កីឡាករសម្តែងបាល់ទាត់លំដាប់ពិភពលោក បង្ហាញជំនាញដ៏ទាក់ទាញនៅក្នុងខេត្តសៀមរាប
ខេត្តសៀមរាប ៖ គួរឱ្យភ្ញាក់ផ្អើល កីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ៥ ដង ផ្នែកសម្តែងកីឡាបាល់ទាត់…
ខេត្តសៀមរាប ៖ គួរឱ្យភ្ញាក់ផ្អើល កីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ៥ ដង ផ្នែកសម្តែងកីឡាបាល់ទាត់…
ខេត្តសៀមរាប ៖ គួរឱ្យភ្ញាក់ផ្អើល កីឡាករ Andrew Henderson ម្ចាស់ជើងឯកពិភពលោក ៥ ដង ផ្នែកសម្តែងកីឡាបាល់ទាត់ (Freestyle Footballer) បង្ហោះវីដេអូសម្តែងបាល់ទាត់ នៅក្លោងទ្វារទន្លេអុំប្រាសាទអង្គរធំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប។ នេះបើតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ នៅក្នុងថ្ងៃដដែលនោះ (ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥) គណនីហ្វេសប៊ុកផ្លូវការរបស់កីឡាករអង់គ្លេសរូបនេះ ក៏បានបង្ហោះវីដេអូសម្តែងបាល់ទាត់ ឬ ហ្វ្រីស្តាយស៍បាល់ទាត់ដ៏ចំណានរបស់ខ្លួនជាបន្តបន្ទាប់នៅផ្នែក និងទីតាំងប្រវត្តិសាស្ត្រភ្នំគូលែនផងដែរ រួមទាំងទឹកជ្រោះ និងទីទេសចរណ៍លាក់ខ្លួនដ៏ស្រស់ស្អាត «ពើងតាខុ ឬពើងជ្រួញ»។

មិនត្រឹមតែប៉ុណ្ណោះ កីឡាករ Andrew Henderson ក៏បានចូលទៅបញ្ចេញមតិនៅក្នុងការបង្ហោះរបស់ក្រសួងទេសចរណ៍កម្ពុជាផងដែរថា «សូមអរគុណ! ខ្ញុំកំពុងមានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា»។

តាមរយៈវត្តមានកីឡាករ Andrew Henderson នៅក្នុងខេត្តសៀមរាប ទទួលបានមតិស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជាអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន និងសម្តែងការអរគុណដល់កីឡាករូបនេះ ចំពោះការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ និងភាពស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក៕




ចែករំលែកព័តមាននេះ