សោកនា.ដកម្មលិ.ចកាណូត! ស.ពបុរសជាប្ដីរកឃើញហើយនៅព្រឹកនេះ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ស.ពបុរសជាប្ដីនិងត្រូវជាឪពុក ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ក្រឡា.ប់លិ.ច
ខេត្តកំពង់ឆ្នាំង ៖ ស.ពបុរសជាប្ដីនិងត្រូវជាឪពុក ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ក្រឡា.ប់លិ.ច
ខេត្តកំពង់ឆ្នាំង ៖ ស.ពបុរសជាប្ដីនិងត្រូវជាឪពុក ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ក្រឡា.ប់លិ.ចកាណូតបាឡាស្មាច់ កាលពីល្ងាចថ្ងៃទី២៥ កក្កដា ត្រូវបានរកឃើញហើយនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ ដោយបានអណ្ដែតចេញពីកន្លែងកើតហេតុ ប្រមាណជាមួយគីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង។
បុរសរងគ្រោះជាប្ដីឈ្មោះ រ៉េន រិទ្ធអាយុ39ឆ្នាំ និងស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ អេង យីម អាយុ42ឆ្នាំ ចំណែកកូនប្រុសដែលរួចផុតពីគ្រោះថ្នាក់ឈ្មោះ ប៉ុន បញ្ញាស័ក អាយុ 12 ឆ្នាំ ។ គ្រួសាររងគ្រោះ មានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។
សូមរំលឹកថា កាលពីល្ងាចថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2023 គ្រួសារមួយដែលមានប្ដីប្រពន្ធនិងកូនប្រុសអាយុ 12 ឆ្នាំបានទៅចា.ប់គីង្គក់ ពេលត្រឡប់មកវិញ ដោយជិះកាណូតបាឡាស្មាច់មានគ្នា3នាក់ លុះបើកមកដល់ ចំណុចអន្លង់កញ្ចុះ ភូមិសាស្ត្រឃុំប្រលាយមាសស្រុកកំពង់លែង ក៏ស្រាប់តែមានភ្លៀងនឹងខ្យល់ខ្លាំងបណ្ដាលឱ្យក្រឡាប់លិចកាណូតតែម្ដង ។ ក្នុងហេតុការណ៍នោះប្ដីចេះហែលទឹក បានព្យាយាមជួយប្រពន្ធ ហើយក៏ហើយហែលអស់ដៃអស់ជើង បណ្តាលឱ្យលិចចូលក្នុងទន្លេ ចំណែកឯកូនប្រុសអាយុ 12 ឆ្នាំបានហែលទឹកឆ្លងមកដល់ច្រាំងរួចផុតពីគ្រោះថ្នាក់ ។
ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងឲ្យ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មាន យោធា នគរបាលនិង កងរាជអាវុធហត្ថ សហការជាមួយ ប្រជាពលរដ្ឋចុះស្រាវជ្រាវ រករហូតដល់ថ្ងៃត្រង់ថ្ងៃទី 26 ទើប បានរកឃើញកាណូតបាឡាស្មាច់ និងសាកស.ព ស្ត្រីជាប្រពន្ធ។ ដោយឡែកស.ពជាប្ដីទើបអណ្ដែតទឹកនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ត្រូវបាននាំយកមកកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖
-ត្រឹមរសៀលនេះ! រកឃើញកាណូតលិ.ច និងស.ពប្រពន្ធហើយ រីឯប្តីរកមិនទាន់ឃើញ
ចែករំលែកព័តមាននេះ