ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ផ្ទុះ​កំ.ហឹ.ង​ពេល​ឮ​ថា​ក្រសួង​ការ​ពារ​ជាតិ​ផ្អាក​ផ្ដល់​អា.វុ.ធ​ឱ្យ​អ៊ុយ​ក្រែន

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​ត្រាំ​សម្រេច​ចិត្ត​បញ្ជូន​អាវុធ​ការ​ពារ​ខ្លួន​បន្ថែម​ទៀត​ទៅ​អ៊ុយ​ក្រែន​បន្ទាប់​ពី​លោក​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ស្ងាត់​​ៗ​ចំពោះ​មន្ត្រី​មួយ​ចំនួន​នៅ​ក្រសួង​ការ​ពារ​ជាតិ​ពី​បទ​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​យោធា​កាល​ពី​សប្ដាហ៍​មុន​។ ត្រាំ​យល់​ថា​ចំណាត់​ការ​នេះ​ (ប្រកាស​ផ្អាក​ជំនួយ) ហាក់​ដូច​ជា​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ក្រសួង​ការ​ពារ​ជាតិ និង​សេត​វិមាន​។ នេះ​បើ​យោង​តាម​មន្ត្រី​បី​នាក់​ដែ​ស​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ មន្ទីរ​បញ្ច​កោណ​ដែល​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា​ខ្លួន​ត្រៀម​ផ្អាក​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ កាំ​ភ្លើង​ធំ​ និង​អាវុធ​ដទៃ​ទៀត​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដោយ​សារ​អាមេរិក​ខ្លួន​ឯង​ខ្លាច​ខ្វះ​អាវុធ​ប្រើ​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​ត្រាំ​សម្រេច​ចិត្ត​បញ្ជូន​អាវុធ​ការ​ពារ​ខ្លួន​បន្ថែម​ទៀត​ទៅ​អ៊ុយ​ក្រែន​បន្ទាប់​ពី​លោក​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ស្ងាត់​​ៗ​ចំពោះ​មន្ត្រី​មួយ​ចំនួន​នៅ​ក្រសួង​ការ​ពារ​ជាតិ​ពី​បទ​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​យោធា​កាល​ពី​សប្ដាហ៍​មុន​។ ត្រាំ​យល់​ថា​ចំណាត់​ការ​នេះ​ (ប្រកាស​ផ្អាក​ជំនួយ) ហាក់​ដូច​ជា​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ក្រសួង​ការ​ពារ​ជាតិ និង​សេត​វិមាន​។ នេះ​បើ​យោង​តាម​មន្ត្រី​បី​នាក់​ដែ​ស​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

មន្ទីរ​បញ្ច​កោណ​ដែល​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា​ខ្លួន​ត្រៀម​ផ្អាក​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ កាំ​ភ្លើង​ធំ​ និង​អាវុធ​ដទៃ​ទៀត​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដោយ​សារ​អាមេរិក​ខ្លួន​ឯង​ខ្លាច​ខ្វះ​អាវុធ​ប្រើ​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​។ ប៉ុន្តែ​លោក​ត្រាំ​ថ្លែង​ពី​ម្សិល​មិញ​ថា​លោក​នឹង​បញ្ជូន​អាវុធទៅ​អ៊ុយ​ក្រែន​ដូច​ធម្ម​តា​។ ដូច្នេះ​ស្ដាប់​ចុះ​ស្ដាប់​ឡើង​ទៅ​ហាក់​ដូច​ជា​និយាយ​មិន​ស៊ី​សង្វាក់​គ្នា​ទាល់​តែ​សោះ​។​

នៅ​ក្នុង​ចំណោម​ប្រភព​ទាំង​នាក់​ដែល​លួច​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នោះ​ ប្រភព​២​នាក់​ប្រាប់​ថា​នៅ​ក្នុង​រដ្ឋ​បាល​របស់​លោក​ត្រាំ​មាន​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​នៅ​ក្នុង​ចំណោម​មេៗ​នៃ​ក្រសួង​ការ​ពារ​ជាតិ​​។ ប្រភព​មួយ​និយាយ​ថា​លោក​ត្រាំ​ចាប់​ផ្ដើម​ស្រឡាំង​កាំង​នៅ​ពេល​ឮ​សេចក្ដី​ប្រកាស​​ផ្អាក​ផ្ដល់​អាវុធ​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​សេត​វិមាន​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទេ​។ ចំណែក​អ្ន​កនាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​​ក៏​សូម​មិន​និយាយ​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​សម្រេច​ផ្អាក​ជំនួយ​ជា​ឯក​ច្ឆន្ទ​ដោយ​មិន​ឆ្លង​យោបល់​របស់​លោក​ត្រាំ​ដែរ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​ការ​ងារ​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​គឺ​ផ្ដល់​អនុសាសន៍​ជូន​អគ្គ​បញ្ជា​ការ​កង​ទ័ព (លោក​​ត្រាំ​)​។ គួរ​កត់​សម្គាល់​ថា​​ការ​ផ្អាក​ផ្ដល់​អាវុធ​​កើត​ឡើង​ចំ​​ពេល​អ៊ុយ​ក្រែន​កំពុង​ជួប​បញ្ហា​លំបាក​ដោយ​សារ​រុស្ស៊ី​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ។​​ វាយ​ប្រហារ​តាម​ជើង​គោក​ម៉្យាង​ហើយ ហើយ​​វាយ​​ប្រហារ​តាម​អាកាស​ក៏​ខ្លាំង​ណាស់​ដែរ​។ ហេតុ​នេះ នៅ​ក្នុង​ការ​ជួប​គ្នា​ទទួល​ទាន​អាហារ​ពេល​យប់​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ លោក​ត្រាំ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​លោក​នឹង​ផ្ដល់​អាវុធ​ជា​បន្ត​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ