ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បញ្ជាទៅ​នគរបាល​ខណ្ឌ​ប្ញស្សី​កែវ​​ស្រាវ​ជ្រាវ​​​​ជា​បន្ទាន់​ ​រឿងអតីតម្តាយ​ក្មេក​​ព្រួតគ្នា​វាយ​កូ​ន​ប្រសា​​ស្រី

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ត្រី​ម្នាក់​បាន​សំណូមពរ​តាម​បណ្តាញសារព័ត៌មាន ដោយ​ធ្វើការ​ស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​អតីត​ម្តាយក្មេក​និង​បក្ស​ពួក​​សំរុកចូល​ដល់​ក្នុងផ្ទះ​ជួល​និង​ព្រួត​គ្នា​វ៉ៃ ពេល​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ទើប​កាន់​តំណែង​ថ្មី​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ត្រី​ម្នាក់​បាន​សំណូមពរ​តាម​បណ្តាញសារព័ត៌មាន ដោយ​ធ្វើការ​ស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ករណី​ស្ត្រី​អតីត​ម្តាយក្មេក​និង​បក្ស​ពួក​​សំរុកចូល​ដល់​ក្នុងផ្ទះ​ជួល​និង​ព្រួត​គ្នា​វ៉ៃ ពេល​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ទើប​កាន់​តំណែង​ថ្មី​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដាក់​បទបញ្ជា​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឱ្យ​ស្រាវជ្រាវ​រឿង​នេះ​ជា​បន្ទាន់ ។

យោង​តាម​ផេ​ក​ស្នងការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស សូម​ជម្រាប​ជូន​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ រតនា ដែល​រស់នៅ​ភួ​មិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​សំណូមពរ​តាម​បណ្តាញសារព័ត៌មាន​ស្នើ​សុំ​ឲ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍​
ម្តាយក្មេក និង​បក្សពួក​ម្នាក់​ទៀត ដែល​បាន​សំរុកចូល​ដល់​ក្នុងផ្ទះ​ជួល និង​ព្រួត​គ្នា​វ៉ៃ​យ៉ាង​អនា​ធិប​តេយ្យ ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ​នោះ​មក ។

ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ ភ្លាម​នោះ​ក៏​បាន​ដាក់​បទបញ្ជា​ទៅ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់ ។ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​នោះ​ហើយ លោករ​អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ធ្វើការ​បំភ្លឺ និង​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ​នោះ​ហើយ ក្រោយ​ពី​ពេល​កើតហេតុ ។ ជាមួយ​គ្នា​នោះ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ​ក៏​បាន​ចេញ​លិខិត​កោះហៅ​ស្ត្រី​ជា​ម្តាយក្មេក​ដើម្បី​ចូល​មក​បំភ្លឺ​ជុំវិញ​ករណី​ហិង្សា​នេះ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្ញ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃ​ទី០៨ ខែកញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​។

លោក​វរសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់ ឈ្មោះ ចាន់ រតនា បាន​បំភ្លឺ​ថា នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​២​និង​០៦​នាទី​រសៀល ស្ថិត​ក្នុងផ្ទះ​ជួល ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រូប​នាង​កំពុង​នៅផ្ទះ​ជាមួយ​កូនប្រុស ឈ្មោះ ទូ កក្កដា អាយុ ៣​ឆ្នាំ ។ ពេល​នោះ​ឈ្មោះ ទ្រុយ ច​ន្ទ្រា អតីត​ម្តាយក្មេក​និង​ឈ្មោះ ញ៉ុ​ង សភាព បាន​មក​ផ្ទះ​នាង​ក្នុង​បំណង​យក​កូន​នាង​ទៅ​នៅ​ជាមួយ​ពួក​គេ ក្រោយ​កូនប្រុស​របស់​គាត់​បាន​លែងលះ​ជាមួយ​ស្ត្រី​រង​គ្រោះ​រួច​ហើយ ។ ប៉ុន្តែ​នាង​មិន​ព្រម​ឲ្យ​ទៅ​នៅ​ជាមួយ​ពួក​គេ ស្រាប់តែ​ឈ្មោះ​ទ្រុយ ច​ន្ទ្រា ស្ទុះ​ទៅ​វាយ​លើ​រូប​នាង
បណ្តាល​អោយ​មាន​ស្នាម​របួស​ពេញ​មុខ​និង​បាន​យក​ជើង​ធាក់​ចុងដង្ហើម​ទៀត ។

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ និង​បន្ត​តាមដាន​ករណី​នេះ​បន្ថែម​ទៀត ហើយ​ផ្តល់​ព័ត៌មាន​នៅ​ពេល​ខាង​មុខ​ទៀត ក្រោយ​ស្ត្រី​ជា​ម្តាយក្មេក​ចូលខ្លួន​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​។ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ