ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាប់​គី​ដូ​ ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​បង្ក្រា.ប​មុខសញ្ញា​នានា​សម្រាប់​កងកម្លាំង​នគរបាល​ជាតិ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិក្ខាកាម​ចំនួន​២៥​រូប​ជាមន្ត្រី​កងកម្លាំង​ប្រចាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​វិញ្ញាបនបត្រ​ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រោយបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ក្បាច់គុន​ហាប់​គី​ដូចំនួន​២០​ម៉ោង​។ លោក​ឧត្ដមសេនីយ៍ទោ ហេង…

រាជធានី​ភ្នំពេញ ៖ សិក្ខាកាម​ចំនួន​២៥​រូប​ជាមន្ត្រី​កងកម្លាំង​ប្រចាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​វិញ្ញាបនបត្រ​ពី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រោយបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ក្បាច់គុន​ហាប់​គី​ដូចំនួន​២០​ម៉ោង​។

លោក​ឧត្ដមសេនីយ៍ទោ ហេង សំណាង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ សុខ នី ប្រធាន​នាយកដ្ឋាន បាន​មាន​ប្រសាសន៍​ថា ក្បាច់គុន​ហាប់​គី​ដូ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ស្ថានភាព​បង្ក្រាប​មុខសញ្ញា ព្រោះ​មាន​ក្បាច់​ស្នៀត​ច្រើន​ទាំង​ក្លេ និង​ក្រៀក ។ ហេតុ​ដូចនេះ​ហើយ​បានជា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​រៀបចំ​ផែនការ​សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល​របស់​ខ្លួន ។ ឆ្នាំ​នេះ​ក៏​ជា​ឆ្នាំ​ទី​២​ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​លើក​ទី​១​បាន​ប្រព្រឹត្ត​ទៅ​កាល​ឆ្នាំ​២០២៥​។

លោក​ឧត្ដមសេនីយ៍ទោ ហេង សំណាង សង្កត់ធ្ងន់​ថា បន្ទាប់​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល​ដ៏​សំខាន់​នេះ មន្ត្រី​របស់​លោក​បាន​អនុវត្ត​ការងារ​បង្ក្រាប​កាន់តែ​មាន​ប្រសិទ្ធភាព​តាម​ក្បួនខ្នាត​ក្បាច់គុន​។
ចំណែក​លោក​ឧកញ៉ា គួ​ច ហុង​ជៀក ប្រធានស្ដីទី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​ថ្លែង​អំណរ
គុណ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​បាន​ជ្រើសរើស​ប្រភេទ​កីឡា​ហាប់​គី​ដូ​សម្រាប់​កងកម្លាំង​។

លោក​ឧកញ៉ា​បញ្ជាក់​ថា កីឡា​ហាប់​គី​ដូ​មាន​ក្បាច់​ស្នៀត​ពិសេស​ស័ក្ដិសម​សម្រាប់ការ​បង្ក្រាប​មុខសញ្ញា ។ លោក​ឧកញ៉ា​បានបញ្ជាក់​ថា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ស្វាគមន៍​ចំពោះ​នាយកដ្ឋាន​ពាក់ព័ន្ធ​ផ្សេង​ៗ សម្រាប់​បណ្ដុះបណ្ដាល​កងកម្លាំង​ទទួល​បាន​ក្បាច់គុន​បង្ក្រាប​មុខសញ្ញា​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ