ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយមនុស្សធម៌ចលនាអូឡាំពិក ដើម្បី​ជន​ភៀស​​សឹកកម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​២៥​ខែធ្នូ​កន្លង​មកនេះ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ទទួល​ជំនួយ​មនុស្សធម៌​ដែល​ជា​មូលនិធិ​របស់​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ មាន​ជា​អង្ករ ​ស្បៀង​​អាហារ សម្ភារៈ​សិក្សា ថ្នាំពេទ្យ​និង​សម្ភារៈ​លេង​កីឡា​ជា​ច្រើន​ទៀត​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ជ​នភា​សឹក​កម្ពុជា មាន​ទាំង​កុមារ​សិស្ស យុវជន ដែល​កំពុង​រង​ការ​ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្តឧត្តរមានជ័យ​។ ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រ​យុវជន​និង​កីឡា​និង​ជា​អគ្គលេខាធិការ​គណៈក​ម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​តំណាង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថោ​ង…

រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃ​ទី​២៥​ខែធ្នូ​កន្លង​មកនេះ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ទទួល​ជំនួយ​មនុស្សធម៌​ដែល​ជា​មូលនិធិ​របស់​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ មាន​ជា​អង្ករ ​ស្បៀង​​អាហារ សម្ភារៈ​សិក្សា ថ្នាំពេទ្យ​និង​សម្ភារៈ​លេង​កីឡា​ជា​ច្រើន​ទៀត​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ជ​នភា​សឹក​កម្ពុជា មាន​ទាំង​កុមារ​សិស្ស យុវជន ដែល​កំពុង​រង​ការ​ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្តឧត្តរមានជ័យ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​អប់រ​យុវជន​និង​កីឡា​និង​ជា​អគ្គលេខាធិការ​គណៈក​ម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​តំណាង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថោ​ង ខុន​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទទួល​បាន​គម្រោង​ពិសេស​មួយ​របស់​ចលនា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ក៏​ដូច​ជា​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ប្រគល់​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ជ​នភា​សឹក​កម្ពុជា​ដែ​កំពុង​រត់គេច​ខ្លួន​ពី​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ​នៅ​ខេត្តឧត្តរមានជ័យ​។​

ឯកឧត្តម​វ៉ា​ត់ ចំរើន​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​បន្ត​ទៀត​ថា​ការ​ផ្ដល់​ជូន​ជា​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ឱកាស​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុះ​អនុ​ស្សណៈ​យោគយល់​គ្នា​មួយ​ជាមួយ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភាសខ្លួន​ពី​ការ​រត់គេច​ខ្លួន​ពី​សង្គ្រាម​ក៏​ដូច​ជា​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ជាដើម​។​ប៉ុន្តែ​ការ​ជួយ​មក​ដល់​កម្ពុ​ជានា​ពេល​នេះ គឺជា​ការ​ជួយ​ដល់​ជ​នភា​សឹក​រត់គេច​ពី សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ ដែល​ក្នុង​នោះ​ក្រៅពី​គ្រឿ​ប​ឧបភោគបរិភោគ និង​ថ្នាំពេទ្យ​ក៏​នៅ​មាន​ជា​សម្ភារៈ​សិក្សា​និង​សម្ភារៈ​លេង​កីឡា​សម្រាប់​សិស្ស យុវជន​ដើម្បី​ឱ្យ​ពួក​គាត់​បាន​លេង​កីឡា បំបាត់​ភាព​ភ័យ​ខ្លាច​ក្នុងអំឡុងពេល​កំពុង​ភា​សឹក​ផង​ក៏​ដូច​រក្សា​លំនឹង​ផ្លូវចិត្ត​របស់​ពួក​គាត់​ផង​ដែរ​។

ឯកឧត្តម​កបាន​បន្ថែម​ទៀត​ថា​កម្មវិធី​មនុស្សធម៌​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​សម្រាលទុក្ខ​លំបាក​ដល់​ជ​នភា​សឹក​ជា​កុមារ សិស្ស យុវជន បន្ត​រស់រាន​មាន​ជិ​វិត្ត​ជា​ពិសេស​សម្រាប់​កុមារ សិស្ស​និង​យុវជន ផ្ដល់​ឱកាស​ដល់​ពួក​គាត់​បាន​លេង​កីឡា​សិក្សា រៀនសូត្រ​ជា​ពិសេស​ការ​លេង​កីឡា​។​ព្រោះ​នៅ​ក្នុង​នោះ​គេ​បាន​ចែង​រួច​ហើយ​ថា​ទោះបីជា​ពួក​គាត់​ទៅ​ដល់ទី​កន្លែង​ណា​ក៏​ដោយ​ពួក​គាត់​មាន​សិទ្ធ​លេង​កីឡា​។​ម្យ៉ាងវិញទៀត​ការ​លេង​កីឡា​នេះ​គេ​ឱ្យ​តម្លៃ​ត្រង់​ថា​នៅ​ក្នុង​ចំណោម​ជ​នភា​សឹក​ផ្សេង​ៗ​ទៀត​ក៏​មាន​កីឡាករ​នៅ​ជាមួយ​ដែរ​។​ហើយ​អ្វី​ដែល​គេ​ទទួលស្គាល់​នៅ​ល​ពិភពលោក​ថា​កម្ពុជា​ពិតជា​ជន​រង​គ្រោះ​ពី​សង្គ្រាម​ឈ្លានពាន​ពិតប្រាកដ វា​ពិតជា​យុត្តិធម៌​សម្រាប់​កម្ពុជា​។

ទន្ទឹម​ជាមួយនឹង​ការ​ទទួល​បាន​នូវ​ជំនួយ​មនុស្សធម៌​ពី​គណៈកម្មាធិកា​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ក៏​ដូច​ជា​ក្រុមប្រឹក្សា​កីឡា​អាស៊ី​និង​សហព័ន្ធ​កីឡា​ជាតិ​និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​នឹង​កំពុង​ឈរ​លើ​ស្មារតី​មនុស្សធម៌​បាន​ធ្វើការ​ជម្រុញ​អំពាវនាវ​ឱ្យ​មាន​បញ្ចប់​នូ​ស​សង្គ្រាម​ជា​បន្ទាន់ លែងឱ្យ​មាន​ប្រជាន​ជន​ផ្លាស់​ទីលំនៅ​របស់​ពួក​គាត់​ដែល ជា​សោកនាដកម្ម​មួយ​មិន​អាច​ទទួលយក​បាន​។​

ដោយឡែក​អំណោយ​ទាំងនេះ​ត្រូវ​បាន​បែក​ចែក​ជា​ពីរ​មួយ​ផ្នែក​គឺ​យក​ទៅ​ដោយ​ផ្ទាល់​ជូន​ដល់​ជ​នភា​សឹក​នៅ​ខេត្តឧត្តរមានជ័យ​និង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត​រួម​ទាំង​ថវិការ​ចំនួន​៨​លាន​រៀល​ផ្ដល់​ជូន​តាម​រយៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​ជា​ស្ថាប័ន​តំណាង​រៀបចំ​ទទួល​អំណោយ​ទាំងអស់​ជួយ​ដល់​សិស្ស​និង​គ្រូបង្រៀន​និង​សកម្មភាព​ផ្សេង​ៗ មាន​ជា​សម្ភារៈ​កីឡា​និង​សម្ភារៈ​សិក្សា​ជួយ​នៅ​ក្នុង​ជំរំ​។

ទាំងនេះ​គឺ​កើត​បាន​កើត​ចេញ​កត្តា​សាមគ្គីភាព ជា​ចលនា​មួយ​ទទួល​បានការ​គាំទ្រ​ពី​អន្តរជាតិ​ហើយ​ក៏​ជា​ចលនា​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ស្វែងរក​សន្តិភាព​ជួយ​ដល់​កម្ពុជា​។​ឯកឧត្តម​បាន​លើក​ឡើង​ថា​អំ​ណាយ​ទាំងនេះ​វា​មាន​តម្លៃ​ក៏​ពិត ប៉ុន្តែ​គុណ​តម្លៃ​ដ៏​ធំ​គឺ​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ហើយ​ក៏​ជា​សា​មួយ​ផ្ញើរ​ជូន​ទៅ​កាន់​ពិភពលោក​ថា​កីឡា​រស់​ក្នុង​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com