ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រណីត Ronaldo បាន​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយ​អ៊ី​រ៉​ង់​វា.យប្រហារ​ស្ថានទូត​អា​មេ​រិ​ក

5 ម៉ោង មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យន្តហោះ​ឯកជន​ដ៏​ប្រណិត​តម្លៃ ៨១ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា ចាក​ចេញពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមីនា…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ យន្តហោះ​ឯកជន​ដ៏​ប្រណិត​តម្លៃ ៨១ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា ចាក​ចេញពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦ ខណៈ​ដែល​គ្រាប់បែក​បាន​ធ្លាក់​លើ​ស្ថានទូត​អា​មេ​រិ​ក​នៅ​ទីក្រុង​រី​យ៉ា​ដ (Riyadh)​។ នេះ​បើ​យោង​តាម​កាសែត The Sun និង Daily Mail របស់​ចក្រភព​អង់គ្លេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៦​។

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បច្ចុប្បន្ន​កំពុង​រស់នៅ​ទីក្រុង​រី​យ៉ា​ដ ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ជាមួយ​គូ​ដណ្តឹង Georgina Rodriguez និង​កូន​៥​នាក់​របស់​ខ្លួន​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ មិន​ទាន់​មាន​របាយការណ៍​ច្បាស់​ថា តើ​ពួក​គេ​ស្ថិត​នៅ​លើ​យន្តហោះ​នោះ​ឬ​អត់​នោះ​ទេ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ី​រ៉​ង់ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ចំនួន​២​លើក បាន​កំណត់​គោលដៅ​ទីស្នាក់ការ​កណ្តាល​ទូត​អា​មេ​រិ​ក​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​យប់មិញ​។ អ៊ី​រ៉​ង់​ក៏​បាន​ប្រកាស​ដែរ​ថា អគារ​បុគ្គលិក​អា​មេ​រិ​កមួយ​ក្នុង​ប្រទេស​បា​រ៉ែ​ន​ត្រូវ​បាន​បំផ្លាញ​។ ជនបរទេស​កំពុង​ភៀសខ្លួន​ចេញពី​តំបន់​មជ្ឈិមបូព៌ា​រាប់​ពាន់​នាក់ ខណៈ​ដែល​ជម្លោះ​បង្ហូរឈាម​បាន​ឈាន​ចូល​ថ្ងៃ​ទី ៤ ហើយ​។

យោង​តាម​គេហទំព័រ​តាមដាន​ជើងហោះហើរ Flightradar24 បាន​បង្ហាញ​ថា យន្តហោះ​ឯកជន Bombadier Global Express របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្រុម Al Nassr នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​ជិត ៧ ម៉ោង​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​។

យន្តហោះ​ដ៏​ប្រណីត​នេះ បាន​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ម៉ោង ៨ យប់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ ហើយ​ចុះ​ចត​នៅ​ម៉ោង​ជិត ១ ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមីនា​។ ជាមួយ​គ្នា​នោះ Flightradar24 ក៏​បាន​បង្ហាញ​ថា យន្តហោះ​ម្ចាស់​ពាន Ballon d’Or ៥ សម័យកាល​រូប​នេះ បាន​ហោះហើរ​ពីលើ​ប្រទេស​អេ​ហ្ស៊ី​ប និង​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មុន​ពេល​ចុះ​ចត​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ