នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅប្រទេសថៃ ដែលការសម្លាប់សត្វបានក្លាយជាសំណុំរឿងព្រហ្មទណ្ឌ និងនាំទៅដល់ការជាប់ពន្ធនាគារ។ តុលាការខេត្តឆៀងម៉ៃសម្រេចផ្ដន្ទាទោសនគរបាលម្នាក់ឱ្យជាប់ពន្ធនាគារ៦ខែពីបទប្រព្រឹត្តអំពើឃោរឃៅទៅលើសត្វសុនខ១ក្បាល។ តុលាការបង្គាប់ឱ្យគាត់អនុវត្តទោសជាការប្រញាប់ដោយគ្មានការព្យួរ ឬពន្យារពេលឡើយ។
ពិធីបុណ្យសពសត្វសុនខឈ្មោះ Tia ឬ Shortty មាននិមន្តព្រះសង្ឃសូត្រមន្ត ការប្ដឹងផ្ដល់ឡើងតុលាការរហូតដល់ជាប់ពន្ធនាគារនេះផ្ដើមចេញពីអង្គការការពារសិទ្ធិរបស់សត្វ វ័ចដក់ ថៃលេន ហ្វោនដេសិន (Watchdog Thailand Foundation -WDT) ដែលឈឺឆ្អាលនៅក្នុងរឿងនេះ។ អង្គការយល់ថាសំណុំរឿងសម្លាប់សត្វសុនខឈ្មោះធា (Tia) មិនអាចបណ្ដោយឱ្យស្លាប់ទទេៗ ដោយគ្មានអ្នកទទួលខុសត្រូវនៅចំពោះមុខច្បាប់ទេ។ សំណុំរឿងនេះបានកើតឡើងកាលពីបីឆ្នាំមុន ហើយទើបតែរកឃើញពន្លឺយុត្តិធម៌នៅពេលនេះ។ សត្វសុនខឈ្មោលវ័យ៨ឆ្នាំនេះនៅសុខៗស្រាប់តែបាត់ដំណឹងសូន្យឈឹង។ មិនយូរប៉ុន្មាន គេឃើញសាកសពរបស់វានៅខាងក្រៅសាកលវិទ្យាល័យឆៀងម៉ៃ។
ខ្លោងទ្វារចូលសាកលវិទ្យាល័យឆៀងម៉ៃ ជាទីកន្លែងដែលសត្វសុនខឈ្មោះ Tia ឬ Shortty ត្រូវគេដឹកចេញទៅ នេះជាករណីដ៏កម្រដែលអ្នកប្រព្រឹត្តអំពើឃោរឃៅទៅលើសត្វត្រូវឡើងតុលាការ និងជាប់ពន្ធនាគារ។ នៅប្រទេសថៃកាលពីពេលកន្លងមកក៏ធ្លាប់មានការប្ដឹងផ្ដល់គ្នាឡើងតុលាការផងដែរ។ ប៉ុន្តែយ៉ាងខ្លាំងតុលាការត្រឹមបង្គាប់ឱ្យជនដៃដល់បង់ប្រាក់ពិន័យដើម្បីបញ្ចប់រឿង។ ទោះជាយ៉ាងណាក្ដី ការស្លាប់សត្វសុនខឈ្មោះធាបានក្លាយជារឿងមិនធម្មតា ព្រោះវាជាសត្វដែលនិស្សិតនៅសាកលវិទ្យាល័យឆៀងម៉ៃស្រឡាញ់ចូលចិត្ត។ វាជាសត្វដែលចេះសម្ដែងការគួរសម និងរួសរាយរាក់ទាក់។
គេមិនយល់ទាល់តែសោះថាហេតុអ្វីនគរបាលម្នាក់ក្នុងនាមជាអ្នកចេះច្បាប់ និងជាអ្នកអនុវត្តច្បាប់ លើកដៃសម្លាប់សុនខ។ កាលពីដំបូងដៃ, គាត់បកស្រាយថាគាត់គ្រាន់តែទាក់សុនខដាក់លើម៉ូតូ និងដឹកចេញទៅ។ ចៃដន្យអ្វី, សុនខធ្លាក់ពីលើម៉ូតូ ហើយត្រូវម៉ូតូបើកកិនរហូតដល់ស្លាប់។ គាត់មិនចង់ឱ្យអ្នកដទៃដឹងរឿងនេះ ហើយសុខចិត្តលាក់ទុកសាកសពរបស់វា។ សុនខឈ្មោះធាជាសត្វចេះណាស់។ វាតែងតែអមដំណើររបស់និស្សិតនៅក្នុងដំណើរកម្សាន្ត, ការឡើងភ្នំ ឬការរត់ហាត់ប្រាណ។
សុនខឈ្មោះធាត្រូវគេប្រទះឃើញជាលើកចុងក្រោយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។ កាលនោះ ក្រុមអ្នកនិយមចូលចិត្តសុនខនេះបានឃើញវានៅតាមផ្លូវ ហើយក៏ថតរូបរបស់វាទុកជាអនុស្សាវរីយ៍។ ចាប់ពីពេលនោះមក, គេបាត់មុខរបស់វាជារៀងរហូត។ ទោះបីខំស្វែងរកវាគ្រប់ច្រកល្ហកយ៉ាងណាក៏នៅតែមិនឃើញ។ ថ្ងៃទី៥ ខែឧសភា គេបានចាត់ក្រុមអ្នកស្វែងរកសុនខនេះម្ដងទៀត។ ពេលនោះ, គេចាប់ផ្ដើមព្រួយបារម្ភថាវាអាចនឹងជួបនឹងហេតុការណ៍អាក្រក់ជាមិនខានឡើយ។
រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំដដែលនោះ មានអ្នកបង្ហោះសារនៅលើហ្វេសប៊ុកថារកឃើញសាកសពសុនខ១ក្បាលដែលមានភិនភាគស្រដៀងនឹងសុនខឈ្មោះធា។ គេក៏ចាត់គ្នាទៅកន្លែងកើតហេតុ ហើយក៏ស្គាល់ថាពិតជាសាកសពរបស់សុនខឈ្មោះធាពិតប្រាកដមែន។ លទ្ធផលកោសល្យវិច័យបង្ហាញថាសុនខនេះបានរងការវាយសំពងយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់។
ក្រុមអ្នកនិយមចូលចិត្តសុនខនេះមិននៅស្ងៀមទេ។ ពួកគេដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីស៊ើបអង្កេតសំណុំរឿងនេះ។ បុគ្គលិកសាកលវិទ្យាល័យឆៀងម៉ៃបានឡើងទៅដោះយកកាមេរ៉ាសុវត្ថិភាពដើម្បីឆែកមើលវីឌីអូនៅក្នុងនោះ។ ពេលឆែកមើល, ឃើញបុរសម្នាក់ទាក់យកសុនខនេះចេញពីបរិវេណសាកលវិទ្យាល័យ និងដឹកនៅលើម៉ូតូចេញទៅបាត់។
វីឌីអូឃ្លីបនោះត្រូវគេបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែឧសភា។ នៅថ្ងៃដដែលនោះ, បុរសម្នាក់ចេញមកសារភាពថាខ្លួនជាអ្នកចាប់សុនខនោះ។ គាត់ប្រាប់ថាគាត់មិនមែនលួចសុនខទេ, គាត់គ្រាន់តែចង់ដឹកវាដើរលេងនៅក្នុងបរិវេណសាកលវិទ្យាល័យ។ ប៉ុន្តែចៃដន្យអី វាលោតចុះពីលើម៉ូតូដែលកំពុងបើកយ៉ាងលឿន។ ម៉ូតូក៏បើកកិនពីលើវាស្លាប់ទៅ។ គាត់ចង់លាក់បាំងសាកសពរបស់វា ដោយសារភ័យខ្លាចខ្លាំងពេក។ សូម្បីតែបង្ហោះរឿងនេះនៅលើហ្វេសប៊ុកក៏មិនហ៊ានផង៕ ប្រភព៖ កាសែត The Nationhttps://www.nationthailand.com/thailand/general/40029679 អត្ថបទពាក់ព័ន្ធនឹងសុនខ និងការជាប់ទោសដោយសារប្រព្រឹត្តអំពើឃោរឃៅទៅលើសត្វសុនខដែលរកឃើញកុមារ៤នាក់នៅព្រៃអាម៉ាហ្សូន បានបាត់ហើយ, កូឡុំប៊ីកំពុងតាមរកយ៉ាងវក់វី សត្វសុនខដ៏ស្មោះត្រង់មួយក្បា.លសុខចិត្តរង់ចាំម្ចាស់របស់វារយៈពេល៤ឆ្នាំមិនព្រមទៅណា បុរសបីនាក់ជាប់គុក២០-៤១ឆ្នាំពីបទរួមរ័កជាមួយសត្វរយៈពេល៥ឆ្នាំ
ពិធីបុណ្យសពសត្វសុនខឈ្មោះ Tia ឬ Shortty មាននិមន្តព្រះសង្ឃសូត្រមន្ត ពិធីបុណ្យសពសត្វសុនខឈ្មោះ Tia ឬ Shortty មាននិមន្តព្រះសង្ឃសូត្រមន្ត ពិធីបុណ្យសពសត្វសុនខឈ្មោះ Tia ឬ Shortty មាននិមន្តព្រះសង្ឃសូត្រមន្ត
ចែករំលែកព័តមាននេះ