ប្រពន្ធសារភាពថា ទ្រាំលែងបាននឹងពាក្យសម្តីប៉ុន្មានម៉ាត់នេះ ទើបលើកដៃប្រល័.យជីវិតប្តី
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ នាថ្ងៃទី៦ កញ្ញា នេះ បន្ទាប់ពីសមត្ថកិច្ចសួរនាំជនដៃដល់ជាប្រពន្ធ បានដឹងមូលហេតុ
ខេត្តប៉ៃលិន ៖ នាថ្ងៃទី៦ កញ្ញា នេះ បន្ទាប់ពីសមត្ថកិច្ចសួរនាំជនដៃដល់ជាប្រពន្ធ បានដឹងមូលហេតុ
ខេត្តប៉ៃលិន ៖ នាថ្ងៃទី៦ កញ្ញា នេះ បន្ទាប់ពីសមត្ថកិច្ចសួរនាំជនដៃដល់ជាប្រពន្ធ បានដឹងមូលហេតុហើយ ករណីបុរសម្នាក់ដែលជាអ្នករកស៊ីលក់ដូរត្បូងក្នុងក្រុងប៉ៃលិន ត្រូវបានប្រពន្ធកា.ប់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យស្លា.ប់ ដោយសារតែមូលហេតុចេញទៅរកស្រីខាងក្រៅមិនអស់ចិត្ត លុះពេលត្រឡប់មកផ្ទះវិញ ជេរដៀលប្រពន្ធគ្រប់សព្វបែបយ៉ាង ទើបប្រពន្ធទ្រាំលែងបានក៏ទាញយកកាំបិ.តប៉័ងតោកា.ប់ប្រហារទៅលើ.ក និងមុខចំនួន៥កាំបិ.ត និងកាប់អវ:យវ:ភេទថែមទៀត បណ្តាលឱ្យស្លា.ប់ ខណ:កំពុងដេកលង់លក់នៅលើគ្រែ។ គួររំលឹកថា ប្រល័.យជីវិតប្តីរួច ប្រពន្ធជិះម៉ូតូទៅស្នងការ សារភាពប្រាប់មូលហេតុ
សូមបញ្ជាក់ថា ៖ ហេតុការណ៍ស្ត្រីម្នាក់ទាញកាំបិ.តប៉័ងតោកា.ប់ប្រហារប្តីជាច្រើនកាំបិ.ត បណ្តាលឱ្យស្លា.ប់នេះ រួចជិះម៉ូតូចូលសារភាពនៅស្នងការនគរបាលខេត្ត បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីឈានចូលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះទល់មុខនឹងរបងវត្តរតនសោភ័ណ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនដៃដល់ឈ្មោះ ចេង ចាន់ថា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនរងគ្រោះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះត្រូវជាប្តីឈ្មោះ សេង គឹមចេង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់ត្បូង រស់នៅភូមិ/សង្កាត់ ជាមួយគ្នា។
ស្ត្រីជាប្រពន្ធបានសារភាពប្រាប់នគរបាលឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ ប្តីរបស់គាត់បានទៅចូលរួមកម្មវិធីខួបកំណើតចៅម្នាក់ ឈ្មោះ ម៉ន នៅក្បែរសណ្ឋាគារ៤០បន្ទប់។ លុះដល់ម៉ោងប្រហែល១១យប់ ប្តីគាត់បានទៅដល់ផ្ទះវិញជាមួយនឹងបុរសម្នាក់ទៀត ឈ្មោះ ហួរ ជាអ្នករកស៊ីទិញត្បូងជាមួយគ្នា ហើយពួកគាត់នាំគ្នាផឹកបន្តទៀតនៅខាងមុខផ្ទះ ។
ស្ត្រីជាប្រពន្ធបានសារភាពបន្តថា ពេលគាត់ជាប្រពន្ធ បានយកទូរស័ព្ទរបស់ប្ដីឆែកមើលឆាត ក៏ឃើញឆាតជាមួយស្រីក្មេង ហើយគាត់ជាប្រពន្ធសួរថា ហេតុអ្វីបានជាធ្វើបែបនេះទៀតហើយ គឺធ្វើបា បចិត្តគាត់ខ្លាំងណាស់។ ពេលនោះអ្នកទិញត្បួងឈ្មោះ ហួរ បានប្រាប់គាត់ឱ្យលុបឆាតនៅក្នុងទូរស័ព្ទចោល កុំឱ្យរក្សាទុកបន្តទៀត នាំតែមានរឿងឈ្លោះប្រកែកគ្នា។ ពេលលុបឆាតរួចរាល់ហើយគាត់ជាប្រពន្ធ ក៏ដើរចូលទៅដេកមុន។
ស្ត្រីជាប្រពន្ធបានសារភាពបន្តទៀតថា ខណ:ពេលដែលនាំឱ្យកើតហេតុ គឺនៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ប្តីរបស់គាត់បានចូលក្នុងបន្ទប់ដេក ហើយបាននិយាយរករឿងគាត់ជាប្រពន្ធ និងរអ៊ូរទាំថា «មុខនាងឯងមិនស្មើនឹងប្រដា.ប់ភេ.ទស្រីក្មេងអញអម្បិញមិញផង»។ គ្រាន់តែឮបែបនេះ គាត់មានអារម្មណ៍ខឹងខ្លាំងឡើង ហើយបានជេរឈ្លោះប្រកែកគ្នាជិត២ម៉ោង លុះដល់វេលាម៉ោង២និង២០នាទីឈានចូលព្រឹកថ្ងៃទី៥ កញ្ញា ប្តីបាននិយាយថា ទៅភូមិផ្សារព្រំហើយ ពេលនោះគាត់បានលួងលោមប្តីថា កុំទៅអីយប់ហើយ បន្ទាប់មកប្តីក៏ដេកលង់លក់ទៅ។ មួយសន្ទុះក្រោយមក គាត់បានទៅបន្ទប់ទឹក ដើម្បីបត់ជើងតូច លុះពេលចេញមកវិញ ក៏បានទាញយកកាំបិ.តប៉័ងតោ ពណ៌ស នៅនឹងរាវចាន យកមកទុកនៅលើក្បាលគ្រែ ត្រៀមកា.ប់ជនរងគ្រោះជាប្តី ដោយសារតែខឹងខ្លាំងនឹងពាក្យសម្តីរបស់ប្តីដែលបានមើលងា.យ និងជេរប្រមា.ថថា «មុខនាងឯងមិនស្មើនឹងប្រដា.ប់ភេ.ទស្រីក្មេងអញអម្បិញមិញផង» ដោយសារប្តីនិយាយរអ៊ូពាក្យទាំងនេះដដែលៗ។
ស្ត្រីជាប្រពន្ធបានសារភាពបន្តទៀតថា ពេលនោះ គាត់បានយកកាំបិ.តប៉័ងតោកា.ប់ទៅលើជនរងគ្រោះជាប្តីចំនួន២កាំបិ.តចំបំពង់ក ហើយជនរងគ្រោះជាប្តីស្រវាមកចាប់គាត់។ ពេលនោះគាត់កា.ប់ថែមមួយកាំបិ.តទៀតចំក្បាលក្បែរចិញ្ចើម និងបន្តកា.ប់ទៅលើលិ.ង្គរបស់ប្តីចំពីរបីកាំបិ.តបន្ថែមទៀត បណ្តាលឱ្យស្លា.ប់តែម្តង។
ក្រោយពេលស្ត្រីជាប្រពន្ធដឹងថា ជនរងគ្រោះជាប្តីស្លា.ប់ហើយ ក៏បានជិះម៉ូតូចូលទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរាយការណ៍ជូនសមត្ថកិច្ច និងទទួលកំហុស ហើយប្រាប់កូនៗថា «គាត់កា.ប់ប៉ាស្លា.ប់ហើយ»។
ក្រោយពេលក្រុមគ្រូពេទ្យជំនាញ នៃមន្ទីសុខាភិបាលខេត្ត កម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាន.ខេត្តប៉ៃលិន និងអធិការដ្ឋាន.ក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ធ្វើកោសល្យវិច័យរួច រកឃើញថា ជនរងគ្រោះពិតជាបានស្លា.ប់ដោយសារអំពើឃា.តកម្មប្រាកដមែន។
បច្ចុប្បន្ន ស.ពជនរងគ្រោះជាប្តីត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យជាប្រពន្ធ ត្រូវកម្លាំងជំនាញកំពុងសួរនាំបន្ថែម និងអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ