ប្រល័.យជីវិតប្តីរួច ប្រពន្ធជិះម៉ូតូទៅស្នងការ សារភាពប្រាប់មូលហេតុ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ គេសង្ស័យថាជាករណីភ្លើងប្រច័ណ្ឌ រហូតឈានដល់ប្រពន្ធទាញយកកាំបិ.តប៉័ងតោ
ខេត្តប៉ៃលិន ៖ គេសង្ស័យថាជាករណីភ្លើងប្រច័ណ្ឌ រហូតឈានដល់ប្រពន្ធទាញយកកាំបិ.តប៉័ងតោ
ខេត្តប៉ៃលិន ៖ គេសង្ស័យថាជាករណីភ្លើងប្រច័ណ្ឌ រហូតឈានដល់ប្រពន្ធទាញយកកាំបិ.តប៉័ងតោកា.ប់ប្រហារប្តីវ័យចំណាស់ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតនៅលើគ្រែ ខណៈពេលជនរងគ្រោះជាប្តីត្រឡប់មកពីចូលរួមខួបកំណើតកូនរបស់អ្នកភូមិវិញ ហើយស្រវឹងស្រាដេកលង់លក់មិនដឹងខ្លួន។ ក្រោយពេលកា.ប់ប្រហារប្តីរួច ស្ត្រីជាប្រពន្ធបានជិះម៉ូតូទៅសារភាពនៅស្នងការនគរបាលខេត្ត កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយហេតុការណ៍ស្ត្រីជាប្រពន្ធកា.ប់ប្រហារទៅលើប្តីវ័យចំណាស់ បណ្តាលឱ្យស្លា.ប់នៅក្នុងថ្លុ.កឈា.មនេះ បានកើតឡើងនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមប្រភពពត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ មានស្នាមរបួ.សក្បាលផុ.ងលលាដ៏ ។ ចំណែកជនដៃដល់ជាប្រពន្ធឈ្មោះ ចេង ចន្ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ។
តាមប្រភពដដែលបានឱ្យដឹងបន្តថា មុនពេលឈានដល់ការកា.ប់ប្រហារទៅលើបុរសវ័យចំណាស់ជាប្តីខាងលើនេះ គឺទាំង២នាក់ប្តីប្រពន្ធ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារឿយៗ ពោលគឺចាប់តាំងតែកូនទាំង៣នាក់របស់ពួកគាត់ នៅតូចៗម្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់។ តែនៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅចូលរួមខួបកំណើតកូនរបស់មិត្តភក្តិនៅក្នុងភូមិ លុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗ រវាងប្តីនិងប្រពន្ធ ដោយចាប់តាំងពីយប់រហូតដល់ជិតភ្លឺ ស្រាប់តែប្រពន្ធកា.ប់ប្រហារប្តី បណ្តាលឱ្យស្លា.ប់តែម្តង។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា ខ្លួនបានសម្លា.ប់ប្តីផ្ទាល់ដៃមែន ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា ប្តីរបស់ខ្លួនតែងតែលួចមានស្រីជាញឹកញាប់ ដែលធ្វើឱ្យគាត់មានការឈឺចុកចាប់ក្នុងទ្រូង លុះទ្រាំលែងបានក៏កា.ប់ប្រហារបណ្តាលឱ្យស្លា.ប់តែម្តង
ក្រោយពេលធ្វើកោលសលវិច្ឆ័យរួច នគរបាលបានសន្និដ្ឋានថា ស.ពជនរងគ្រោះបានស្លា.ប់ដោយសារការកា.ប់ប្រហារជាច្រើនកាំបិ.ត បណ្តាលអោយស្លា.ប់នៅក្នុងបន្ទប់ដេកពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកស.ពជនរងគ្រោះជាប្តី ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ