ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ជំនាញ​ឌី​ជី​ថ​ល ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល…

រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល “​ការ​ប្រើប្រាស់​ព័ត៌មានវិទ្យា ដើម្បី​ពង្រឹងសមត្ថភាព​ស្រង់​ទិន្នន័យ និង​ស្ថិតិ​កីឡា​” ដែល​រៀបចំ​ដោយ នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា ដែល​មាន​រយៈពេល​៤​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦​ដោយ​មាន​សិក្ខាកាម ចូលរួម​សរុប​មាន​ចំនួន ៨០​នាក់ (​ស្រី​៩​នាក់​) ។

ថ្លែង​ក្នុង​ពិធី​បើក ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​ ៖ វគ្គ​បណ្ដុះបណ្ដាល​នា​ពេល​នេះ នឹង​ជាដើម​ទុន​បន្ត​ពីវគ្គ​បណ្ដុះបណ្ដាល​កម្រិត​មុន​ៗ ដែល​សម្រួច​នូវ​បំ​ណិ​ន​ឌី​ជី​ថ​ល ចំណេះដឹង​ក្នុង​កិច្ចការ​ស្ថិតិ និង​កីឡា​។ ការ​សិក្សា​ជំនាញ​ឌី​ជី​ថ​ល ពិតជា​ចាំបាច់ និង​ពិតជា​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ ជា​ពិសេស​ចូលរួម ចំណែក​អនុវត្ត​គោល នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​បាន​ដាក់​ចេញ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល ។

ទន្ទឹម​នឹង​នេះ នាយកដ្ឋាន នឹងរៀបចំ​យុទ្ធសាស្ត្រ ក្នុង​ការ​ពង្រឹងសមត្ថភាព បច្ចេកវិទ្យា​ថ្មី​ៗ បន្ថែម​ទៀត ដល់​ធនធានមនុស្ស​ដែល​ជា​មន្ត្រី​ជំនាញ​អនុវត្ត​ការងារ​ដោយ​ផ្ទាល់ សំដៅ​ជំរុញ​ប្រសិទ្ធភាព​ការងារ និង​ត្រៀមលក្ខណៈ​ឲ្យ​បាន​មួយ​កម្រិត​ទៀត សម្រាប់​ការ​ចូលរួម​សហការ​ការងារ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត កីឡា​សាកលវិទ្យាល័យ​អាស៊ាន ឆ្នាំ​២០២៨ និង​យុវជន​អាស៊ី ឆ្នាំ​២០៣១ នា​ពេល​ខាង​មុខ ។

ឯកឧត្តម​បន្ត​ថា​ ៖ ជា​រួម ការ​ធ្វើ​សមាហរណកម្ម នៃ​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ទូ​ទាំងឧស្សាហកម្ម​ផ្សេង​ៗ គឺជា​សក្ខីភាព​មួយ ចំពោះ​សារៈសំខាន់​របស់​វា​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព ផលិតភាព និង​ការ​ផ្តល់ សេវាកម្ម។ នៅ​ពេល​ដែល​បច្ចេកវិទ្យា បន្ត​រីក​ចម្រើន វា​ត្រូវ​បាន​គេ​រំពឹង​ថា ​ភាគរយ នៃ​បុគ្គល ដែល​ប្រើប្រាស់​ប្រព័ន្ធ ព័ត៌មានវិទ្យា នឹង​កើនឡើង ដែល​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ឧស្សាហកម្ម​ពិភពលោក​បន្ថែម​ទៀត ​។

ការ​យល់​ដឹង អំពី​និន្នាការ​ទាំងនេះ​គឺ ចាំបាច់​សម្រាប់​អ្នក​ពាក់ព័ន្ធ ដែល​មាន​គោលបំណង​ប្រើប្រាស់ បច្ចេកវិទ្យា​សម្រាប់​ការ​រីក​ចម្រើន និង​ការ​ច្នៃប្រឌិត។ ជា​ពិសេស សម្រាប់​ការ​ប្រមូល និង​វិភាគ​ទិន្នន័យ និង​ស្ថិតិ​កីឡា​។ ដោយសារ​ឧស្សាហកម្ម​កីឡា ពឹងផ្អែក​កាន់តែ​ខ្លាំង​ឡើង​លើ​ការ​សម្រេចចិត្ត​ដែល​ជំរុញ​ដោយ​ទិន្នន័យ ការ​យល់​ដឹង​ពី​របៀប​ប្រមូលផ្តុំ គ្រប់គ្រង និង​បកស្រាយ​ទិន្នន័យ​កីឡា​ប្រកបដោយ​ប្រសិទ្ធភាព បាន​ក្លាយជា​កត្តាចាំបាច់​សម្រាប់​អត្ត​ព​លិ​ក គ្រូបង្វឹក អ្នកវិភាគ និង​អង្គការ​កីឡា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ