ត្រឹមរសៀលនេះ! រកឃើញកាណូតលិ.ច និងស.ពប្រពន្ធហើយ រីឯប្តីរកមិនទាន់ឃើញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់
ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់
ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រតិបត្តិការរុករកស.ពជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ក្នុងហេតុការណ៍ក្រឡា.ប់លិ.ចកាណូត បណ្តាលឱ្យបា.ត់ខ្លួនតាំងពីល្ងាចថ្ងៃទី២៥ ខែកក្កដា គិតត្រឹមវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២៦ កក្កដានេះ បានរកឃើញកាណូតដែលលិ.ច និងស.ពស្ត្រីជាប្រពន្ធហើយ ។ ដោយឡែកបុរសជាប្ដីពុំទាន់រកឃើញនៅឡើយទេ ។ នេះជាការបញ្ជាក់របស់លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពុងលែង ។ ទោះជាយ៉ាងនេះក្តី ប្រតិបត្តិការបន្ទាន់ក្នុងការតាមរករុកជនរងគ្រោះមិនទាន់បញ្ចប់នៅឡើយទេ។ គួររំលឹកថា ១គ្រួសារត្រឡប់ពីចាប់កគីង្គក់វិញ ជួបគ្រោះក្រឡា.ប់កាណូតបា.ត់ខ្លួនប្តីប្រពន្ឋ២នាក់ រីឯកូនផុតគ្រោះថ្នាក់
អធិការនគរបាលស្រុកកំពង់លែងបានបន្តថា កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងពិសេសអ្នកជំនាញមុជទឹក ដែលជាខ្មែរអ៊ិស្លាម រួមទាំងកូនប្រុសជនរងគ្រោះអាយុ១២ឆ្នាំ ដែលបានរួចផុតជីវិតនៅក្នុងឧបទ្ទវហេតុក្រឡា.ប់លិច.កាណូតកណ្ដាលទន្លេនេះ បានចូលរួមចង្អុលបង្ហាញទីតាំងកាណូតបាឡាស្មាច់លិចនោះផង គឺបានដំណើរការរុករកស.ពតាំងពីវេលាម៉ោង៧ព្រឹករហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹក បានប្រទះឃើញកាណូតបាឡាស្មាច់ និងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទើបប្រទះឃើញស.ពស្ត្រីជាប្រពន្ឋ។
លោក បាល់ ជឿន បានបន្តថា ពេលនេះសមត្ថកិច្ចនៅមិនទាន់ដកថយនៅឡើយទេ ហើយប្រសិនបើរកស.ពបុរសជាប្ដីមិនឃើញ អាចនឹងត្រូវផ្អាកការរុករកនៅព្រលប់ថ្ងៃនេះ ដោយរង់ចាំរុករកបន្តនៅថ្ងៃស្អែក ពេលដែលសាកស.ពអាចអណ្ដែតឡើង។
គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារមានគ្នាចំនួន៣នាក់ ក្នុងនោះរួមមានប្តីប្រពន្ធនិងកូន បានជិះកាណូតបាឡាស្មាច់ត្រឡប់ពីចាប់គីង្គក់ ក៏មានភ្លៀងខ្យល់ខ្លាំងនៅចំណុចអន្លង់កញ្ចុះ ក្នុងភូមិសាស្ត្រឃុំ ស្រុកកំពង់លែង បណ្ដាលឱ្យក្រឡា.ប់លិ.ចកាណូតបាឡាស្មាច់ និងបានបា.ត់ខ្លួនប្ដីប្រពន្ធទាំង២នាក់ ចំណែកកូនប្រុសបានព្យាយាមហែលឆ្លងដលើច្រាំង រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ៕
ចែករំលែកព័តមាននេះ