ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនជនជាតិវៀតណាម៧នាក់ពីបទក្លែងបន្លំ​ឯកសារសាធារណៈ

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។ យោង​តាម​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ…

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។

យោង​តាម​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក ដូ​រ៉ា​អង្គ​ប្រទាន ព្រះរាជ អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ នៅផ្ទះ​ល្វែង​លេខ K១២ ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស ម៉ាស៊ីនភ្លើង​១​គ្រឿង ម៉ាស៊ីន​ព្រី​ន​៩​គ្រឿង ម៉ាស៊ីន​អ៊ុត​២​គ្រឿង ត្រា​ចំនួន​៩(​ត្រា​ការិយាល័យ​ទទួលស្គាល់​រដ្ឋធានី​ហាណូយ​១ ត្រា​ការិយាល័យ​ទទួលស្គាល់​ទីក្រុង​ហូ​ជី​មិ​ញ​១ និង​ត្រា​វាយ​លើ​ឯកសារ​ថតចម្លង​៧) កុំព្យូទ័រ​យួរដៃ​៣​គ្រឿង ទូរស័ព្ទ​១៦​គ្រឿង លិខិតឆ្លងដែន​៣​ក្បាល អត្តសញ្ញាណប័ណ្ណ​ច្បាប់​ដើម​៣​សន្លឹក កុំព្យូទ័រ​លើ​តុ​១៣​គ្រឿង ត្រា​ផុស​៣ ម៉ាស៊ីន​វាយ​លេខ និង​អក្សរ​ផុស​១​គ្រឿង ឧបករណ៍​កាត់​តម្រឹម​១​គ្រឿង អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ប័ណ្ណ​បញ្ជាក់​ការ​រៀន​បើកបរ សញ្ញាបត្រ​អនុ​បណ្ឌិត សញ្ញាបត្រ​ទុតិយភូមិ ប័ណ្ណ​បណ្ដុះបណ្ដាល សញ្ញាបត្រ​អង់គ្លេស សញ្ញាបត្រ​បច្ចេកវិទ្យា​(​វៀតណាម​)​ក្លែងក្លាយ​មួយ​ចំនួន និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ