សហរដ្ឋអាមេរិក៖ បុរសបីនាក់ត្រូវតុលាការអាមេរិកផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី២០ឆ្នាំទៅ៤១ឆ្នាំដោយសារតែពួកគេប្រព្រឹត្តអំពើអនាចារជាមួយសត្វ។ ពួកគេរស់នៅក្នុងកសិដ្ឋានតែ១នៃតំបន់ក្លៀហ្វៀល (Clearfield) រដ្ឋផឹនស៊ីលវេនៀ (Pennsylvania), ហើយបានប្រព្រឹត្តទង្វើនេះទាំងអស់គ្នា ស្មើដៃគ្នាតែម្ដង ដោយគ្មាននរណាឃាត់ឃាំងនរណាទេ។ តុលាការរកឃើញថាពួកគេរួមរ័កជាមួយសត្វជាច្រើនក្បាលដែលមានដូចជា៖ សេះ, ពពែ, គោ និងសុនខ រយៈពេល៥ឆ្នាំ។

ពួកគេឆ្លើយសារភាពថាបានរួមរ័កជាមួយសត្វសេះយ៉ាងតិចចំនួន៩ក្បាល, រួមរ័កជាមួយគោមួយក្បាល, ពពែមួយក្បាល និងសុនខមួយក្បាល។ មិនតែប៉ុណ្ណោះ, ពួកគេបានថតសកម្មភាពរួមរ័កជាវីឌីអូឃ្លីបថែមទៀតផង។ នៅក្នុងចំណោមបុរសទាំង៣នាក់នោះម្នាក់អាយុ៣១ឆ្នាំ, ម្នាក់អាយុ៣៤ឆ្នាំ និងម្នាក់ទៀតអាយុ៤១ឆ្នាំ។ សត្វដែលពួកគេបានរួមរ័កជាមួយមានចំនួនសរុប១២ក្បាល។
យុវជនវ័យជំទង់អាយុ១៦ឆ្នាំដែលជាអ្នករស់នៅក្នុងកសិដ្ឋានតែមួយជាមួយនឹងបុរសទាំងបីនាក់នោះដែរត្រូវបុរសទាំងបីបង្គាប់ឱ្យជួយចាប់សត្វទាំងនេះឱ្យជាប់នៅពេលពួកគេប្រព្រឹត្តទង្វើរួមរ័ក។ គឺយុវជនរូបនេះហើយដែលទ្រាំនឹងទង្វើរបស់បុរសទាំង៣មិនបានតទៅទៀត, ហើយរូបគេក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច។
សត្វសេះញីមួយចំនួនដែលទទួលរងការរំលោភបំពានទាំងសិទ្ធិ និងផ្លូវភេទនៅក្នុងកសិដ្ឋាននៃតំបន់ក្លៀហ្វៀលនៅពេលសមត្ថកិច្ចសួរនាំអំពីរឿងនេះ, ជនល្មើសម្នាក់ឆ្លើយសារភាពថានៅក្នុងចំណោមសត្វទាំងនោះ សេះញីមានចំនួនច្រើនជាងគេ។ រូបគេបានរួមរ័កជាមួយសេះទាំងអស់នោះ។ ចំណែកសត្វពពែ, គោ និងសុនខមានតែមួយក្បាលៗប៉ុណ្ណោះ។ រូបគេរួមរ័កជាមួយសត្វទាំងនេះជារៀងរាល់ថ្ងៃជាតែម្ដងលក្ខណៈឆ្លាស់គ្នា។ មានន័យថាមួយថ្ងៃ គាត់រួមរ័កជាមួយសត្វមួយ និងមួយថ្ងៃទៀតគាត់រួមរ័កជាមួយសត្វមួយទៀត។ ទង្វើនេះប្រព្រឹត្តទៅជារៀងរាល់ថ្ងៃរយៈពេលប្រាំឆ្នាំដោយគ្មានលស់មួយថ្ងៃណាទេ។
ចំណែកបុរសម្នាក់ទៀតឈ្មោះមាសនីខូហ្វ (Measnikoff)ប្រាប់ថាខ្លួនគេបានរួមរ័កជាមួយសេះញីជាច្រើនក្បាលនៅក្នុងក្រោល។ នៅក្នុងមួយអាទិត្យៗ, គាត់រួមរ័កជាច្រើនដង។ ប៉ុន្តែគាត់ពុំដែលរួមរ័កជាមួយសុនខទេ។ ជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពទទួលទោសកំហុសគ្រប់យ៉ាងដែលខ្លួនត្រូវបានចោទប្រកាន់ដូចជា៖
ទី១- ពួកគេសារភាពថាបានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់កុមារជាអនីតិជនដែលពួកគេបង្គាប់ឱ្យជួយចាប់សត្វឱ្យនៅស្ងៀមនៅពេលពួកគេប្រព្រឹត្តទង្វើរួមរ័ក,
ទី២- ពួកគេសារភាពទទួលទោសកំហុសរួមរ័កជាមួយសត្វ៧៣០ករណី និង
ទី៣- ពួកគេសារភាពទទួលទោសកំហុសរំលោភបំពានទៅលើសិទ្ធិរបស់សត្វ៧៣០ករណី។
បុរសឈ្មោះម៉ាក មេស្នីកោហ្វ (Marc Mesnikoff)) និងសត្វសេះនៅក្នុងកសិដ្ឋានដែលគាត់រស់នៅចៅក្រមជំនុំជម្រះសួរថា បន្ទាប់ពីថតសកម្មភាពរួមរ័កជាមួយសត្វទាំងនេះជាវីឌីអូឃ្លីបរួចហើយ តើពួកគេប្រុងយកវីឌីអូទាំងនេះទៅធ្វើអាជីវកម្មជាបន្តទៀតឬយ៉ាងណា? មេធាវីការពារជនជាប់ចោទយល់ថាការដាក់ទោសឱ្យជាប់ពន្ធនាគាររហូតដល់រាប់សិបឆ្នាំបែបនេះហាក់ដូចជាធ្ងន់ធ្ងរពេក។ មេធាវីយល់ថាទី១- កូនក្ដីរបស់ខ្លួនមិនធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកទេ និងទី២- កូនក្ដីរបស់ខ្លួនប្រព្រឹត្តទង្វើរំលោភបំពានតែទៅលើសត្វតែប៉ុណ្ណោះ។ មិនមែនប្រព្រឹត្តទង្វើរំលោភបំពានទៅលើមនុស្សឯណា។ ម្ដេចក៏ដាក់ទោសធ្ងន់ម៉្លេះ។
ទោះជាយ៉ាងណាក្ដី, រដ្ឋអាជ្ញាយល់ថាទង្វើរបស់អ្នកទាំង៣នាក់នេះមិនអាចអនុគ្រោះ ឬបន្ធូរបន្ថយជាដាច់ខាត។ រដ្ឋអាជ្ញាប្រាប់ថានៅពេលមើលឃើញវីឌីអូឃ្លីបទាំងនោះធ្វើឱ្យគាត់មានអារម្មណ៍ខ្លោចផ្សាចិត្តខ្លាំងណាស់។ ទិដ្ឋភាពទាំងនេះនឹងដក់ជាប់នៅក្នុងចិត្តរបស់គាត់អស់មួយជីវិត។ ចៅក្រមចាត់ទុកថាសំណុំរឿងនេះជារឿងដែលអាក្រក់រកលេខដាក់គ្មាន, និងជាទង្វើដែលគួរឱ្យស្អប់ខ្ពើមជាទីបំផុតដែលគាត់ពុំដែលជួបប្រទះទាល់តែសោះនៅក្នុងឆាកជីវិតនេះ។
ពីឆ្វេងមកស្ដាំ មេតធូប្រ៊ូបេកខឺ (Mattew Brubacker), ថឺរី វ៉លលេស (Terry Wallace) និងម៉ាក មេស្ន៊ីកោហ្វ (Marc Mesnikoff)រដ្ឋអាជ្ញាប្រចាំតំបន់ក្លៀហ្វៀលថ្លែងថាគាត់ធ្លាប់កាន់សំណុំរឿងក្ដីរយៈពេលជាងម្ភៃឆ្នាំមកហើយ។ មិនដែលឡើយជួបប្រទះនឹងសំណុំរឿងដ៏អាក្រក់ជាទីបំផុត រកលេខដាក់គ្មាន។ ឥឡូវនេះ អាជ្ញាធរបានចាត់តាំងអង្គការដែលធ្វើការលើផ្នែកគាំពារសិទ្ធិរបស់សត្វដើម្បីយកសត្វដែលទទួលរងការរំលោភបំពានទាំងនេះថែរក្សា និងស្ដារសម្បទាឡើងវិញ៕
ប្រភព៖ Daily Mail
ចែករំលែកព័តមាននេះ