ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​ ណាត់​ហុងកុង​សាក​ជើង កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​យប់​នេះ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ហុងកុង នៅ​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ហុងកុង នៅ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ (FIFA Day) ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ វេលា​ម៉ោង ០៧:០០​នាទី​យប់ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។

មុន​ការ​ប្រកួត​ដ៏​ជក់ចិត្ត​ឈាន​ចូល​មក​ដល់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ធ្វើការ​បង្ហោះ​កំណត់​ត្រា​ប្រវត្តិ​ជួប​គ្នា​៥​លើក​រវាង​ក្រុម​ទាំង​ពីរ ខណៈ​គោព្រៃ​កម្ពុជា​មិន​ទាន់​រក​ជ័យជម្នះ​លើ​ហុងកុង​បាន​នៅឡើយ​ទេ ជាមួយ​ការ​ស្មើគ្នា​ម្តង កាលពី​ឆ្នាំ ២០១៩ ក្នុង​ចំណោម​ការ​ជួប​គ្នា ៥​ប្រកួត​លើក​ចុង​ក្រោយ​។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ថា តើ​គោព្រៃ​កម្ពុជា​អាច​ផ្តួល​ហុងកុង​នៅ​យប់​នេះ បាន​ដែរ​ឬទេ?

០១/០៩/២០១៦ ហុងកុង ៤-២ កម្ពុជា មិត្តភាព​អន្តរជាតិ
០៦/១០/២០១៦ កម្ពុជា ០-២ ហុងកុង មិត្តភាព​អន្តរជាតិ
០៥/០៩/២០១៩ កម្ពុជា ១-១ ហុងកុង វគ្គ​ជម្រុះ World Cup
១៩/១១/២០១៩ ហុងកុង ២-០ កម្ពុជា វគ្គ​ជម្រុះ World Cup
១១/០៦/២០២២ កម្ពុជា ០-៣ ហុងកុង វគ្គ​ជម្រុះ AFC Asian Cup៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ