អបអរសារទរ! កីឡាការិនី បូ សំណាង ឈ្នះពានរង្វាន់ពីកាសែតដ៏ល្បីរបស់វៀតណាម
វៀតណាម ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា បានបញ្ចប់ជាផ្លូវការ
វៀតណាម ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា បានបញ្ចប់ជាផ្លូវការ
វៀតណាម ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា បានបញ្ចប់ជាផ្លូវការហើយ កាលខែមុន ប៉ុន្តែរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ មួយនេះ នឹងនៅតែដក់ជាប់ក្នុងដួងចិត្តអ្នកគាំទ្រវិស័យកីឡា។ គួររំលឹកថា អត់មេដាយ ប៉ុន្តែកីឡាការិនីកម្ពុជា បូសំណាង បានបេះដូងពីខ្មែរគ្រប់រូប រួមទាំងប្រទេសជិតខាង
ជួសឱ្យការចង់ចាំមិនអាចបំភ្លេចបានសម្រាប់កីឡាស៊ីហ្គេមលើកទី៣២ កីឡាការិនីរត់ចម្ងាយកម្ពុជា បូ សំណាង រួមនឹងកីឡាការិនីវៀតណាម២រូបផ្សេងទៀត គឺកីឡាការិនីវាយកូនឃ្លីលើតុ Tran Mai Ngoc និងកីឡាការិនីរត់ចម្ងាយ Nguyen Thi Oanh ទទួលបានពានរង្វាន់កិត្តិយស «32nd SEA Games Inspiration Awards» ពីកាសែត Tuoi Tre ដ៏ល្បីរបស់វៀតណាម នៅក្នុងពិធីដែលរៀបចំឡើងនៅក្នុងទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។
ពានរង្វាន់កិត្តិយស «32nd SEA Games Inspiration Awards» បង្កើតឡើងក្នុងវត្ថុបំណងផ្តល់ជូនដល់អត្តពលិក ដែលមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ រួមជាមួយការបំផុសគំនិតដ៏ល្អបំផុតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយជាលទ្ធផលនៃការបោះឆ្នោត កីឡាការិនី៣រូបខាងលើសក្តិសមទទួលបានពានរង្វាន់កិត្តិយសមួយនេះ។
ចំណុចពិសេសដែលធ្វើឱ្យកីឡាការិនីកម្ពុជា បូ សំណាង ឈ្នះពានរង្វាន់នេះ មិនមែនដោយសារនាងទទួលបានជោគជ័យក្នុងការប្រកួតវិញ្ញាសារត់ចម្ងាយ ៥.០០០ម៉ែត្រនោះទេ ប៉ុន្តែដោយសារការតស៊ូរបស់នាងមិនបោះបង់ការប្រកួត រត់ក្រោមដំណកទឹកភ្លៀងរហូតដល់គោលដៅ បើទោះបីជានាងមកដល់ទី ក្រោយគេបង្អស់យ៉ាងណាក្តី។ ការតស៊ូមិនបោះបង់របស់នាង បានរំជើបរំជួលកក្រើកដល់បណ្តាសារព័ត៌មានធំៗនៅលើពិភពលោក។
ចំណែកឯ កីឡាការិនីវៀតណាម Tran Mai Ngoc និងដៃគូនាង គឺកីឡាករ Dinh Anh Hoang ដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសវៀតណាម នៅលើវិញ្ញាសាវាយកូនឃ្លីលើតុដៃគូបុរស និងនារី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលជាសមិទ្ធផលដ៏វិសេសវិសាលបំផុតមួយ សម្រាប់កីឡាវាយកូនឃ្លីលើតុរបស់វៀតណាម។
ដោយឡែក កីឡាការិនី Nguyen Thi Oanh បានបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាមួយនឹងភ្ញាក់ផ្អើលដោយដណ្តើមបានមេដាយមាសចំនួន៤គ្រឿង។ អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ ដោយមិនស្ទាក់ស្ទើរនឹងការផ្លាស់ប្តូរកាលវិភាគប្រកួត កីឡាការិនីរូបនេះ ចាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ដើម្បីឈ្នះមេដាយមាស២គ្រឿងលើវិញ្ញាសា២ផ្សេងគ្នា គឺ ១.៥០០ម៉ែត្រ និង ៥.០០០ម៉ែត្រ៕ (ដកស្រង់ចេញពី Vietnam Post)
ចែករំលែកព័តមាននេះ