ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ថា​អត់​ខ្វាយខ្វល់​រឿង​អ៊ី​រ៉​ង់​នៅ World Cup ឯ​អ៊ី​រ៉​ង់​កំពុង​សង្ស័យ​នូវ​លទ្ធភាព​ចូលរួម​របស់​ខ្លួន

2 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា លោក​មិន​ខ្វល់​ទេ…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា លោក​មិន​ខ្វល់​ទេ ប្រសិនបើ​អ៊ី​រ៉​ង់​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ (FIFA World Cup 2026)​។ ការ​អត្ថាធិប្បាយ​នេះ កើតឡើង​ចំ​ពេល​ការ​វាយ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់​កាន់តែ​ខ្លាំង​ឡើង ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​របស់​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​ទៅ​លើ​រដ្ឋ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦​។

សហរដ្ឋអាមេរិក​កំពុង​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​ជាមួយ​ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី ១៩ ខែកក្កដា​។ លោក ត្រាំ បាន​ប្រាប់​កាសែត​អា​មេ​រិ​ក Politico នៅ​ខាងក្រៅ​អំពី​វត្តមាន​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រកួត​ថា «​ខ្ញុំ​ពិតជា​មិន​ខ្វល់​ទេ​។ ខ្ញុំ​គិត​ថា អ៊ី​រ៉​ង់ ជា​ប្រទេស​ដែល​ចាញ់​យ៉ាងធ្ងន់ធ្ងរ​»​។

ក្រុម​ជម្រើសជាតិ​ឈុត​ធំ​បុរស​អ៊ី​រ៉​ង់ បាន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ពានរង្វាន់ World Cup ជា​លើក​ទី ៤ សម័យកាល​ជាប់​គ្នា ហើយ​ពួក​គេ​គ្រោង​នឹង​បើក​យុទ្ធនា​ឆ្នាំ ២០២៦ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដោយ​តទល់​នឹង​ក្រុម​នូ​វែ​ល​សេ​ឡង់ បែ​ល​ហ្ស៊ិ​ក នៅ​ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) មុន​ពេល​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​អេ​ហ្ស៊ី​ប​នៅ​ទីក្រុង​ស៊ី​តថ​ល (Seattle) សម្រាប់​ពូ​ល G​។

ប្រទេស​អ៊ី​រ៉​ង់​មិន​បាន​ប្រកាស​ដកខ្លួន​ចេញពី​ការ​ប្រកួត World Cup ឆ្នាំ​២០២៦ នោះ​ទេ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ៣ នៅ​ក្នុង​ប្រទេស​នេះ​។ ប៉ុន្តែ​ជាមួយ​ភាព​ចលាចល​បច្ចុប្បន្ន​ដ៏​ធ្ងន់ធ្ងរ​ជាង​នេះ ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ី​រ៉​ង់ លោក Mehdi Taj ត្រូវ​បាន​រាយការណ៍​ថា កំពុង​ដាក់​ការ​សង្ស័យ​លើ​លទ្ធភាព​ចូលរួម​របស់​ពួក​គេ​។

លោក Taj បាន​ប្រាប់​ទូរទស្សន៍​អ៊ី​រ៉​ង់​ថា «​វា​នៅ​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​របស់​យើង​ដែល​អាច​មើលឃើញ​ព្រឹត្តិការណ៍ World Cup ជាមួយ​ក្តី​សង្ឃឹម​។ លោក​បន្ថែម​ថា មន្ត្រី​កីឡា​អ៊ី​រ៉​ង់​នឹង​សម្រេចចិត្ត​ថា តើ​សកម្មភាព​ណាមួយ​ចាំបាច់ ឬ​អត់?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Mattias Grafstrom អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន បាន​លើក​ឡើង​ថា «​ការ​ផ្តោតអារម្មណ៍​របស់​យើង (FIFA) ដើម្បី​ឱ្យ​មាន​ព្រឹត្តិការណ៍ World Cup ប្រកបដោយ​សុវត្ថិភាព​ជាមួយ​មនុស្ស​គ្រប់​គ្នា​ចូលរួម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ