ចាន់ វឌ្ឍនាកា បង្ហោះសារសុំទោស ក្រោយចប់ការប្រកួតគោព្រៃកម្ពុជាស្មើហុងកុង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានបង្ហោះសារសុំទោសទៅកាន់អ្នកគាំទ្រ ក្រោយ
រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានបង្ហោះសារសុំទោសទៅកាន់អ្នកគាំទ្រ ក្រោយ
រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានបង្ហោះសារសុំទោសទៅកាន់អ្នកគាំទ្រ ក្រោយបញ្ចប់ការប្រកួត៩០នាទី ដែលក្រុមគោព្រៃកម្ពុជាស្មើលទ្ធផល ១-១ ទល់នឹងក្រុមភ្ញៀវហុងកុង នៅក្នុងការប្រកួតមិត្តអន្តរជាតិ អំឡុងថ្ងៃ FIFA Day ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណជាង៣ម៉ឺននាក់ នៅឯពុហកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ។ គួររំលឹកថា គោព្រៃកម្ពុជា ណាត់ហុងកុងសាកជើង កក្រើកពហុកីឡដ្ឋានជាតិអូឡាំពិក យប់នេះ
ក្រុមភ្ញៀងហុងកុងមានឱកាសនាំមុខមុននៅក្នុងនាទី២១ ក្នុងវគ្គទី១ រកបានដោយកីឡាករ Everton Camargo ខណៈដែលគ្រាប់បាល់តាមស្មើរបស់ម្ចាស់ផ្ទះកម្ពុជា កើតឡើងក្នុងវគ្គទី២ ដែលសម្រេចបានដោយកីឡាករ ស៊ិន សុផាន់ណាត នៅក្នុងនាទី៩០ មុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
យ៉ាងណាមិញ នៅក្នុងការប្រកួតដ៏ជក់ចិត្តមួយនេះ ពោលគឺនៅក្នុងនាទី៨៦ ម្ចាស់ផ្ទះកម្ពុជាមានឱកាសមាសទទួលបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលប្តូរចូលនៅក្នុងវគ្គទី២ មិនអាចសម្រេចគ្រាប់បាល់បញ្ចូលទីបានឡើយ ដោយទាត់បំប៉ោងឡើងលើរបាទី។
ក្រោយបញ្ចប់ការប្រកួតនេះ ខ្សែប្រយុទ្ធក្រុមបឹងកេត នៃលីគកំពូលកម្ពុជារូបនេះ បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា «ពិតជារឿងដ៏សោកស្តាយនៅការបាត់បង់ឪកាសដ៏ល្អមួយនេះ គ្មានអីក្រៅពីពាក្យថាសុំទោស នឹងអរគុណគ្រប់គ្នាដែលចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមទស្សនានៅការប្រកួតនេះ»។ ទន្ទឹមជាមួយគ្នានោះ គេសង្កេតឃើញអ្នកគាំទ្រជាច្រើននាក់ បានចូលទៅបញ្ចេញមតិ នៅក្នុងការបង្ហោះនោះ ជាមួយនឹងការលើកទឹកចិត្ត ក៏ដូចជាជម្រុញឱ្យកីឡាកររូបនេះ ខិតខំប្រឹងប្រែងឱ្យបានកាន់តែល្អបន្ថែមទៀត សម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ថា ការប្រកួតបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Félix Dalmás នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិម៉ាកាវ ដែលការប្រកួតមិត្តអន្តរជាតិ «Minebea Mitsumi International Friendly» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៧:០០នាទីយប់៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ