នេះជារឿងមិនធម្មតាឡើយថៃបានប្រកាសអាសន្នដល់ខេត្តជាង៣០ថា នឹងអាចប្រឈមនឹងទឹកជំនន់និងការបាក់ដី ។ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសអាសន្នឱ្យខេត្តចំនួន៣២បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀង ទឹកហូរចាក់ពី កំពូលភ្នំ និងការបាក់ដី ។

អាជ្ញាធររំពឹងថា នឹងមានអាកាសធាតុអាក្រក់ ចាប់ពីថ្ងៃទី៦ ដល់១២ ខែកក្កដា ។ ដូច្នេះប្រព័ន្ធផ្ញើសារតាមទូរស័ព្ទដៃ (Cell Broadcast Service) នឹងជូន ដំណឹងភ្លាម បើមានហេតុការណ៍នេះកើតឡើងនៅកន្លែងណាមួយ ។ កាលពី ថ្ងៃចន្ទអាជ្ញាធរអះអាងថា របាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ គឺជាការពិត ។
អាជ្ញាធរបានចេញសេចក្ដីព្រមានទៅបណ្ដាខេត្តភាគខាងជើងឦសាន ភាគ កណ្ដាល និងភាគខាងត្បូង ។ តំបន់ទាំងនេះ ត្រូវបានណែនាំឱ្យសង្កេតតាម ដាន ក្រែងលោមានករណីទឹកដក់ នៅក្នុងតំបន់ទំនាប, ទឹកឡើងខ្ពស់នៅតាម ទំនប់នានាលើសពី៨០% និងការឡើងចុះនៃកម្ពស់ទឹកទន្លេមេគង្គ ។
ស្ថាប័នពាក់ព័ន្ធទាំងអស់នៅតំបន់ប្រឈមបានទទួលការណែនាំរួចហើយ ដើម្បី ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបាន ជំរុញ ជាពិសេសឱ្យមន្ទីរខេត្ត-ក្រុង ក្រោមឱវាទរបស់ខ្លួននៅតំបន់ប្រឈមខ្លាំង ត្រូវតាមដានយ៉ាងដិតដល់បំផុតចំពោះស្ថានការណ៍ប្រែប្រួល ។
ឥឡូវនេះគេកំពុងយកចិត្តទុកដាក់ ជាពិសេសតំបន់ដែលទទួលបានរបបទឹក ភ្លៀងលើសពី៩០មិល្លីម៉ែត្រ នៅក្នុងរយៈពេល២៤ម៉ោង និងតំបន់ដែលធ្លាប់ មានប្រវត្តិកើតមានគ្រោះទឹកជំនន់ជាញឹកញាប់ ។

អាជ្ញាធរមូលដ្ឋានត្រូវទទួលភារកិច្ចត្រួតពិនិត្យ និងជួសជុលទំនប់ការពារទឹក ជំនន់,ចំណុចដែលរាំងស្ទះទឹកហូរ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធ ទឹកហូរចូលសមុទ្រ ។
តំបន់ទេសចរណ៍ធម្មជាតិដូចជា តំបន់ទឹកធ្លាក់ និងតំបន់រូងភ្នំក៏ត្រូវត្រួតពិនិត្យ ផងដែរ ។ បើមានហានិភ័យកើតឡើងត្រូវបិទទីតាំងទាំងនោះជាបន្ទាន់ ។
បន្ថែមពីលើនេះទំនប់ទឹកខ្នាតតូច និងមធ្យមដែលស្តុកទឹកលើសពី៨០% នៅ តាមបណ្ដាខេត្តមួយចំនួនដូចជា ឡាម ផាង (Lampang), ណាន (Nan), កាខនណា ខន (Kakon Nakhon) , ខាឡាស៊ីន (Kalasin), ត្រាត (Trat), ស៊ូរ៉ាត ថានី (Surat Thani) និងក្រាប៊ី (Krabi) កំពុងត្រូវបានត្រួតពិនិត្យ យ៉ាងដិតដល់ ។
ក្រុមអ្នកបូមទឹកកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីរំដោះទឹកនៅតាមអាងស្តុក ទឹកលើសពីកម្រិតកំណត់ ព្រោះគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅពេល ខាងមុខ ។
បណ្ដាខេត្តដែលស្ថិតនៅតាមដងទន្លេមេគង្គ ក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ។ តំបន់ទាំងនេះទំនងជារងផលប៉ះពាល់ដោយសារកម្ពស់ទឹកទន្លេ ដែលហក់ ឡើងខ្ពស់ ដោយសារភ្លៀងធ្លាក់ពីប្រទេសឡាវ ។ ដូច្នេះ ប្រព័ន្ធផ្ញើសារតាមទូរ ស័ព្ទដៃនឹងជូនដំណឹងភ្លាម បើមានករណីនេះកើតឡើង ៕
ចែករំលែកព័តមាននេះ