ចិនសម្រុកយកលុយមកវិនិយោគនៅកម្ពុជាខ្លាំងនៅឆ្នាំ ២០២៥នេះ
ចិនបានយកលុយរហូតដល់ជាង ៣ ពាន់លានដុល្លារ មកវិនិយោគកម្ពុជា ដោយច្រើនជាងគេបំផុត នៅក្នុងរយ:ពេល ៦ ខែ ដើមឆ្នាំ២០២៥។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា…
ចិនបានយកលុយរហូតដល់ជាង ៣ ពាន់លានដុល្លារ មកវិនិយោគកម្ពុជា ដោយច្រើនជាងគេបំផុត នៅក្នុងរយ:ពេល ៦ ខែ ដើមឆ្នាំ២០២៥។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា…
ចិនបានយកលុយរហូតដល់ជាង ៣ ពាន់លានដុល្លារ មកវិនិយោគកម្ពុជា ដោយច្រើនជាងគេបំផុត នៅក្នុងរយ:ពេល ៦ ខែ ដើមឆ្នាំ២០២៥។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា កន្លះឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគជាង៥៨០០លានដុល្លារ ដោយក្នុងនោះចិនមានជាង៥៦ភាគរយ ឬក៏ជាង៣២០០លានដុល្លារ ។
តួរលេខនេះ បានបង្ហាញអំពីចំណាប់អារម្មណ៍ខ្លាំងរបស់ចិន នៅក្នុងការរកស៊ីនៅកម្ពុជា ខណ:ដែលទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន កាន់តែរឹងមាំ និងខ្លាំងក្លា ។
តួរលេខនេះបានធ្វើអោយចិនលេចធ្លោឆ្ងាយលើសគេ ក្នុងចំណោមប្រទេស១០ ដែលមកវិនិយោគនៅកម្ពុជា ។ បន្ទាប់ពីចិន គឺមានសិង្ហបូរី ដែលមានទុនវិនិយោគត្រឹមតែជាង៧ភាគរយ ហើយបន្តដោយវៀតណាម ដែលមានទុនវិនិយោគត្រឹមតែជាង៣ភាគរយ ។ ប្រទេសផ្សេងទៀតមានទុនវិនិយោគ១ភាគរយចុះក្រោមប៉ុណ្ណោះ ។ ចំណែកប្រភពវិនិយោគក្នុងប្រទេសតំណាងអោយជិត៣០ភាគរយ ៕
ចែករំលែកព័តមាននេះ