ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​គ្រួសារ​ត្រឡប់​ពី​ចាប់​ក​គីង្គក់​វិញ ​ជួបគ្រោះ​ក្រ​ឡា.ប់​កាណូត​បា.ត់​ខ្លួន​ប្តី​ប្រ​ព​ន្ឋ​២​នាក់ រីឯ​កូន​ផុត​​គ្រោះ​ថ្នាក់​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២៣ មនុស្ស​២​នាក់​ប្តី​ប្រ​ព​ន្ឋ ដែល​

ខេត្តកំពង់ឆ្នាំង ៖ រហូត​​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២៣ ​ជនរងគ្រោះ​​ទាំង២​នាក់​ប្តី​ប្រ​ព​ន្ឋ ដែល​បាន​បា.ត់​ខ្លួន​​ក្នុងហេតុការណ៍​​ក្រឡា.ប់​កាណូត​បា​ឡា​ស្មាច់ នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​នោះ​ទេ​។

យោង​តាម​សេចក្តីរាយការណ៍​បឋម​របស់​អធិការ​នគរបាល ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ រួម​មាន​ ​ប្តីប្រពន្ធ​ និង​កូនប្រុស បាន​ត្រឡប់​មកពី​ចាប់​គីង្គក់​នៅ​ចំណុច​កោះ​កណ្ដាល ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អន្លង់​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង វិញ លុះដល់​ចំណុច​កោះ​ចាប ក្នុងភូមិ​សាស្ត្រ ឃុំ​ពោធិ៍ ក៏​បាន​ជួបនឹង​ភ្លៀង​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​កា​ណូ​តបា​ឡា​ស្មាច់​​របស់​ជន​រង​គ្រោះ​បាន​ក្រឡា.ប់ ។​ នៅ​ក្នុង​ហេតុការណ៍​នោះ​បុរស​ជា​ប្ដី ចេះ​ហែល​ទឹកបាន​ព្យាយាម​ជួយ​សង្គ្រោះ​ប្រពន្ធ ដែល​មិន​ចេះ​ហែល រហូត​ដល់​អស់ដៃ​អស់ជើង ក៏​បាន​លិចទៅ​ក្នុង​ទន្លេ​បាត់​ទៅ​ ។ ​ចំណែកឯ​កូនប្រុស​អាយុ ១២​ឆ្នាំ​ចេះ​ហែល​ទឹក​គឺ​បាន​ហែល​ឆ្លង​មក​ដល់​ច្រាំង​រួចខ្លួន​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​៖ ជន​រង​គ្រោះជា​ប្តី​ឈ្មោះ រ៉េ​ន រិ​ទ្ឋ អាយុ​៣៩​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ អេ​ង យី​ម អាយុ​៤២​ឆ្នាំ (​​ជនរងគ្រោះ​ទាំង​​២​នាក់​កំពុង​បា.ត់​ខ្លួន​) ចំណែក​កូនប្រុស​អាយុ​១២​ឆ្នាំ ដែល​បាន​រួច​ផុត​ជីវិត​ឈ្មោះ ប៉ុន បញ្ញា​ស័ក ។ គ្រួសារ​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ពេល​កើតហេតុដ៏សោកសង្រេង​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ​និង​រុករក​ទាំង​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ នៅ​មិន​ទាន់​ឃើញ ជន​រង​គ្រោះ​នៅឡើយ​នោះ​ទេ​។

​ក្រោយកើត​មានហេតុការណ៍​ដ៏គួរ​​ឱ្យរន្ធ.ត់ខាងលើ​នេះដែរ ​​សូម​​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ ​មានការ​ប្រុង​ប្រយ័ត្ន​នា​រដូវ​ខែវស្សា​ដែល​តែងតែមាន​ខ្យល់ព្យុះ​បោកបក់​​យ៉ាង​ខ្លាំង ​ប្រសិនបើ​ឃើញ​មេឃ​មិន​អំណោយផល សូម​កុំ​​​បើកបរ​ទូក​កាណូតចេញទៅនេសាទ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ