រី​ជា​ប្អូនថ្លៃ​ដែល​ជា​ជន​បង្ក ដើម្បី​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ករណី​ហិង្សា​នេះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ នា​រសៀល​ថ្ងៃ​ទី​០៨ ​ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ​ ។

នៅ​ពេល​ដែល​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ កោះហៅ​ភាគី​ទាំង​ពីរ​មក​ជួប​ដោះស្រាយ​ទល់មុខ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ ពួក​គាត់​ទាំង​ពីរ​ភាគី​មាន​វត្តមាន​ម្តាយបង្កើត​ស្ត្រី​រង​គ្រោះ ស្ត្រី​រង​គ្រោះ និង​វត្តមាន​អតីត​ម្តាយក្មេក និង​អតីត​ប្អូនថ្លៃ​ស្រី ខណៈនោះ​ស្ត្រី​ជា​ប្អូនថ្លៃ​ហើយ​ជា​ជន​បង្ក ក៏​បាន​សុំ​ទោស​ទទួលកំហុស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អតីត​បងស្រី​ថ្លៃ បន្ទាប់​មក​ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​ព្រមព្រៀង​គ្នា​លើ​ហេតុផល​ថា​ធ្លាប់​រស់នៅ​ក្នុង​រង្វង់​គ្រួសារ​ជាមួយ​គ្នា​កន្លង​មក​។

ក្នុង​នោះ​ ក៏​មានការ​ឯកភាព​ពី​លោក​ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ធានា​ទៅ​លំនៅ​ដ្ឋា​ន​វិញ និង​ដក​ពាក្យបណ្តឹង​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

អត្ថបទសរសេរ ដោយ