ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Casemiro នឹង​បាន​ប្រាក់​ឈ្នួល​ស្មើ Ronaldo នៅ Man Utd បើ​ជួយ​ក្រុម​ឈ្នះ UEL

2 អាទិត្យ មុន

ចក្រភព​អង់គ្លេស ៖ ខ្សែបម្រើ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Casemiro ត្រូវ​បាន​រាយការណ៍​ថា​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដ៏​ច្រើន ប្រសិនបើ​ក្រុម Manchester United ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA…

ចក្រភព​អង់គ្លេស ៖ ខ្សែបម្រើ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Casemiro ត្រូវ​បាន​រាយការណ៍​ថា​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដ៏​ច្រើន ប្រសិនបើ​ក្រុម Manchester United ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA Europa League រដូវ​កាល​នេះ​។

ក្រុម​បិសាច​ក្រហម Man Utd ហាក់​មាន​ភាគរយ​ខ្ពស់​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League រដូវ​កាល ២០២៤-២៥ បន្ទាប់​ពី​ពួក​គេ​បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Athletic Bilbao ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ០-៣ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ មុន​ពេល​ទូទាត់​គ្នា​នៅ​ជើង​ទី​២ ថ្ងៃ​ទី​៨ ខែឧសភា ឆាប់​ៗ​ខាង​មុខ​នេះ​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​កាសែត The Daily Star និង​គេហទំព័រ goal.com បាន​រាយការណ៍​ថា ប្រសិនបើ Man United ឈ្នះ​ជើងឯក Europa League រដូវ​កាល​នេះ Casemiro នឹង​ទទួល​បាន​ប្រាក់​ឈ្នួល ២៥% បន្ថែម​ទៀត ដូចដែល​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កុងត្រា​របស់​គេ​ជាមួយ​ក្លិប Man Utd​។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អតីត​ខ្សែបម្រើ​ការពារ​ឆ្នើម​ក្រុម​ស្តេច​ស Real Madrid វ័យ​៣៣​ឆ្នាំ​រូប​នេះ នឹង​កើន​ប្រាក់​ឈ្នួល​រហូត​ដល់​៥០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ជាង ៦៦៤ ៣១០​ដុល្លារ​អា​មេ​រិ​ក ដោយ​ចំនួន​នេះ ស្មើនឹង​ប្រាក់​ឈ្មួ​ល​របស់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo អំឡុង​ពេល​មក​ចូលរួម​ជាមួយ​ក្រុម Man Utd ជា​លើក​ទី​២ នៅ​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២ ហើយ​ក៏​ជា​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លិប​ផង​ដែរ​។

សូម​ជម្រាប​ថា Casemiro បាន​ផ្លាស់​ពី​ក្លិប Real Madrid មក​ចូលរួម​ជាមួយ Man Utd កាលពី​ឆ្នាំ ២០២២ នៅ​ក្នុង​តម្លៃ ៧០​លាន​អឺ​រ៉ូ ឬ​ជិត ៨០​លាន​ដុល្លារ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៦​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១២១​ប្រកួត និង​ឈ្នះ​ពានរង្វាន់ EFL Cup និង FA Cup​។ បច្ចុប្បន្ន​ខ្សែបម្រើ​ការពារ​រូប​នេះ កំពុង​ឈរ​ជា​កីឡាករ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​ប្រចាំ​ក្លិប Man Utd ពោល ៣៥០ ០០០​ផោន ស្មើ​ជាង ៤៦៥ ០០០​ដុល្លារ ឬ ១៨ ២០០ ០០០​ផោន ស្មើនឹង​ជាង ២៤ ១៨០ ០០០​ដុល្លារ​។

បើ​ទោះបីជា​បង្ហាញ​គុណ​ផល​ល្អ​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ជាមួយ Man Utd ក៏​ពិតមែន ប៉ុន្តែ​ក្រោយមក​កីឡាករ​រូប​នេះ នៅ​តែ​ទទួល​បានការ​រិះគន់​ពី​សំណាក់​អតីត​កីឡាករ​បាល់ទាត់​ល្បី​ៗ និង​អ្នកវិភាគ​ជា​ច្រើន​ថា សមត្ថភាព​របស់​គេ​មិន​សម​ទទួល​បាន​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់ និង​តម្លៃ​ផ្ទេរ​ដ៏​ច្រើន​បែប​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ