ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈ​ក្តៅខ្លួន​ក្មេង​ៗ​អាច​បណ្តាល​មក​ពី​វីរុស និង​ជា​សញ្ញា​នៃ​ជំងឺ​ស្រាល តែ​កុំ​ភ្លេច​តាមដាន​អាកា​រៈ​ផង​ម៉ាក់​ៗ

3 ម៉ោង មុន

អាកា​រៈ​ក្តៅខ្លួន​លើ​ក្មេង​ៗ​ភាគច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាល​ៗ​មួយ​ចំនួន​ដូច​ជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់ក​ជាដើម ហើយ​វា​នឹង​ថមថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣ ។ តែ​ទោះ​បែប​នេះ​ក្តី អាកា​រៈ​ក្តៅខ្លួន​លើ​ក្មេង​ៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី…

អាកា​រៈ​ក្តៅខ្លួន​លើ​ក្មេង​ៗ​ភាគច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាល​ៗ​មួយ​ចំនួន​ដូច​ជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់ក​ជាដើម ហើយ​វា​នឹង​ថមថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣ ។

តែ​ទោះ​បែប​នេះ​ក្តី អាកា​រៈ​ក្តៅខ្លួន​លើ​ក្មេង​ៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន ។ ក្នុង​ករណី​ដែល​ក្មេង​ក្តៅខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម​នេះ អាច​ជា សញ្ញា​ជំងឺ​ធ្ងន់​ៗ​ដូច​ជា គ្រុនឈាម គ្រុន​ឈី​ក រលាក​ទងសួត ឬ​សួត រលាក​ស្រោមខួរ ជាដើម ។

សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំងនោះ មាន​ដូច​ជា ៖

– កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម

– ចេញ​កន្ទួល ឬ​អុជ​ក្រហម​លើ​ស្បែក ហូរ​ឈាម​ច្រមុះ

– ឈឺសន្លាក់

– ឈឺពោះ រាករូស

– ប្រកាច់ ឬ​សន្លប់​។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ