នគរបាលបានចាប់ជនជាតិចិនចំនួន៥នាក់ ពីបទសង្ស័យពាក់ព័ន្ធនឹងឃាតកម្មនៅខេត្តត្បូងឃ្មុំ បន្ទាប់ពីបានរកឃើញសាកសពម្នាក់ ដែលត្រូវបានគេកប់ចោល ហើយត្រូវសង្ស័យជាជនជាតិចិនដែរ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០៖២០នាទី មានករណីប្រទះឃើញសាកសព១នាក់ សង្ស័យជនជាតិចិន ភេទប្រុសមានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ នគរបាលបានកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យ។ លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់រួមមាន៖

*១៖ ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
*៥៖ ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាន
នគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕


ចែករំលែកព័តមាននេះ